ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​សម្រេច​បញ្ឈប់​លិខិតអនុញ្ញាត​ចេញ​-​ចូល ដល់​រោងចក្រ និង​សិប្បកម្មនៅ​​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងការងារ​បាន​សម្រេច​បញ្ឈប់​ផ្តល់លិខិតអនុញ្ញាត​ចេញ​-​ចូល ដល់​រោងចក្រ​សហគ្រាស និង​សិប្បកម្ម នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ។ យោង​តាម​សេចក្តីជូនដំណឹង​បាន​បញ្ឈប់​ការ​ផ្តល់ «​លិខិតអនុញ្ញាត​ចេញ​-​ចូល…

រាជធានី​ភ្នំពេញ ៖ ក្រសួងការងារ​បាន​សម្រេច​បញ្ឈប់​ផ្តល់លិខិតអនុញ្ញាត​ចេញ​-​ចូល ដល់​រោងចក្រ​សហគ្រាស និង​សិប្បកម្ម នៅ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ។

យោង​តាម​សេចក្តីជូនដំណឹង​បាន​បញ្ឈប់​ការ​ផ្តល់ «​លិខិតអនុញ្ញាត​ចេញ​-​ចូល ដល់​រោងចក្រ សហគ្រាស និង​សិប្បកម្ម នៅ​ភូមិ​សា​ស្ត​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ជម្រាប​ជូន​លោក លោកស្រី​ជា​ម្ចាស់ ឬ​នាយក​រោង​ចក សហគ្រាស និង​សិប្បកម្ម ព្រមទាំង​សាធារណជន​ជ្រាប​ថា គិត​ត្រឹម​ម៉ោង​៤៖០០​រសៀល​នេះ ក្រសួង និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកណ្តាល​បាន​ចេញ «​លិខិតអនុញ្ញាត​ចេញ​-​ចូល​» ចំនួន​១០៧៩៨ សន្លឹក​។

ក្រសួង​បន្ត​ថា យោងសេចក្តី​សម្រេច​លេខ​៤៩​សសរ របស់​រាជរដ្ឋាភិបាល ស្តី​ពី​ការ​បិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ​នៃ​ខេត្តកណ្តាល ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​គោលការណ៍​ឯកភាព​របស់​គណៈកម្មការ​ជាតិ គ​.​ប​.​ខ ក្រសួង​សម្រេច​បញ្ឈប់​ការ​ផ្ដល់ «​លិខិតអនុញ្ញាត​ចេញ​-​ចូល​» ជូន​រោងចក្រ សហគ្រាស និង​សិប្បកម្ម​ចាប់ ពី​ពេល​ជូនដំណឹង​នេះ​តទៅ​។

លោក លោកស្រី​ជា​ម្ចាស់ ឬ​នាយក​រោងចក្រ សហគ្រាស និង​សិប្បកម្ម អាច​ទៅ​ស្នើ​សុំ​លិខិតអនុញ្ញាត​ឱ្យ​ដំណើរការ​សកម្មភាព​អាជីវកម្ម​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត ។ នៅ​ពេល​ធ្វើ​ដំណើរ សូម​លោក លោកស្រី និង​បងប្អូន​កម្មករនិយោជិត ដែល​មានការ​អនុញ្ញាត​ឱ្យ​បន្តសកម្មភាព​អាជីវកម្ម​យក​ជាប់​ខ្លួន​ជា​និច្ច​នូវ ៖

១. លិខិតអនុញ្ញាត​ឱ្យ​ដំណើរការ​សកម្មភាព​អាជីវកម្ម ។ ២. ឯកសារ​បញ្ជាក់​អំពី​តួនាទី​ការងារ មុខរបរ ឬ​អាជីវកម្ម (​បណ្ណ​កម្មករ ឬ​បណ្ណ​បុគ្គលិក​) ៣. អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតបញ្ជាក់​ទីលំនៅ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ