ផ្លែប៊ឺរីពណ៌ខៀវអាចជួយបង្កើនការចងចាំ
ការចងចាំជាចំណុចដ៏សំខាន់បំផុតមួយសំរាប់មនុស្សគ្រប់រូប ប៉ុន្ដែមនុស្សភាគច្រើនបំផុតប្រហែលជាមិនទាន់បានដឹងនៅឡើយទេ ពីវិធីដែលធ្វើឱ្យការចងចាំមានលក្ខណៈល្អ ប្រសើរ។
ការចងចាំជាចំណុចដ៏សំខាន់បំផុតមួយសំរាប់មនុស្សគ្រប់រូប ប៉ុន្ដែមនុស្សភាគច្រើនបំផុតប្រហែលជាមិនទាន់បានដឹងនៅឡើយទេ ពីវិធីដែលធ្វើឱ្យការចងចាំមានលក្ខណៈល្អ ប្រសើរ។
ការចងចាំជាចំណុចដ៏សំខាន់បំផុតមួយសំរាប់មនុស្សគ្រប់រូប ប៉ុន្ដែមនុស្សភាគច្រើនបំផុតប្រហែលជាមិនទាន់បានដឹងនៅឡើយទេ ពីវិធីដែលធ្វើឱ្យការចងចាំមានលក្ខណៈល្អ ប្រសើរ។ ដើម្បីជាការដាស់ស្មារតី ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា ការទទួលទានទឹកផ្លែប៊ឺរី (Berry) ពណ៌ខៀវ ប្រហែលកន្លះលីត្រក្នុងមួយថ្ងៃនឹងជួយបង្កើនការចងចាំ ។ តាមការសិក្សាស្រាវជ្រាវដែលរៀបចំឡើង ដោយអ្នកស្រាវជ្រាវអាមេរិកមួយក្រុមបានបង្ហាញថា ផ្លែប៊ឺរីពណ៌ខៀវមានផ្ទុកទៅដោយវីតាមីនពិសេសមួយប្រភេទ ដែលមិនត្រឹមតែ ធ្វើឱ្យការចងចាំមានលក្ខណៈកាន់តែល្អប្រសើរប៉ុណ្ណោះទេ តែថែមទាំងអាចជួយធ្វើឱ្យអ្នកដែលហាក់ដូចជាកើតជំងឺបាត់បង់ការចងចាំ ទទួលបានការចងចាំឡើងវិញបានទៀតផង ។
ផ្លែប៊ឺរីជាប្រភេទផ្លែឈើមួយប្រភេទដែលមានសារប្រយោជន៍បំផុតសំរាប់មនុស្ស គឺមិនត្រឹមតែជួយបង្កើនការចងចាំប៉ុណ្ណោះទេ តែវាថែមទាំងជួយបញ្ចៀសការកើតជំងឺផ្សេងៗ ដូចជាជំងឺគាំង បេះដូង និងជំងឺមហារីកទៀតផង ។
ក្នុងការសិក្សានោះ អ្នកស្រាវជ្រាវអាមេរិកបានសិក្សាទៅលើមនុស្សវ័យចំណាស់ជាច្រើននាក់ ដោយឱ្យទទួលទានទឹកផ្លែប៊ឺរីពណ៌ខៀវចំណុះប្រហែលកន្លះលីត្រជាប្រចាំ ។ ក្រោយពីទទួល ទានទឹកផ្លែប៊ឺរីជាប្រចាំបានរយៈពេល៣ខែ មនុស្សទាំងនោះត្រូវបានធ្វើតេស្ដពីការចងចាំឃើញថា ការចងចាំរបស់ពួកគាត់មានលក្ខណៈល្អប្រសើរជាងមុនជិត៤០ភាគរយ ។
យោងតាមការសិក្សាស្រាវជ្រាវបង្ហាញថា ទឹកផ្លែប៊ឺរីពណ៌ខៀវ និងទឹកផ្លែទំញំងបាយជូរមានសារសំខាន់ដូចគ្នាសំរាប់មនុស្ស ប៉ុន្ដែទឹកផ្លែប៊ឺរីពណ៌ខៀវមានសារប្រយោជន៍ជាង៕
ចែករំលែកព័តមាននេះ