ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ៖ ហាមឡានពេទ្យ ឡានទាហាន ឡានប៉ូលីសនិងឡានអ្នកធំណាម្នាក់លួចដឹកមនុស្សចេញ-ចូលភ្នំពេញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជាធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី ១៦ ខែមេសា នេះបានចេញបទបញ្ជាដាច់ខាតមួយ…

រាជាធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី ១៦ ខែមេសា នេះបានចេញបទបញ្ជាដាច់ខាតមួយ ថា រថយន្តពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្តពេទ្យ រថយន្តយោធា និងរថយន្តនគរបាលបានទេ ឬរថយន្តរបស់អ្នកធំណាម្នាក់ ដែលត្រូវបានទទួលការអនុញ្ញាតឱ្យធ្វើដំណើរនោះដែរ ។

ក្នុងសារសម្លេងពិសេស សម្តេចតេជោ បានមានប្រសាសន៍ថា «ហើយខ្ញុំបានទទួលដំណឹងមិនផ្លូវការថា មានការរត់ពន្ធមនុស្ស នៅតាមការធ្វើដំណើរមួយចំនួន ក្នុងនោះ ក៏មានការប្រើប្រាស់ឡានពេទ្យ តែខ្ញុំមិនជឿនោះទេ » ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ចេញបទបញ្ជាថា «តែខ្ញុំត្រូវតែពន្យល់ប្រាប់ទៅរថយន្តពេទ្យទាំងឡាយដែលត្រូវធ្វើដំណើរ មិនអាចដាក់អ្នកដំណើរដោយលួចលាក់តាមរថយន្តពេទ្យ រថយន្តយោធា និងរថយន្តនគរបាលបានទេ ឬរថយន្តរបស់អ្នកធំណាម្នាក់ ដែលត្រូវបានទទួលការអនុញ្ញាតឱ្យធ្វើដំណើរនោះដែរ ។ សូមបញ្ជាក់ជូនអំពីចំណុចនេះឱ្យបានច្បាស់ » ។

សម្តេច បានបន្តថា «ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ជូនថា ប្រសិនបើ១៤ថ្ងៃហើយ បងប្អូនយើងនៅតែបំពាន ហើយសភាពការណ៍មិនថយចុះ ខ្ញុំព្រះករុណាខ្ញុំនឹងអូសបន្លាយពេល នៃការបិទទីក្រុងភ្នំពេញនិងក្រុងតាខ្មៅ និងអាចបិទខេត្តមួយចំនួនទៀត យោងទៅលើការចាំបាច់» ។ ប្រមុខដឹកនាំប្រទេស បានបន្ថែមថា «បើគ្មានកិច្ចសហការពីប្រជាពលរដ្ឋទេ យើងពិបាកនឹងទទួលជោគជ័យ ។ ហើយបើសិនជាគ្មានការអនុវត្តដោយ ម៉ឺងម៉ាត់ពីស្ថាប័នមានសមត្ថកិច្ច ជាពិសេសនគរបាលនិងអាវុធហត្ថ ក៏ដូចជាអាជ្ញាធរគ្រប់ថ្នាក់ទេនោះ យើងនឹងមិនអាចទទួលបានជោគជ័យបានទេ ។ អ៊ីចឹងខ្ញុំព្រះករុណា សុំបញ្ជាក់ ថាការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះ តែម្តង ។ លើកលែងតែករណីមួយចំនួន ហើយក៏សុំកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេសដើម្បីជាការចាកចេញរបស់បងប្អូនដែរ ។ ឥឡូវ បញ្ជា ដាច់ខាត មិនឱ្យមនុស្សចេញពីទីក្រុងភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យ មនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ ។ អ្នកដែលបានទៅលេងស្រុក ហើយត្រឡប់ចូលទីក្រុងភ្នំពេញ គឺត្រូវនៅស្រុក ១៤ ថ្ងៃរហូតដល់ពេលភ្នំពេញត្រូវបានបើក ។ សុំសាលារាជធានីភ្នំពេញ និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទពិនិត្យបញ្ហានេះ ឱ្យបានម៉ត់ចត់ ដើម្បីជៀសវាងនូវការចម្លងចេញ-ចូល ពីខេត្តចូលមកទីក្រុង ហើយពីទីក្រុងទៅកាន់ខេត្ត ។ យើងធ្វើនេះ ក្នុងគោលដៅ ម្ខាង គឺដើម្បីកាត់ផ្តាច់ បន្ថយការចម្លង រវាងអ្នកនៅផ្ទះមួយទៅផ្ទះមួយ ភូមិមួយទៅភូមិមួយ ឃុំមួយទៅឃុំមួយ ក៏ដូចជាការកាត់ផ្តាច់ការចម្លងពីភ្នំពេញទៅខេត្ត និងពីខេត្តមកភ្នំពេញ » ។

សម្តេចបានគូសបញ្ជាក់ថា ការបន្តចល័តដោយលួចលាក់ គឺបង្កហានិភ័យនៃការឆ្លងរីករាលដាលកូវីដ ពីខេត្តមករាជធានី និងពីរាជធានីទៅខេត្ត ។ «ដូច្នេះអ្នក នៅក្នុងទីក្រុងភ្នំពេញ មិនត្រូវបានបញ្ចេញទៅតាមខេត្ត ធ្វើដំណើរទៅខេត្តទេ ហើយអ្នកខេត្តក៏មិនត្រូវចូលមកភ្នំពេញដែរ រួមទាំងអ្នកទៅលេងស្រុកពេលចូលឆ្នាំនេះ គឺមិនអនុញ្ញាតឱ្យចូលក្រុងភ្នំពេញឡើយ សូមត្រឡប់ទៅខេត្តនៅផ្ទះរបស់ខ្លួន​រង់ចាំទីក្រុងភ្នំពេញបើកទើបឱ្យចូល ។ ក្នុងចំណុចនេះ យើងបានឃើញមានមនុស្សមួយចំនួនបានចាកចេញពីទីក្រុងភ្នំពេញទៅកាន់ខេត្ត ដូចជាខេត្តព្រៃវេង និងខេត្តក្រចេះជាដើម ទៅដល់ឃើញវិជ្ជមានកូវីដ ១៩ នៅតាមខេត្តតែម្តង ។ អ៊ីចឹងទេ ស្ថានភាពបែបនេះ តម្រូវឱ្យយើងមានការចាំបាច់ ដើម្បីនឹងរឹតបន្តឹងបន្ថែមទៀត» ។ នេះជាបទបញ្ជារបស់សម្តេចតេជោ ។


សូមរម្លឹកថា អ្នកបើកបរ​រថយន្ត​ ម៉ាកយី​ឌុ​ប ពាក់​ស្លាក​លេខ «​ខម​» មួយ​គ្រឿង ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ ចាប់​វ៉ៃ​ខ្នោះ ក្រោយ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់ នៅ​ក្នុង​រថយន្ត​នោះ ។ ករណី​លួច​បង្កប់​ជនជាតិ​ចិន មិន​ខ្វល់​នឹង​បម្រាមឆ្លងខេត្តមួយទៅខេត្តមួយដើម្បី​បង្ការ​ជំងឺឆ្លង​កូ​វី​ដ​-១៩​នេះ បាន​កើតឡើង នៅ​ស្រុក​លើក​ដែក ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី១១ ខែមេសា ឆ្នាំ​២០២១ ។

បុរស​ខ្មែរ​មួយ​រូប ជា​អ្នកបើកបរ​រថយន្ត យី​ឌុ​ប​«​ខម​» នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ បាន​បង្កប់​ដឹក​ជនជាតិ​ចិន​២​នាក់​ ពី​ភ្នំពេញ​ ទៅក្រុង​បា​វិត លុះ​មក​ដល់​ស្រុក​លើក​ដែក បានបុក​បា​រ៉ា​ស់​សមត្ថកិច្ច បន្ត​ឆ្លងស្ពាន​អ្នក​លឿង ចូល​ទៅ​ដល់​ទឹកដី​ព្រៃវែង ត្រូវ​សមត្ថកិច្ច​ខាង​ព្រៃវែង​ចាប់​ជាប់ ​ឆែកឆេរ​រក​ឃើញ​មាន​បង្កប់​ជនជាតិ​ចិន ស្រី​-​ប្រុស ២​នាក់ ឃាត់ខ្លួនប្រគល់​អោយទៅ​ខាង​ខេត្តកណ្តាល​វិញ ៕



អត្ថបទសរសេរ ដោយ

កែសម្រួលដោយ