កូ​វី​ដ​១៩ ​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា​ រហូត​បិទ​ក្រុង​បុ​ម​បៃ ​និង​តំបន់​ជុំវិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​១៩ ​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា​ រហូត​បិទ​ក្រុង​បុ​ម​បៃ ​និង​តំបន់​ជុំវិញ

1 ខែ មុន

ប្រទេស​ឥណ្ឌា ៖ ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី​នៅ​ឥណ្ឌា ពេល​នេះ​កំពុង​តែ​មាន​ភាព​ខ្លាំងក្លា ញ៉ាំ​ង​ឲ្យ​រដ្ឋ​មហា​រា​ស្ត្រា​ដែល​មាន​ក្រុង​បុ​ម​បៃជា​រដ្ឋធានី ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មេ​សា ឆ្នាំ២០២១​​ទៅ ដោយសារ​ក្នុង​រដ្ឋ​នេះ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង​ដោយ​រហ័ស​តំណាង​ឲ្យ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន អ្នក​ឆ្លង​បច្ចុប្បន្ន​ជំរឿន​ឃើញ​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា…

ប្រទេស​ឥណ្ឌា ៖ ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី​នៅ​ឥណ្ឌា ពេល​នេះ​កំពុង​តែ​មាន​ភាព​ខ្លាំងក្លា ញ៉ាំ​ង​ឲ្យ​រដ្ឋ​មហា​រា​ស្ត្រា​ដែល​មាន​ក្រុង​បុ​ម​បៃ
ជា​រដ្ឋធានី ត្រូវ​បិទ​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មេ​សា ឆ្នាំ២០២១​​ទៅ ដោយសារ​ក្នុង​រដ្ឋ​នេះ​ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង​ដោយ​រហ័ស​តំណាង​ឲ្យ​ជាង​ពាក់កណ្ដាល​នៃ​ចំនួន អ្នក​ឆ្លង​បច្ចុប្បន្ន​ជំរឿន​ឃើញ​ប្រចាំ​ថ្ងៃ​នៅ​ឥណ្ឌា ។

អាជ្ញាធរ​មូលដ្ឋាន​ប្រកាស​នា​ថ្ងៃ​ទី​៤ ខែមេ​សា បិទបណ្ដា​មជ្ឈមណ្ឌល​ពា​ណិ​ជ្ជកម្ម រោង​ភាពយន្ត ភោជនីយដ្ឋាន បណ្ដា​ទីតាំង​វប្បធម៌​ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មេ​សាទៅ ហើយ​អនុវត្ត​ការ​បង្ខាំង​ម៉ឺង​​ម៉ាត់​បំផុតនា​បណ្ដា​ចុង​ស​ប្ដា​ហ៍ ។ បំរាម​គោ​ចរណ៍​ពេល​យប់ ក៏​មាន​ជា​ធរមាន​ចាប់ពី​ម៉ោង​២០​ម៉ោង​ក្នុងស្រុក​ដល់​ម៉ោង​៧​ព្រឹក ។ មាន​តែ​ផ្នែក​ចាំបាច់​បំផុត​ទេ ដែល​នឹង​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរការ​ក្នុង​ពេល​ម៉ោង​បំរាម​គោ​ចរណ៍ ។

ក្រសួងសុខាភិបាល​ឥណ្ឌា​ប្រកាស​ថា ចំនួន​អ្នកឆ្លង​វីរុស​ថ្មី​នៅ​ឥណ្ឌា​នា​ថ្ងៃ​ទី​៤ មេ​សា​ មាន​ដល់កម្រិត​កំពូល​ថ្មី​ដល់​៩៣.២៤៩​នាក់ ក្នុង​នោះ​៤៩.៤៤៧​នាក់​ក្នុង​រដ្ឋ​មហា​រា​ស្ត្រា​តែ​មួយ​គត់ ។ កាលពី​ថ្ងៃ​ទី​៣ មេ​សា ​ចំនួន​អ្នក​ឆ្លង​វីរុស​នៅ​ឥណ្ឌា​មាន​ជាង​៨៩.០០០​នាក់ ។ នៅ​ឥណ្ឌា​ចំនួន​អ្នក​ឆ្លង​វីរុស​សរុប​មក​ដល់​ថ្ងៃទី​៤ មេ​សា កើន​ដល់​ជាង​១២,៥​លាន​នាក់ ​និង​អ្នកស្លា.ប់​ជាង​១៦៥.០០០​នាក់ ។

លើ​ពិភពលោក​គិតដល់​ថ្ងៃ​ទី​៤ មេ​សា ចំនួន​អ្នក​ឆ្លង​វីរុស​បាន​កើន​ដល់ជាង​១៣១​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​២,៨៥លាន​នាក់ ។ អា​មេ​រិ​ក​នៅ​តែ​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ជាមួយ​អ្នក​ឆ្លង​ឡើង​ដល់​ជាង៣០,៧​លាន​នាក់ និង​អ្នក​ស្លា.ប់​ជាង​៥៥៥.០០០នាក់ ។ ប្រេស៊ី​ល​ចំនួន​អ្នក​ឆ្លង​ឡើង​ដល់​ជាង​១៣​លាន​នាក់ ​និង​អ្នក​ស្លា.ប់​ជាង​៣៣១.០០០​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo