រាជធានីភ្នំពេញ ៖ កំពុងមានការចាប់អារម្មណ៍ថា អ្នកនាងអយ ដែលពេលនេះមានងារជាជំទាវផងនោះ ស្រាប់តែបង្ហោះសារច្រើនពាក្យផ្តោះផ្តងទៅមនុស្សម្នាក់ ហាក់ដូចជាមានបញ្ហាជាមួយគ្នា។ អ្នកនាងយកថ្ងៃសំខាន់ព្រលះអោយដឹងដៃ ដោយធ្វើអោយហ្វេនៗ ជាមិត្តក្នុងបណ្តាញសង្គមហ្វេសបុក របស់អ្នកនាងមានការងឿងឆ្ងល់ហើយសួរនាំតែម្តង។

គ្រប់គ្នានិង មហាជនព្រមទាំងសិល្បករជាច្រើន បានលាន់មាត់សរសើរពីជោគវាសនា អតីតតារាកំប្លែងស្រីអយ ព្រោះតែពេលនេះវិថីជីវិត បានដើរដល់ផ្លូវគាប់ប្រសើរ មានផ្ទះធំទ្រនំខ្ពស់រស់នៅ អាស្រ័យ។ ថ្មីៗនេះអ្នកនាងអយ ដែលឡើងជាជំទាវ នោះស្រាប់បង្ហាញរឿងក្នុងចិត្តហើយ ប្រលះដោយពាក្យសំដីនូវថ្ងៃខួបកំណើតផ្ទាល់ខ្លួនទៅវិញ។
 
អ្នកនាងអយ បង្ហាញថា « ថ្ងៃនេះជាថ្ងៃខួបកំណើតខ្ញុំ ដូចច្នេះផ្ញើរូបថត ផ្អែមល្ហែម ទាំងអស់នេះជូនដល់អ្នកច្រណែនឈ្នានីសខ្ញុំ ម្នាក់ ។ មើល ហើយសូមទទួលស្គាល់ថាប្ដីខ្ញុំស្រលាញ់និងអោយតំលៃខ្ញុំនិងកូនខ្ញុំណាស់ ។ ខ្ញុំមិនក្ដៅក្រហាយជាមួយអ្នកឯងទេ ព្រោះខ្ញុំ មិនបានច្រណែន ឈ្នានីសអ្នកហ្អែងទេ ខ្ញុំ ធ្វើបុណ្យ រាល់ទឹកចិត្ត និងទង្វើរបស់ខ្ញុំធ្វើ គឺល្អចេញពីចិត្ត។ ថ្វីតត្បិតតែខ្ញុំអាយុ ៣៧ ឆ្នាំ តែ បេះដូង និង ចិត្តគំនិតខ្ញុំ ល្អណាស់ មិនបាន ទៅ គិតគុំគួន ជេរប្រទិចដាក់បណ្ដាសា ចាស់ណា ឬក្មេងណាឡើយ ម៉ែ, ឪ ខ្ញុំប្រដៅណែនាំទូន្មានខ្ញុំ អោយគិតល្អ ធ្វើល្អ ។ ដូចច្នេះខ្ញុំមានសណ្ដានបុណ្យនៅក្នុងខ្លួន ហើយបើអ្នកមានអាយុច្រើនសូមចេះគិតផង ថាអ្វីគួរនិយាយ និងអ្វីមិនគួរនិយាយ ព្រោះ អំពើអាក្រក់គិតអាក្រក់ វាមិនដែលឈ្នេះអំពើល្អទេ ។ 

អ្នកនាងបន្តថា «ប្ដីប្រឹងប្រពន្ធប្រឹង សំណាប យោងដីស្រីយោងប្រុស សម្លរឆ្ងាញ់ដោយសារគ្រឿងគ្រួសាររុងរឿងដោយសារភរិយា ។ ចាំទុកខ្ញុំមិនឆ្កួតងាប់ក្នុងឆ្នាំនេះដូចពាក្យអ្នកឈ្នានីសទេ ព្រោះខ្ញុំមានប្ដីខ្ញុំស្រលាញ់ខ្ញុំ អាចនិយាយបានថាប្តីខ្ញុំស្រលាញគ្រួរសារ ហើយពាក្យថាគ្រួសារ ដែលប្ដីខ្ញុំស្រលាញ់គឺមានតែ កូនស្រីខ្ញុំស្រីណា កូនប្រុសខ្ញុំ ប៊យៗ ខ្ញុំ ។ សម្រាន្តមើលហើយចុកចាប់ទៀតទៅ » ។ ដោយ៖ ខាត់ សាមឿន





 
                        
			         
				
ចែករំលែកព័តមាននេះ