ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ី​ល ហ្គេ​ត ជា​មហាសេដ្ឋី​ចំណាត់ថ្នាក់​លេខ​1​ឆ្នាំ​2015​និង​ជា​ឆ្នាំ​ទី​22

10 ឆ្នាំ មុន

ទស្សនាវដ្តី «​ហ្វ​ប់​» (Forbes) បាន​បង្ហាញ​ចំណាត់ថ្នាក់​ជនជាតិ​អា​មេ​រិ​ក​ដែល​មានទ្រព្យ​ស្តុកស្តម្ភ​បំផុត​ចំនួន​៤០០​នាក់​ប្រចាំឆ្នាំ​២០១៥ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា ២០១៥ ។ ចំណាត់ថ្នាក់​ទី​១ គឺ​លោក​ប៊ី​ល​ហ្គេ​ត អ្នក​បង្កើត​ក្រុមហ៊ុន «Microsoft» ដោយ​លោក​ស្ថិត​ក្នុង​តំណែង​នេះ​ជា​ឆ្នាំ​ទី​២២ ជាប់​គ្នា ។ លោក​ប៊ី​ល​ហ្គេ​ត មានទ្រព្យ​សម្បត្តិ​៧៦.០០០​លាន​ដុល្លារ ធ្លាក់​ចុះ​ចំនួន​៥.០០០​លាន​ដុល្លារ កាលពី​ឆ្នាំ​២០១៤ ។

ចំណែក​លោក​វ័​រ​រ៉េ​ន បា​ហ្វ​ហ្វេ​ត ប្រធាន​ក្រុមហ៊ុន «Borkshire Hathaway» ស្ថិត​ក្នុង​លំដាប់​ទី​២ មានទ្រព្យ​សម្បត្តិ​សរុប​៦២.០០០​លាន​ដុល្លារ ។
លោក​លែ​រ៍​រី អេ​ល​លី​សុ​ន អតីត​ប្រធាន​ក្រុមហ៊ុន​អ័​៊​រ​រា​ខ​ល ជាប់​ចំណាត់ថ្នាក់​ទី​៣ មានទ្រព្យ​សម្បត្តិ​៤៧.៥០០​លាន​ដុល្លារ ។

ទស្សនាវដ្តី «​ហ្វ​ប់​» បញ្ជាក់​ថា ទ្រព្យសម្បត្តិ​មធ្យម​របស់​ជនជាតិ​អា​មេ​រិ​ក​ដែល​មាន​ស្តុកស្តម្ភ​ទាំង​៤០០​នាក់ ស្ថិត​ក្នុង​កម្រិត​៥.៨០០​លាន​ដុល្លារ គឺជា​តួលេខ​ថ្មី ព្រោះ​ច្រើន​ជាង​ឆ្នាំ​មុន ដែល​មាន​ចំនួន​ទ្រព្យ​មធ្យម​៥.៧០០​លាន​ដុល្លារ និង​ចំនួន​ទ្រព្យ​សរុប​ទាំងអស់​មាន​ប្រហែល​២,៣៤​លាន​លាន​ដុល្លារ ដោយ​កើន​លើស​ពី​២,២៩​លាន​លាន​ដុល្លារ​កាលពី​ឆ្នាំ​២០១៤ ។

ចំណែក​បុគ្គល​ស្ថិត​នៅ​ក្នុង​១០​ចំណាត់​ថ្នាក់ដំបូង​នៃ​មហាសេដ្ឋី​អា​មេ​រិ​ក គឺ​មាន​អ្នកចូលរួម​បង្កើត​ប្រព័ន្ធ​អន​ឡៃ​ចំនួន​៣​រូប គឺ​លោក​ជេ​ហ្វ ប៊ី​ហ្សូ​ស ពី​ក្រុមហ៊ុន អា​ម៉ា​ហ្សូ​ន ដោយ​មុន​នេះ​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១៥ បាន​ស្ទុះ​ឡើង​ស្ថិត​ក្នុង​លំដាប់​ទី​៤ ប្រចាំឆ្នាំ​២០១៥​មានទ្រព្យ​សម្បត្តិ​៤៧.០០០​លាន​ដុល្លារ មូលហេតុ​ដោយសារ​ភាគហ៊ុន​របស់​អា​ម៉ា​ហ្សូ​ន ។ បន្ទាប់​មក​គឺ​លោក​ម៉ាក សាក់​ហ្គ័​រ​ប៊ើ​ក ប្រធាន​ក្រុមហ៊ុន «Facebook» ស្ទុះ​ពី​លំដាប់​ទី​១១ ស្ថិត​ក្នុង​លំដាប់​ទី​៧ មានទ្រព្យ​សម្បត្តិ​៤០.៣០០​លាន​ដុល្លារ និង​លោក​លៃ​រ៍​រី ផេ​ច ប្រធាន​ក្រុមហ៊ុន «Google» បាន​ងើប​ពី​លំដាប់​ទី​១៣ កាលពី​ឆ្នាំ​មុន ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី​១០ មានទ្រព្យ​សរុប​៣៣.៣០០​លាន​ដុល្លារ ៕