ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងស្រី វី ឌី​ណែ​ត ដែលឆ្លង​កូ​វី​ដ១៩​ទាំង​ពពោះ​ ​ពេល​នេះ​បាន​ជា​​មក​ដល់​ផ្ទះ​អុជធូបឱ្យម្តាយទាំង​ក្តុកក្ឌួល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុម​គ្រួសារ​លោក​ហួរ ឡា​វី មាន​វិបត្តិ​ធ្ងន់​ជាងគេ អំឡុង​ពេល​ផ្ទុះ​រលក​ទី​៣ កូ​វី​ដ​១៩​នេះ​។ សមាជិក​លោក មាន​អ្នក​កើត មួយ​ចំនួន…

រាជធានីភ្នំពេញ ៖ ក្រុម​គ្រួសារ​លោក​ហួរ ឡា​វី មាន​វិបត្តិ​ធ្ងន់​ជាងគេ អំឡុង​ពេល​ផ្ទុះ​រលក​ទី​៣ កូ​វី​ដ​១៩​នេះ​។ សមាជិក​លោក មាន​អ្នក​កើត មួយ​ចំនួន ដូច​ជា​ភរិយា កូនស្រី​ច្បង​កំពុង​ពពោះ វី ឌី​ណា វី ឌី​ណែ​ត និង​ប្អូនស្រី​ពៅ វី លី​ដា​។ អ្នក​ណា​ៗ​ក៏​ស្លុតចិត្ត​នៅ​ពេល មួយ​ប៉​ព្រិច​ភ្នែក​សោះ​ជួប​រឿង​ខ្លោចផ្សារ និរាស​គ្នា​បែកបាក់ ពិសេស​បាត់បង់​ប្រ​ព​ន្ឋ ម្តាយ​ជាទី​គោរព​ដែល​តែងតែ​ផ្តល់​ការ​អប់រំ​ដល់​កូន​ប្រចាំ​។

ចំពោះ​អ្នក​នាង វី ឌី​ណា បងស្រី​របស់​តារាចម្រៀង វី ឌី​ណែ​ត ដែល​កាលពី​ពេល​កន្លង​ទៅ បាន​ធ្វើ​ឱ្យ​មហាជន​ផ្ទុះ​ការ​អាណិតអាសូរ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​នាង​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ទាំង​កំពុង​ពពោះ​កូន​ក្នុង​ផ្ទៃ ៧ ខែ​នោះ បាន​ប្រកាស​ជា​សះស្បើយ​ហើយ​នៅ​ថ្ងៃ​ទី ៨ ខែមេសា ឆ្នាំ ២០២១ នេះ​។​ខណៈ​បានជា​សះស្បើយ​ត្រលប់​ទៅ​ផ្ទះ​វិញ បងស្រី​តារាចម្រៀង​ស្រី​ខាងលើ បាន​រៀបរាប់​ថា «​ថ្ងៃនេះ​នាង​ខ្ញុំ វី ឌី​ណា ស្វាមី និង តាំ​តូច បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ដោយ​ពួក​យើង​បានជា​សះស្បើយ​ហើយពី​ជំងឺ​កូ​វី​ដ​មួយ​នេះ ។​ពួក​យើង​សូម​អរគុណ​ដល់​ប៉ា​ម៉ាក់ អ៊ំ​ពូ​មីង បងប្អូន និង មិត្តភក្ដិ​ទាំងអស់​ដែល​បាន​លើកទឹកចិត្ត ព្រមទាំង​ជួយ​ផ្គត់​ផ្គង​ចំណីអាហារ​របស់របរ​ផ្សេង​ៗ​ទៀត សូម​អរគុណ​ខ្លាំង​បំផុត​» ។
ចំណែក ប្អូនស្រី​ លី​ដា បាន​សរសេរ​បង្ហោះ​ដែរ​ថា « ម៉ាក់​ថ្ងៃនេះ​ណា Dina Vy និង​កូនប្រសារ​ម៉ាក់ Pich Kagnarith ព្រមទាំង​ចៅប្រុស​ម៉ាក់​មក​ដល់​ផ្ទះ​វិញ​ហើយ ពួក​យើង​ជិត​បាន​ជួបជុំ​គ្នា​ដូច​មុន​ហើយ គ្រាន់តែ​ខ្វះ​សំឡេង​ឡូឡា​របស់​ម៉ាក់​។ ប៉ា​នៅ​តែ​មិន​អស់ចិត្ត ឃើញ​មុខ​កូន​ៗ​ក៏​នឹក​ដល់​ម៉ាក់​រហូត ប៉ា​អើយ​កូន​ៗ​ដឹង​ថា​ប៉ា​នឹក​ម៉ាក់​😭😭😭​។

អ្វី​ៗ បាន​សល់​ត្រឹមតែ​អនុស្សា​កន្លង​មក ដែល​ក្រុម​គ្រួសារ​តារា​ល្បី ឈ្មោះ​មួយ​នេះ​បាន​បន្សល់​នៅ​។ មាន​តែ​ពាក្យកាត់​ចិត្ត​ប៉ុណ្ណោះ សំខាន់​គ្មាន​អ្នក​ណា​ចង់​ព្រាត់​ឡើយ ។ នេះ​ជា​វាសនា​កម្រិត​មិន​ខុស​គ្នា សុំ​ត្រឹមតែ​តស៊ូ​ដើម្បី​ជីវិត​បន្ត​ទៀត​។ ដោយ៖ ខាត់ សា​មឿ​ន

អត្ថបទសរសេរ ដោយ