ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆោម និមល ​ធូរចិត្ត​ក្នុង​រាង​កាយ​ខណៈ​មាន​វ៉ាក់​សាំង​​​ការ​ពារ​​​ជំងឺ​កូវីដ​១៩​

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​ល្បី​ឈ្មោះ​ក្នុងស្រុកមួយរូប​ គឺអ្នកនាង​ឆោម និមល ហើយក៏ត្រូវជា​ប្អូនស្រី​អ្នកស្រី​ឆោម ឆ​វិ​ន ដែលបាន​ចាកចេញ​ទៅ​រស់នៅសហរដ្ឋ​​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ អ្នក​នាង ឆោម…

រាជធានីភ្នំពេញ ៖ អតីត​តារាចម្រៀង​ល្បី​ឈ្មោះ​ក្នុងស្រុកមួយរូប​ គឺអ្នកនាង​ឆោម និមល ហើយក៏ត្រូវជា​ប្អូនស្រី​អ្នកស្រី​ឆោម
ឆ​វិ​ន ដែលបាន​ចាកចេញ​ទៅ​រស់នៅសហរដ្ឋ​​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

អ្នក​នាង ឆោម និមល នៅ​តែ​ប្រកបការងារ​សិល្បៈ ​ទោះ​នៅ​ស្រុក​ស៊ី​​វិ​ល័យ ហើយ​សំឡេង​ទៀត​សោតឃើញ​ថា​ ពីរោះ​រណ្តំ​មិន​ចាញ់​ពី​មុន​ឡើយ​។ យ៉ាងណាមិញ នៅ​សហរដ្ឋអា​មេ​រិ​ក​ក៏​ផ្ទុះ​នូវ រលក​មេរោគ​កូ​វី​ដ​១៩​ខ្លាំង​មិន​ណ​យ​ដែរ ។ បែប​នេះ​ហើយ​ ទើប​ធ្វើ​អោយ​ពលរដ្ឋ​ដែល​រស់នៅទីនោះ ការពារ​ខ្លួន រក្សា​អនាម័យ​អោយ​ខ្ពស់ ខណៈ​កម្ពុជា​យើង​ក៏​រដ្ឋាភិបាល បាន​តស៊ូ​យ៉ាង​ខ្លាំង​ការពារ​សុខភាព​ប្រជាពលរដ្ឋ​ខ្លួន​។

អ្នក​នាង ឆោម និមល ​វិញ​ បាន​ឆ្លៀតពេលពី​ការងាររួស​​រាន់​ចេញ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ វីរុស​មេរោគ​កូ​វី​ដ​១៩ ដែល​តាម​ការ​អោយ​ដឹង អ្នក​នាងបាន​ចាក់​រួចរាល់​២​លើក​ហើយ ។ ពេល​នេះ​ អ្នក​នាង​ធូរចិត្តដែល​ក្នុង​រាង​កាយ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ សាហាវ​នេះ មិន​អោយ​យារយី​បាន​។

បើ​ទោះជា​អ្នក​នាង ឆោម និមល រស់នៅ​ស្រុក​អា​មេ​រិ​ក​ច្រើន​ឆ្នាំ​មែន តែ​អំឡុង​ស្រុក​កំណើត​មិន​ទាន់​ផ្ទុះ​កូ​វីដ អ្នក​នាង​រមែង​មក​លេង​ភូមិដ្ឋាន​ជា​ប្រចាំ និង​បាន​ឡើង​ច្រៀង​សម្តែង​តាម​កញ្ចក់​ទូរទស្សន៍​។ ម្ចាស់​បទ​«​មង្គល​យើង​» នេះ​នៅ​តែ​មានជីវិត​ស្នេហា អាថ៌​កំបាំង ដោយនៅ​មិន​ទាន់​ឃើញ​បង្ហាញមុខ​ម្ចាស់​ស្នេហ៍​ឱ្យគេ​បានដឹង ខណៈ​អ្នក​នាង​ចូល​ចិត្ត​រស់នៅ​បែប​ឯករាជ្យ​​។ ដោយ៖ ខាត់ សាមឿន

អត្ថបទសរសេរ ដោយ