ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​ខ្លាំង​ជាង​មុន​នៅ​ឆ្នាំ​2020

8 ឆ្នាំ មុន

Bosch ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​រថយន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​កំពុង​ផលិត​បច្ចេកវិទ្យា​ថាមពល​ថ្ម​ថ្មី ដែល​អះអាង​ថា វា​នឹង​បង្កើន​សមត្ថភាព​រថយន្ត​អគ្គិសនី​ទ្វេ​ដង​នៅ​ឆ្នាំ​២០២០ ។ លក្ខណៈ​ពិសេស​របស់​ថ្ម​រថយន្ត​អគ្គិសនី​

Bosch ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​រថយន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក​កំពុង​ផលិត​បច្ចេកវិទ្យា​ថាមពល​ថ្ម​ថ្មី ដែល​អះអាង​ថា វា​នឹង​បង្កើន​សមត្ថភាព​រថយន្ត​អគ្គិសនី​ទ្វេ​ដង​នៅ​ឆ្នាំ​២០២០ ។ លក្ខណៈ​ពិសេស​របស់​ថ្ម​រថយន្ត​អគ្គិសនី​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី គឺ​ផ្អែក​លើស​មាស​ភាពរឹងមាំ ។

លោក​វ៉ុល​ខ្មា ឌេ​ន​ន័​រ នាយក​ប្រតិបត្តិ​ប្រចាំ​ក្រុមហ៊ុន​និយាយ​ថា Bosch កំពុង​ប្រើប្រាស់​ភាព​ឆ្លាត​វៃ និង​ប្រភព​ធនធាន​ហិរញ្ញវត្ថុ​របស់​ខ្លួន​ដើម្បី​ទម្លាយ​ភាព​ទាល់ច្រក​សម្រាប់​ការ​ចល័ត​រថយន្ត​អគ្គិសនី ។ តាម​រយៈ​ការ​ប្រើប្រាស់ Solid State Cell មាន​ន័យ​ថា មាន​ទាំង​អេឡិចត្រូត និង​អេឡិចត្រូលីត​។ ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ពី​សក្តានុពល​ដើម្បី​បង្កើន​ដង់ស៊ីតេ​ថាមពល​ទ្វេ​ដង ខណៈ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​នឹង​កាត់​បន្ថយ​តម្រូវការ​ទំហំ​ប្រមាណ​ជា​៧៥​ភាគរយ និង​បង្កើន​សុវត្ថិភាព​ជាមួយនឹង​វត្ថុ​មិន​ងាយ​ឆាបឆេះ​ជាដើម ។ បើ​ប្រៀបធៀប​ជាមួយនឹង​រថយន្ត​អគ្គិសនី​ពេល​បច្ចុប្បន្ន​ធ្វើ​ដំណើរ​បាន​១៥០​គីឡូម៉ែត្រ ខណៈ​រថយន្ត​បំពាក់​បច្ចេកវិទ្យា​ថ្ម​ថ្មី​នឹង​បង្កើន​ល្បឿន​ដល់​ទៅ​៣០០​គីឡូម៉ែត្រ ដោយ​ពុំ​ចាំបាច់​សាក​ថ្ម​នេះ​ទេ ចំណែកឯ​តម្លៃ​ក៏​ទាប​ដែរ ។ ថ្ម​លី​ត្យូ​ម​បច្ចុប្បន្ន​ដែល​ជា​សមត្ថភាព​ថាមពល​ដ៏​សំខាន់​មាន​ដែន​កំណត់ ព្រោះថា​អាណូត​មាន​កម្រិត Graphite ដែល​ជា​ធ្យូង​កា​បោ​ន​ធំ​ពេក ។

កាលពី​ឆ្នាំ​២០១៤ ក្រុមហ៊ុន Bosch បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន Mitsubishi Corporation និង​ក្រុមហ៊ុន GS Yuasa ក្នុង​ការ​បណ្តាក់ទុន​ថាមពល​ថ្ម​លី​ត្យូ​ម និង​កម្លាំង ។ នៅ​ឆ្នាំ​២០២៥ ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​ព្យាករ​ថា ១៥​ភាគរយ​នៃ​រថយន្ត​អគ្គិសនី​លើ​ពិភពលោក​ទាំងអស់​នឹង​មាន​ថាមពល Hybrid Powertrain ខណៈ​នៅ​អឺរ៉ុប​ច្រើន​ជាង 1/3 នៃ​រថយន្ត​ថ្មី​នឹង​ប្រើប្រាស់​ថាមពល​អគ្គិសនី ៕