ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុ​គ​ន្ធ និសា ចាកចេញ​ទៅ​អា​មេ​រិ​ករ​ហូត​​ឬ​យ៉ាង​ណា​?

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​​កំពុងមានការភ្ញាក់ផ្អើលសម្រាប់​​អ្នកគាំទ្រ​របស់អ្នកនាង សុ​គ​ន្ធ​ និសា ដែល​ត្រូវ​បាន​ស្វាមី​រៀបចំ​ឯកសារនាំ​ទៅ​សហរដ្ឋអាមេរិក​ភ្លាម​ៗ​ ។ អ្នក​នាង​បាន​ហោះ​ទៅ​អា​មេ​រិ​ក​ជាមួយ​ស្វាមី​បាត់​ទៅ​ហើយ​ដែលធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន​នឹកនា​អាឡោះ​អាល័យ ​ដោយមិន​ចង់ឱ្យ​ឃ្លាត និង​រំពឹង​ថា…

រាជធានីភ្នំពេញ ៖ ​​កំពុងមានការភ្ញាក់ផ្អើលសម្រាប់​​អ្នកគាំទ្រ​របស់អ្នកនាង សុ​គ​ន្ធ​ និសា ដែល​ត្រូវ​បាន​ស្វាមី​រៀបចំ​ឯកសារនាំ​ទៅ​សហរដ្ឋអាមេរិក​ភ្លាម​ៗ​ ។ អ្នក​នាង​បាន​ហោះ​ទៅ​អា​មេ​រិ​ក​ជាមួយ​ស្វាមី​បាត់​ទៅ​ហើយ​ដែលធ្វើ​អោយ​ហ្វេ​ន​ៗ​ជា​ច្រើន​នឹកនា​អាឡោះ​អាល័យ ​ដោយមិន​ចង់ឱ្យ​ឃ្លាត និង​រំពឹង​ថា ពេលវេលា​សម​ស្រប​ណាមួយ​អ្នក​នាង​វិល​ត្រឡប់មក​វិញ​។

ព្រោះតែ​ការ​គាំទ្រ​យ៉ាង​ច្រើនលើសលុប​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងស្រុក​គ្រប់​ទិស​ទី ទើប​ធ្វើ​អោយ សុ​គ​ន្ឋ និសា តារាចម្រៀង​ស្រគត់ស្រគំ មិន​ដាច់​ចិត្ត​ចាកចេញ​ទៅ​នៅ​សហរដ្ឋអាមេរិកជាទីជម្រក​របស់​ស្វាមី​។ អ្នក​នាង​ត្រូវ​បាន​ស្វាមី អនុញ្ញាត​អោយ​បន្ត​មា​គា៌​សិល្បៈ​ដែល​ស្រឡាញ់​ ខណៈ​អ្នកគាំទ្រ នៅ​តែ​ពេញចិត្ត​។ ម្ល៉ោះហើយ ​ក្រោយ​ចូល​រោងការ​អស់​រយៈពេល​ច្រើន​ឆ្នាំ សុ​គ​ន្ឋ និសា បាន​បន្ត​វាយលុក​សិល្បៈ ហើយ​ពន្យា​រពេល​យក​កូន ព្រោះ​មិន​អាច​ដកឃ្លា​បាន​។

យ៉ាងណា​និសា ធ្លាប់​បង្ហើប​ថា នាង​នឹង​ទៅ​សហរដ្ឋអាមេរិក​តាម​ពេល​ជាក់ស្តែង ។ បើ​ចាកចេញ​មែន​នោះ ទិស​ដៅ​សម្រេច​យក​កូន​ជា​ចំណងដៃ ពេល​ដល់​ស្រុក​ខាង​ស្វាមី​។ នៅ​លើ​បណ្តាញ​សង្គម របស់​តារា​សម្តែង​ណា​ក់ ស្រី​ណា ហើយ​ក៏​ជា​ពិធី​ការិនី​ដែរ​នោះ​បាន​បង្ហោះ​សារ​ថា « គ្រាន់តែ​ឃ្លាត​គ្នា​មួយ​រយ​: ហើយ​គ្រាន់តែ​មិនដឹង​ថា​ថ្ងៃ​ណា​ជួប​គ្នា​វិញ ដូច្នេះ​ ប្អូន​គ្រាន់តែ​គិត​ថា ការ​ទៅ​កាន់​ទឹកដី​ថ្មីរ​បស់បង បងស្រី​និង​មាន​ភាព​រីករាយ​និង​ល្អ​ប្រ​សើរ​។​សូម​ប្រកបដោយ​ភាព​សុខសាន្ត​ណា បងប្រុស បងស្រី love my beloved both»៕

ចំណែក​នៅ​ក្នុង​ឃ្លី​ប​វិ​ដេ​អូ​នោះ សុ​គ​ន្ឋ និសា បោះពាក្យ​តប​វិញ​ខ្លះ​ៗ​ថា «​បែក​គ្នា​មួយ​រយៈ អត់​ដឹង​ថា​ ពេល​ណា​ត្រឡប់​មក​វិញ​នោះ​ទេ​។ ឃ្លាត​កម្ពុ​ជាមួយ​រយៈ​សិន ​ព្រោះ​ខកខាន​ទៅ​យូរ​ប្រមាណ​១០​ឆ្នាំ​។ ក្នុង​ចិត្ត​អត់​មិនមែន​ទៅ​រហូត​នោះ​ទេ ​បេះដូង​នៅ​ទី​នេះ​ទេ​។ ហ្វេ​ន​ៗ​ក៏​ដូច​ជា មហាជននៅ​តែ​ស្រឡាញ់​ការ​សម្តែង របស់​តារា​លំដាប់​ជួរ​មុខ​នេះ ហើយ​រំពឹង​ថា អ្នក​នាង​ត្រឡប់​មក​សម្តែង​វិញ ក្រោយ​រួចរាល់​ផែនការ ការងារ​នៅ​លើ​ទឹកដី​សហរដ្ឋអាមេរិក ​។ ​ដោយ៖ ខាត់ សាមឿន

អត្ថបទសរសេរ ដោយ