ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល ៖ បុរស​ជនជាតិ​បារាំង​ម្នាក់​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី​ស្លា​.​ប់​បុរស​ជនជាតិ​បារាំង​អាយុ​៨៦​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមេសា​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​ជោ​រៃ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បារាំង​អាយុ​៨៦​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ករណី​ស្លា​.​ប់​បុរស​ជនជាតិ​បារាំង​អាយុ​៨៦​ឆ្នាំ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩​។
ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើក​ឡើង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ខែមេសា​ថា យោង​តាម​របាយការណ៍​ពី​មន្ទីរពេទ្យ​ជោ​រៃ បានឱ្យ​ដឹង​ថា បុរស​ជនជាតិ​បារាំង​អាយុ​៨៦​ឆ្នាំ រស់នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ បាន​ចូល​មក​មន្ទីរពេទ្យ​នា​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង​១២ :០០​នាទី​ថ្ងៃត្រង់ ។

អ្នកជំងឺ​ខាងលើ បាន​ចូល​មក​ដល់​មន្ទីរពេទ្យ​នៅ​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​២០២១ វេលា​ម៉ោង ១២:០០​នាទី ជាមួយនឹង​ស្ថានភាព​ស្លា​.​ប់​បាត់បង់​ជីវិត​រួច​ទៅ​ហើយ​មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ​។ ដោយ​ជា​ករណី​សង្ស័យ ស​.​ព​ត្រូវ​បាន​យក​សំណាក​ធ្វើ​វិភាគ ជា​លទ្ធផល​បញ្ជាក់​ថា ស​.​ព​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ បញ្ជាក់​ដោយ​មន្ទីរពិសោធន៍​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២១​។
ក្រសួង​បន្ត​ថា ការ​សន្និដ្ឋាន​របស់​ក្រុម​គ្រូពេទ្យ​៖​បុរស​ជនជាតិ​បារាំង​អាយុ​៨៦​ឆ្នាំ​ខាងលើ​នេះ បាន​ស្លា​.​ប់​បាត់បង់​ជីវិត​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ មុន​ពេល​ចូល​ដល់​មន្ទីរពេទ្យ ( Mourant entrant avec COVID-19) ។

ក្រសួងសុខាភិបាល សូម​ចូលរួម​ចំណែក​សោកស្តាយ​ជា​ពន់ពេក និង​សូម​ចូលរួម​មរណទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាទី​បំផុត​ជាមួយ​ក្រុម​គ្រួសារ​ស​.​ព​។ សូម​ជម្រាប​ថា កម្ពុជា​មាន​ករណី​ស្លា​.​ប់​ដោយសារ​ជំងឺ​កូ​វី​ដ​១៩ ចំនួន​៣៦​នាក់​ហើយ បើ​គិត​ត្រឹម​ថ្ងៃ​ទី​១៤ មេ​សា ឆ្នាំ​២០២១​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ