ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាន​ទំនើប​បុក​រះ​ម៉ូតូ និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក រួច​បើក​រត់​រេ​ចង្កូត​ធ្លាក់​ប្រឡាយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស GS-300 មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បាន​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​១​គ្រឿង និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​រង​របួស រួច​អត់​ព្រម​ឈប់​ស្ងៀម​នោះ​ទេ បាន​ព្យាយាម​បើក​រត់គេច​ទាំង​បែក​កង់​ពុំ​ទទួលខុសត្រូវ​ឡើយ…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ឡិច​ស៊ី​ស GS-300 មួយ​គ្រឿង​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បាន​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​១​គ្រឿង និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​រង​របួស រួច​អត់​ព្រម​ឈប់​ស្ងៀម​នោះ​ទេ បាន​ព្យាយាម​បើក​រត់គេច​ទាំង​បែក​កង់​ពុំ​ទទួលខុសត្រូវ​ឡើយ ។

បន្ទាប់​មក​ក៏​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹក ប៉ុន្តែ​សំណាងល្អ​អ្នកបើកបរ​ពុំ​បាន​រង​របួស​ឡើយ ហើយ​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​ចាប់ខ្លួន​ប្រគល់​ជូន​នគរបាល​ចាត់ការ​តាម​ច្បាប់ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ​២០២១ ដោយ​រថយន្ត​នោះ​បាន​ជួប​គ្រោះថ្នាក់​មុន​ដំបូង នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។

បន្ទាប់​មក​បាន​បើក​រត់គេច​ខ្លួន​ជា​ច្រើន​គីឡូម៉ែត្រ រហូត​ដល់​មុខ​វត្ត​ពោធិ៍​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ ជាប់​ព្រំប្រទល់​ភូមិ​ផ្លាំ​ង សង្កាត់​ស្នោរ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ទើប​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ទឹក ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ខាងលើ​នេះ​ម៉ាក Lexus GS-300 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-1803 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​សង្ស័យ​ស្រវឹងស្រា និង​ត្រូវ​បាន​ចាប់ខ្លួន​ភ្លាម​ៗ ដោយ​កម្លាំង​ប្រជា​ការពារ ។

នៅ​មុន​ពេល​កើតហេតុ​រថយន្ត​ខាងលើ​បាន​បើកបរ​បោះពួយ​ក្នុង​ល្បឿន​លឿន កាត់​តាម​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ហើយ​សង្ស័យ​អ្នកបើកបរ​ស្រវឹងស្រា​បាន​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​១​គ្រឿង រួម​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​១​គ្រឿង បណ្ដាល​ឲ្យ​មាន​មនុស្ស​រង​របួស ហើយ​រថយន្ត​បែក​កង់ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​មក​អ្នក​បើក​បាន​បន្ថែម​ល្បឿន​ព្យាយាម​បើក​រត់គេច​ខ្លួន​ទាំង​បែក​កង់ និង​រេ​ពេញ​ផ្លូវ​ដោយ​មិន​ព្រម​ឈប់​ទទួលខុសត្រូវ​នោះ​ទេ ប៉ុន្តែ​ព្រះ​អត់​ជួយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ក៏​បាន​រេ​ចង្កូត​ជ្រុល​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​ទឹកតែ​ម្ដង ។

ខណៈនោះ​រថយន្ត​បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ប៉ុន្តែ​អ្នកបើកបរ​មានសំណាង​អត់​រង​របួស​ឡើយ និង​ត្រូវ​បាន​កម្លាំង​ប្រជា​ការពារ​១​ក្រុម​ឃាត់ខ្លួន​បាន​រួច​ប្រគល់​ជូន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ដើម្បី​ប្រគល់​បន្ត​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ