​​រៀបចំ​តុបតែង​កែ​លម្អសោ​ភ័ណ​ភាពតាម​ផ្លូវ​សា​ធា​រណ​:​ក្នុង​ក្រុងប៉ៃលិន​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រៀបចំ​តុបតែង​កែ​លម្អសោ​ភ័ណ​ភាពតាម​ផ្លូវ​សា​ធា​រណ​:​ក្នុង​ក្រុងប៉ៃលិន​

1 ខែ មុន
  • Pailin

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិនបាន​និយាយកោតសរសើរមិន​ដាច់​ពី​មាត់នូវ​ស្នាដៃ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ របស់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន គឺ​បាន​តុបតែង​កែ​ច្នៃ​ទេសភាពទ្រូងផ្លូវ​សាធារណ​ក្នុង​ក្រុងប៉ៃលិន ដោយ​រៀបចំ​ជា​ភ្លើងអគ្គិសនី សម្រាប់​បំភ្លឺ​ពេល​យប់…


ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិនបាន​និយាយកោតសរសើរមិន​ដាច់​ពី​មាត់នូវ​ស្នាដៃ​ច្នៃប្រឌិត​ដ៏​អស្ចារ្យ របស់​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន គឺ​បាន​តុបតែង​កែ​ច្នៃ​ទេសភាពទ្រូងផ្លូវ​សាធារណ​ក្នុង​ក្រុងប៉ៃលិន ដោយ​រៀបចំ​ជា​ភ្លើងអគ្គិសនី សម្រាប់​បំភ្លឺ​ពេល​យប់ ជា​ម៉ូ​ដ​ផ្ការំដួល ខណ​:​ពេល​បើកភ្លើង​បំភ្លឺ​ផ្លូវ គេ​សង្កេត​ឃើញ​កញ្ចុំ​ផ្ការំដួល​ទាំងនោះ ពិតជា​បាន​បញ្ចេញ​ពណ៌​លឿងខ្ចី ស្រស់​ស្អាត មាន​ភាព​ទាក់ទាញ បង្ហាញ​សម្រស់​ក្រុងប៉ៃលិន ឱ្យ​កាន់តែ​ល្អ​ប្រ សើរ​ថែម​ទៀត ជា​ពិសេស​ពេល​គេ​ធ្វើ​ដំណើរ​នៅ​តាម​ដងផ្លូវ ម្នាក់​ៗ​សម្លឹង​គយគន់​មើល​ផ្កា មិន​ដាច់​ពី​ខ្សែ​ភ្នែក ពោល​គឺ​ប្លែក​ភ្នែក ប្លែក​អារម្មណ៍ ពុំ​ធ្លាប់​ឃើញ​មាន​ពី​មុន​មក​នោះ​ឡើយ ។

Picture

ជាក់ស្តែង​ រាល់​យប់​ចាប់តាំងពី​មុន​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០២១ រហូត​មក​ដល់​ពេល​នេះ ពន្លឺភ្លើង​អគ្គិសនី ដែល​ភ្លឺ​ចេញពី​ក្នុង​កញ្ចុំ​ផ្ការំដួល ចាប់តាំងពី​ទ្រូងផ្លូវ​នៅ​មុខ​វត្ត​រតន​សោភ័ណ ហៅ​វត្ត​កោង​កាង រហូត​ដល់​វិមាន​ឯករាជ្យ និង តាម​ទ្រូងផ្លូវ​ឆ្ពោះទៅ​ទិស​ខាងលិច ក្នុង​ក្រុងប៉ៃលិន ពិតជា​មា ន​សម្រស់ គួរ​ឱ្យ​ចង់​គយគន់ ដែល​ម្នាក់​ៗ មិន​ចង់​ឃ្លាតឆ្ងាយ​ពី​ទេសភាព​នេះ​ឡើយ ។

ប្រជា ពលរដ្ឋ​បន្ត​ទៀត​ថា ស្នាដៃ​របស់ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន ពិតជា​ញ៉ាំង​អារម្មណ៍​ប្រជាពលរដ្ឋ ឱ្យ​មានចិត្ត​សប្បាយ​រីករាយ អារម្មណ៍​ភ្លឺ​ថ្លា ជា​ពិសេស​ពេល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​នា​ពេល​យប់ ពិតជា​ទាក់ទាញ​ខ្លាំង ពេល​ឃើញ​ពន្លឺភ្លើង បង្ក​ជា​ទេសភាព​ស្រស់​ស្អាត​បែប នេះ ធ្វើ​ឱ្យ​ពួក​គាត់​បំបាត់​នូវ​ទុក្ខ​កង្វល់ ស្មារតី​ភ្លឺ​ថ្លា បង្កើន​នូវ​កម្លាំង​ថាមពល​ថែម​ទៀត ។

Picture

ពួក​គាត់​សង្ឃឹមថា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​អភិបាលខេត្ត​ថ្មី នឹង​ធ្វើ​ឱ្យ​ខេត្ត​មួយ​នេះ កាន់តែ​រីក​ចម្រើន​ជឿនលឿន​ទៅ​មុខ មាន​ផ្លូវ​ក្រាល​កៅស៊ូ​វ ចាក់​បេតុង ខ្វាត់ខ្វែង លម្អ​ទៅ​ដោយ​ភ្លើងអគ្គិសនី​នៅ​សងខាង​ផ្លូវ ថែម​ទាំង​មាន​ម្លប់ឈើ​កាន់តែ​ត្រជាក់​ភ្នែក​ថែម​ទៀត ។ រីឯ​ភ្ញៀវ​ទេសចរ ពេល​ជំងឺ​កូ​វី​ដ ១៩ ផុតរលត់​ទៅ​វិញ នឹង​នាំ​គ្នា​ចូល​មក​លេង​ក្នុង​ខេត្ត​មួយ​នេះ កាន់តែ​ច្រើន​កុះករ ដែល​នាំ​ឱ្យ​មាន​ចំណូល​ប្រ ចាំ​ថ្ងៃ ដល់​ប្រជាពលរដ្ឋ​ប្រកប​របរ​លក់ដូរ​កាន់តែ​ដាច់​ថែម​ទៀត ៕ ដោយ ៖ នី​យ៉ា

Picture
Picture
Picture
Picture


👍
2