ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​ក្រាល​កញ្ចក់​វែង​ជាងគេ​នៅ​ចិន​បើក​ដំណើរការ​ហើយ

10 ឆ្នាំ មុន

ស្ពាន​ក្រាល​កញ្ចក់​ដំបូង​គេ​របស់​ចិន​ឈ្មោះ «Haoham Qiao» ប្រែ​ថា «​ស្ពាន​បុរស​ក្លាហាន​» ប្រវែង​៣០០​ម៉ែត្រ និង​កម្ពស់​១៨០​ម៉ែត្រ​បាន​បើក​ឱ្យ​ប្រើប្រាស់​ជា​សាធារណៈ​ហើយ ។

ស្ពាន​នោះ​ឆ្លងកាត់​ឧទ្យាន​ជាតិ Shiniuzai ភាគ​ខាងត្បូង​ប្រទេស​ចិន​ដែល​ក្រាល​កញ្ចក់ ល្អ​ៗ​មាន​កម្រាស់​២៤​មី​ល្លី​ម៉ែត្រ ។ ស្ពាន Hahan Qiao មាន​បង្កាន់ដៃ​ដែក​ការពារ​អ្នក​ធ្វើ​ដំណើរ​កុំឱ្យ​របូតដៃ​ធ្លាក់​ទៅ​ក្រោម ។

អម​ជាមួយនឹង​ទេសភាព​ឧទ្យាន​ជាតិ Shiniuzai ស្ពាន​ក្រាល​កញ្ចក់ Haohan  Qiao ដំបូង​គេ​របស់​ចិន​នឹង​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ប្រកបដោយ​សុវត្ថិភាព​។ អំឡុង​ពេល​បើក​សម្ពោធ​ជា​ផ្លូវការ​នេះ​មាន​អ្នកដំណើរ​សាកល្បង​ដើរ​លើ​ស្ពាន​ទាំង​អារម្មណ៍​ភ័យរន្ធត់ ទោះបីជា​មាន​ឧបករណ៍​ការពារ​ក៏​ដោយ ពោល​គឺ​ពួក​គេ​មាន​អារម្មណ៍​ស្រៀវ​ពេល​មើល​ឆ្លុះ​តាម​រយៈ​កញ្ចក់​ទៅ​ខាងក្រោម ។

ប្រវត្តិ​ស្ពាន​នោះ គឺ​ដំបូង​ធ្វើ​ពី​ឈើ តែ​កាលពី​ឆ្នាំ​២០១៤ ត្រូវ​ដាក់​ជំនួស​ដោយ​កញ្ចក់​មួយ​ផ្ទាំង ហើយ​ក្រោយមក​អាជ្ញាធរ​សម្រេចចិត្ត​ឱ្យ​កែ​លម្អ​ដោយ​សង់់​ពី​កញ្ចក់​ទាំងស្រុង​តែ​ម្តង​។ ស្ពាន​កញ្ចក់​នោះ​នឹង​ក្លាយជា​ស្ពាន​ខ្ពស់់ និងវែង​ជាងគេ​លើ​ពិភពលោក ៕