ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​អេ​ត្យូ​ពី​ម្នាក់​អាច​ផលិត​យន្ដហោះ​ដោយ​ខ្លួនឯង​បាន

10 ឆ្នាំ មុន

បុរស​ជនជាតិ​អេ​ត្យូ​ពី​លោក​អា​ស្មេ​ឡាស ហ្សេ​រ៉េ​ហ្វូ បាន​ចំណាយពេល​ជិត​២​ឆ្នាំ និង​ប្រាក់​ប្រមាណ​ជា ៧.៥០០​ដុល្លារ ផលិត​យន្ដហោះ​មួយ​គ្រឿង ដើម្បី​បំពេញ​ក្ដី​សុបិន​របស់​ខ្លួន ។ យន្ដហោះ​នោះ​មានឈ្មោះ «K-570A» ហើយ​លោក​ហ្សេ​រ៉េ​ហ្វូ បកស្រាយ​ថា តួអក្សរ K គឺ​តំណាង​ឱ្យឈ្មោះ​របស់​ម្ដាយ​លោក «Kiros» លេខ «៧៥០» តំណាង​ឱ្យ​ចំនួន​ថ្ងៃ​ដែល​លោក​បាន​ចាប់ផ្ដើម​ផលិត រហូត​ដល់​ចេញ​រូបរាង​យន្ដហោះ និង​អក្សរ A តំណាង​ឱ្យ​ពាក្យ «Aircraft» ប្រែ​ថា «​យន្ដហោះ » ។

លោក​ហ្សេ​រ៉េ​ហ្វូ និយាយ​ថា គោលបំណង​នៃ​ការ​ផលិត​យន្ដហោះ​នេះ គឺ​ដើម្បី​បំពេញ​ក្ដី​សុបិន​របស់​លោក​តាំងពី​កុមារភាព​មក​ម្ល៉េះ ពោល​គឺ​លោក​ស្រលាញ់​ការ​ហោះហើរ​លើ​អាកាស ។ មុន​នឹង​ផលិត​បាន​យន្ដហោះ​នេះ ពី​ដំបូង​នៅ​ឆ្នាំ​២០០១ លោក​បាន​សិក្សា​ស្រាវជ្រាវ​ទិញ​សៀវភៅ​ពី​សហព័ន្ធ​រដ្ឋបាល​អាកាសចរណ៍ មក​មើល​ពី​គម្រោង និង​ការ​បង្ហាត់បង្ហាញ​ពី​របៀប​មើល​តួ​ម៉ា​ស៊ី​ន ដំឡើង ក៏​ដូច​ជា​មើល​វី​ដេ​អូ​តាម​ប្រព័ន្ធ​យូ​ធូប ។

លោក​ហ្សេ​រ៉េ​ហ្វូ បាន​ឈប់​រៀន​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ ហើយ​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​ត្យូ​ពី​កាលពី​១៥​ឆ្នាំ​មុន តែ​លោក​មិន​ត្រូវ​បាន​គេ​ទទួលយក​ទេ ដោយសារ​កម្ពស់​លោក​មិន​សមតា​មការ​ចង់បាន​របស់​ក្រុមហ៊ុន ។

ចំពោះ​យន្ដហោះ K-570K ដែល​លោក​ហ្សេ​រ៉េ​ហ្វូ​ផលិត​នេះ​ប្រើប្រាស់​ម៉ា​ស៊ីន​ជជុះ​របស់​ក្រុមហ៊ុន Volkswagen គឺ Volkswagen Beetle កម្លាំង​សេះ​ចំនួន​៤ ស៊ី​ឡាំង​ចំនួន​៤ និង Stroke4​។ យន្ដហោះ​នេះ​អាម​ហោះហើរ​ក្នុង​ល្បឿន​យឺត និង​កម្ពស់​ទាប ។

មនុស្ស​មួយ​ចំនួន​ចំអក​ថា​លោក​ហ្សេ​រ៉េ​ហ្វូ ជា​មនុស្ស​ឆ្កួត​ដោយ​ចំណាយពេល​ច្រើន​ឆ្នាំ និង​ប្រាក់​ច្រើន ដើម្បី​ផលិត​យន្ដហោះ​ដែល​វា​មិន​អាច​ទៅ​រួច តែ​នៅ​ទីបំផុត​លោក​ក៏​បាន​សម្រេច​ក្ដី​បំណង ។

កាលពី​ខែកក្កដា​២០១៥ លោក​ហ្សេ​រ៉េ​ហ្វូ​បាន​សាកល្បង​ហោះហើរ​យន្ដហោះ​របស់​លោក តែ​មិន​បាន​ជោគជ័យ​ទេ មក​ពី​គ្រឿង​យន្ដហោះ ចាស់​ៗ​ពេក ដូច្នេះ​លោក​ត្រូវ​ដោះ​ដូរ​កែ​ច្នៃ​វា​ឡើង​វិញ​នូវ​របស់​ថ្មី​ៗ ៕