ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ថា​យប់ ថ្ងៃ ភ្លៀង ក្តៅរ​ងារ​ក៏​កម្លាំង​នគរបាល​​បន្ត​យាម​ប្រចាំការ​នៅ​គ្រប់​បណ្តា​គោលដៅ​ភូមិសាស្ត្រ​បិទ​ខ្ទប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ថា យប់ ថ្ងៃ ភ្លៀង ក្តៅរ​ងារ​យ៉ាងណា ក៏​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ល​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ពុះពារ​ប្រចាំការ​តាម​គ្រប់​គោលដៅ​បិទ​ខ្ទប់ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល…

រាជធានី​ភ្នំពេញ ៖ មិន​ថា យប់ ថ្ងៃ ភ្លៀង ក្តៅរ​ងារ​យ៉ាងណា ក៏​សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ល​រាជធានី​ភ្នំពេញ នៅ​តែ​បន្ត​ពុះពារ​ប្រចាំការ​តាម​គ្រប់​គោលដៅ​បិទ​ខ្ទប់ ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អនុវត្ត​តាម​សេចក្តីសម្រេច​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​បង្ការ ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​-១៩ ។ នេះ​បើ​យោង​តាម​ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

ជាក់ស្តែង នៅ​យប់​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០២១​នេះ ទោះជា​មាន​ភ្លៀង​ធ្លាក់​យ៉ាងណា ក៏​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ នៅ​តែ​ខិតខំ​បំពេញភារកិច្ច​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​គោរព​វិន័យ ។

សមត្ថកិច្ច​គ្រប់​រូប​ក៏​ចង់​នៅផ្ទះ​ជួបជុំ​ក្រុម​គ្រួសារ​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែរ ប៉ុន្តែ​ជា​តួនាទី​ភារកិច្ច​ដើម្បី​បម្រើ​សង្គម​ជាតិ និង​ប្រជាពលរដ្ឋ ក្នុង​បំណាក់​កាល​នេះ សមត្ថកិច្ច​ត្រូវ​តែ​លះបង់​គ្រប់យ៉ាង ដើម្បី​ជាតិ ដៃ​ម្ខាង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ល្បាត​ការពារ ទប់ស្កាត់​បទល្មើស​នានា​ក្នុង​មូលដ្ឋាន ហើយ​ដៃ​ម្ខាង​ទៀត​ត្រូវ​ចូលរួម​សហការ​ជាមួយ​គ្រូពេទ្យ​ក្នុង​ការ​ការពារ​ទីតាំង​ព្យាបាល និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ភារកិច្ច​ចំបង​មួយទៀត​គឺ ប្រចាំការ​តាម​គ្រប់​គោលដៅ​បិទ​ខ្ទប់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។

ដូច្នេះ​បើ​បងប្អូន​មានឱកាស​នៅផ្ទះ​ជួបជុំ​គ្រួសារ សូមកុំ​ចេញ​ក្រៅ​ផ្ទះ ដេី​ម្បី​ជា​ការ​ចូលរួម​ចំណែក​មួយ​យ៉ាង​ធំធេង ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ក៏​ដូច​ជា​ការ​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​វីរុស​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ