ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រព័ន្ធ​រុករក​ផ្កាយ​រណប Galileo របស់​អឺរ៉ុបនឹង​ដំណើរការ​ពេញលេញ​នៅ​អំឡុង​ឆ្នាំ​2019

10 ឆ្នាំ មុន

Galileo គឺជា​ប្រព័ន្ធ​ផ្កាយ​រណប​រុករកពិភពលោក​ហៅ​កាត់​ថា GNSS ផលិត​ឡើង​ដោយ​សហគមន៍​អឺរ៉ុប និង​ទីភ្នាក់ងារលំហ​អាកាស​អឺរ៉ុប (ESA) ។ គម្រោង​ចំណាយ
ទឹកប្រាក់​ប្រមាណ​ជា 5.578.250.000​ដុល្លារ​នេះ​ត្រូវ​បាន​ដាក់​ឈ្មោះ​តាម​តារាវិទូ​ជនជាតិ​អុ​ី​តា​លី គឺ​លោក  Galileo Galilei ។

គោលបំណង​មួយ​ក្នុង​ចំណោម​គោលបំណង​ផ្សេង​ទៀត​របស់​ប្រព័ន្ធ​ផ្កាយ​រណប​រុករក «Galileo» គឺ​ផ្តល់​នូវ​ប្រព័ន្ធ​កំណត់​ទីតាំង​ជាក់លាក់​ខ្ពស់​ដែល​ប្រទេស​នៅ​សហភាព​អឺរ៉ុប​អាច​ពឹងផ្អែក​បាន ពោល​គឺ​មិន​ចាំបាច់​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រព័ន្ធ GLONASS រុ​ស្ស៊ី​, GPS  របស់​អា​មេ​រិ​ក និង​ប្រព័ន្ធ​ត្រីវិស័យ​របស់​ចិន​ដែល​នឹង​ត្រូវ​កាត់​ផ្តាច់​ប្រព័ន្ធ​ច្រើន​ដង​ពេល​មាន​សង្គ្រាម ឬ​ជម្លោះ​នយោបាយ​ជាដើម ។

ពេល​ស្ថិត​ក្នុង​ដំណើរ​ប្រតិបត្តិការ​វា​នឹង​ប្រើប្រាស់​ទីតាំង​មជ្ឈមណ្ឌល​ចំនួន​ពីរ​លើ​ដី​ក្បែរ​ទីក្រុង Munich ប្រទេស​អា​ល្លឺ​ម៉​ង់ និង​ទីក្រុង Fucino ប្រទេស​អីុ​តា​លី ។ កាលពី​ឆ្នាំ ២០១០ រដ្ឋធានី Prague ប្រទេស​ឆែក​ត្រូវ​បាន​បោះ​ឆ្នោត​ដោយ​រដ្ឋមន្ត្រី​អឺរ៉ុប​ថា​ជាទី​តាំង​ស្នាក់​ការ​សម្រាប់​គម្រោង​មួយ​នេះ ។ ឆ្នាំ​២០១១ ផ្កាយ​រណប​ពីរ​ក្នុង​ចំណោម​ផ្កាយ​រណប​ប្រតិបត្តិការ​៤ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​មាន​សុពលភាព​លើ​ប្រព័ន្ធ​រុករក ។ ឆ្នាំ​២០១២ ក្រុម​អ្នក​វិទ្យាសាស្ត្រ​ឈាន​ដល់​ការ​សាកល្បង​បង្កើត Galileo ។ នៅ​ចុងបញ្ចប់​មាន​ផ្កាយ​រណប​ទាំងអស់​ចំនួន​៣០ ក្នុង​ប្រព័ន្ធ Galileo ខណៈ​ពេល​ផ្កាយ​រណប​ចំនួន​២៧ កំពុង​ប្រតិបត្តិការ ចំណែក​៣​ផ្សេង​ទៀត​ស្ថិត​ក្នុង​ដំណាក់កាល​ផលិត​នៅឡើយ ។ នៅ​ឆ្នាំ​២០១៩ អឺរ៉ុប​នឹង​មាន​ប្រព័ន្ធ​រុករក​ផ្កាយ​រណប​ឯករាជ្យ​ផ្ទាល់ខ្លួន​៕