ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពធ្ងន់ធ្ងរនៃកូវីដ ១៩ តម្រូវឱ្យមានវិធានការក្តៅ និងម៉ឺងម៉ាត់បំផុត !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គន្លឹះសំខាន់គឺត្រូវធ្វើយ៉ាងណាមិនអោយសារ បីការពារ បីកុំ បានចូលត្រចៀកម្ខាងហើយ ចេញតាមត្រចៀកម្ខាងទៀតរបស់ប្រជាជនកម្ពុជា ។ សារ បីការពារ…

រាជធានីភ្នំពេញ ៖ គន្លឹះសំខាន់គឺត្រូវធ្វើយ៉ាងណាមិនអោយសារ បីការពារ បីកុំ បានចូលត្រចៀកម្ខាងហើយ ចេញតាមត្រចៀកម្ខាងទៀតរបស់ប្រជាជនកម្ពុជា ។ សារ បីការពារ បីកុំ ត្រូវតែអោយងំជាប់ក្នុងត្រចៀក ក្នុងបេះដូង និងក្នុងខួរក្បាលរបស់ប្រជាជនទាំងអស់ ។ ក្នុងន័យនេះ  ការផ្សព្វផ្សាយកាន់តែទូលំទូលាយ យុទ្ឋសាស្ត្រ បីការពារ និង បីកុំ ដែលផ្តួចផ្តើមដោយសម្តេចតេជោ ត្រូវតែផ្សព្វផ្សាយអោយទូលំទូលាយ គ្រប់ទីកន្លែង និងគ្រប់ពេវលេាទាំងអស់ ។ កន្លែងទាំងអស់ដែលមានការប្រមូលផ្តុំមនុស្ស ដូចជា ទីផ្សារតូចធំ ទីសាធារណៈ ត្រូវតែមានការផ្សព្វផ្សាយយ៉ាងកងរំពងយុទ្ឋសាស្ត្ របីការពារ បីកុំ ។ នៅតាមទីតាំងទាំងនោះ ត្រូវមានការចាក់មេក្រូអំពីយុទ្ឋសាស្ត្រ បីការពារ បីកុំ ដើម្បីដាស់តឿនពួកគេអោយបានគ្រប់ពេលវេលាអំពីការពាក់ម៉ាស ការរក្សាគម្លាតយ៉ាងតិចពីរម៉ែត្រ និងការអនាម័យ លាងដៃអោយបានញឹកញាប់ ។ ជាមួយគ្នានេះ នៅតាមមូលដ្ឋានភូមិ ឃុំ និង សង្កាត់ ត្រូវតែចាក់សារ បីការពារ បីកុំ នេះតាមមេក្រនៅលើម៉ូតូ ឬកង់បី តាមដងផ្លូវនានាដែលមានមនុស្សច្រើន ។ និយាយអោយខ្លីគេត្រូវតែធ្វើអោយប្រាកដថា សារ បីការពារ និង បីកុំ នេះ ត្រូវបានមើលឃើញ និងស្តាប់លឺគ្រប់ទីកន្លែង និងពេលវេលា ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះ វាមិនទាន់គ្រប់គ្រាន់ទេត្រឹមតែការផ្សព្វផ្សាយអោយពួកគេបានដឹងនោះ ។ តាមទ្រឹស្តីនៃទំនាក់ទំនងមនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត នៅក្នុងការចូលរួមបន្ទាប់ពីពួកគេទទួលព័ត៌មាន ឬសារមួយ ។ អ្នកខ្លះនឹងមានការចូលរួមសកម្ម អ្នកខ្លះមិនសូវចូលរួម និងអ្នកខ្លះទៀតអាចនឹងមិនចូលរួម ។ ប្រជាជនកម្ពុជាមួយចំនួនប្រហែលជាធ្លាក់នៅក្នុងក្រុមមនុស្សខាងក្រោយគេ គឺខ្វះការចូលរួម បើទោះ បីជាពួកគេបានទទួលព័ត៌មានហើយក្តី ។  វាមិនខុសពីក្រុមមនុស្សដែលដឹងពីគ្រោះថ្នាក់នៃការជក់បារីសម្រាប់ជីវិត ប៉ុន្តែនៅតែជក់បារីនោះ ។ ពួកគេលឺហើយដឹងហើយតែពួកគេនៅតែមិនព្រមធ្វើតាម ។

ដើម្បីដោះស្រាយចំពោះក្រុមមនុស្ស ដែលមិនមានការចូលរួមអនុវត្តតាមគោលការណ៍ បីការពារ បីកុំ បើទោះបីជាពួកគេបានដឹងហើយក្តីនោះ នឹងតម្រូវ អោយមានវិធានការដាក់វិន័យ ឬ ការប្រាប់ ដោយផ្ទាល់ត្រង់ៗតែម្តងអោយពួកគេអនុវត្តអោយបាន ។ ក្នុងន័យនេះ នៅតាមកន្លែងដែលមានមនុស្សប្រមូលផ្តុំដូចជាតាមផ្សារ កន្លែងធ្វើតេស្តកូវីដ ១៩ កន្លែងចាក់វ៉ាក់សាំងជាដើម ត្រូវតែមានកម្លាំងមានសមត្ថកិច្ចចាំត្រួតពិនិត្យមើលការអនុវត្ត វិធានការ បីការពារ និង បីកុំនេះ ។ ឧទាហរណ៍យ៉ាងសាមញ្ញគឺ គ្រប់ច្រកទ្វារ នៃទីផ្សារត្រូវដាក់ កម្លាំងមានសមត្ថកិច្ច ឬក៏ជន ស្ម័គ្រចិត្តជួយ ដើម្បីគ្រប់គ្រងមនុស្សចេញ និងចូលទីផ្សារ និងដើម្បីធានាការអនុវត្តវិធានការ បីការពារ បីកុំ ។

គេត្រូវធ្វើអោយប្រាកដថា មនុស្សក្នុងផ្សារមិនមានច្រើនហួស តាមរយៈការកំណត់ចំនួនមនុស្សចូលផ្សារជាដើមហើយកម្លាំងសមត្ថកិច្ច ឬក៏ជនស្មគ្រចិត្តត្រូវឆាប់ប្រាប់ ឬមានវិធានការ កាលបើឃើញថា មានមនុស្សចូលផ្សារ ឬក៏អ្នកលក់ក្នុងផ្សារ មិនពាក់ម៉ាស ឬក៏មិនរក្សាគម្លាត ពីរម៉ែត្រនោះ ។ ចំណែក កន្លែងគិតលុយនៅតាមហាង ឬក៏ផ្សារត្រូវតែមានការរៀបចំគូសគំនូសរក្សាគម្លាត សម្រាប់ការបង់លុយផងដែរដើម្បីជាការពង្រឹងការអនុវត្តរក្សាគម្លាតនេះ ។ រីឯនៅតាមក្លោងទ្វារ និងនៅតាមបន្ទប់ទឹកត្រូវមានការដាក់អាល់កុល ឬសាប៊ូសម្រាប់លាងដៃសម្លាប់មេរោគ ។

ដោយមូលហេតុថា មនុស្សមួយចំនួនមិនអនុវត្តតាមគោលការណ៍ បីការពារ និង បីកុំ ព្រមទាំងវិធានការនានារបស់របស់រដ្ឋាភិបាលនោះ ការមានកម្លាំងសមត្ថកិច្ច ឬជនស្មគ្រចិត្តគ្រប់គ្រាន់ ដើម្បីជួយពង្រឹងការអនុវត្តវិធានាការទាំងនេះក៏មានសារសំខាន់ជាអាយុជីវិត ។ សមត្ថកិច្ច និងក្រុមស្មគ្រចិត្ត គឺដើម្បី ដោះស្រាយជាមួយក្រុមនុស្សក្បាលរឹងដែលនៅតែមិនព្រមធ្វើតាមវិធានការ បីការពារ បីកុំ ព្រមទាំងវិធានការនានា និងច្បាប់ទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ ១៩ ។ ក្នុងន័យនេះ អាជ្ញាធរមូលដ្ឋានមានសារសំខាន់ខ្លាំងណាស់ដើម្បីធានាចាប់អោយប្រជាជនទាំងអស់គោរពអោយបានវិធានការ បីការពារ និង បីកុំនេះ ។

បើសិនជាអាជ្ញាធរមូលដ្ឋានបំពេញការងារច្រឡោះប្រហោងនៅក្នុងការពង្រឹងការអនុវត្តច្បាប់ សារាចរណ៍បិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ និងវិធានការសុខាភិបាលទាំងអស់នោះ កម្ពុជា នឹងនៅតែមិនអាចគ្រប់គ្រងកូវីដ ១៩ បានឡើយ ។ អាជ្ញាធរក៏មានសារសំខាន់ផងដែរនៅក្នុងការធានាថា ស្ថាប័នផ្សារ និងក្រុមហ៊ុននានា ទាំងអស់ពិតជាអនុវត្តបានត្រឹមត្រូវនូវវិធានការសុខាភិបាល ។ ការខកខានណាមួយដែលអាចកើតមាននៅក្នុងការចាប់អោយស្ថាប័ន ផ្សារ ក្រមហ៊ុនទាំងនោះធ្វើតាមវិធានការសុខាភិបាលនឹងបង្កើនហានិភ័យនៃការឆ្លង និងការរាលដាលនៃមេរោគកូវីដ ១៩ ។ ជាក់ស្តែងការផ្ទុះការឆ្លងមេរោគកូវីដ ១៩នៅផ្សារអូ ឬស្សីបញ្ជាក់ពីភាពចន្លោះប្រហោងនេះ និងគ្រោះថ្នាក់ដែលបង្កឡើង ។

ខណៈដែលប្រជាជនទាំងអស់មានអម្រែកមួយនៅក្នុងការចូលរួមអនុវត្តវិធានាការសុខភិបាលទាំងអស់នោះ អាជ្ញាធរក៏មានអម្រែកទទួលខុសត្រូវមួយផងដែរនៅក្នុងការពង្រឹងការអនុវត្តច្បាប់ សារាចរណ៍ បិទខ្តប់ ទីក្រុងភ្នំពេញ និងតាខ្មៅ វិធានាការ បីការពារ និង បីកុំ ព្រមទាំងវិធានការសុខាភិបាលទាំងអស់ ។ អាជ្ញាធរមូលដ្ឋានក៏សមនឹងទទួលបានការឧបត្ថម និងមធ្យោបាយគ្រប់គ្រាន់សម្រាប់ការបំពេញបេសកកម្មដ៏មានសារសំខាន់ជាអាយុជីវិតនេះ ។ ពួកគេនឹងមិនអាចបំពេញភារកិច្ចបានជោគជ័យឡើយ បើសិនជាពួកគេមិនមាន មធ្យោបាយគ្រប់ គ្រាន់សម្រាប់ការបំពេញការងារ និងផ្តល់ការលើកទឹិក ចិត្តសមនឹងកិច្ចប្រឹងប្រែងរបស់ពួកគេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ