ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តបន្ទាយមានជ័យ ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្ត្រី និងកងកម្លាំងជាង ៨ពាន់នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្ត្រី និងកងកម្លាំង ដោយចាក់លើកទី១ បានចំនួន ៥,០៥៥នាក់ និង​លើកទី២ បាន…

បន្ទាយមានជ័យ៖ ខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់មន្ត្រី និងកងកម្លាំង ដោយចាក់លើកទី១ បានចំនួន ៥,០៥៥នាក់ និង​លើកទី២ បាន ៣,២០៦នាក់។ របាយការណ៍នេះ គិតត្រឹម​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

លោកវេជ្ជបណ្ឌិត រឿន សុធី អនុប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់ថា​រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងដល់មន្ត្រីនិងកងកម្លាំងជួរមុខ ដែលចាក់លើកទី១ បានចំនួន ៥,០៥៥នាក់ ស្រី១,៤៨៣នាក់ លើកទី២ បានចំនួន ៣,២០៦នាក់ ស្រី ៣,៤០០នាក់។

លោកបានបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ មានកន្លែងចាក់វ៉ាក់សាំងចំនួន ៤កន្លែង រួមមាន មន្ទីរពេទ្យខេត្ត រឺមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន មង្គលបូរី មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកថ្មពួក មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ ដែលចាក់វ៉ាក់សាំងជំហ៊ានដំបូង លើមន្ត្រីនិងកងកម្លាំងជួរមុខ ដើម្បីអនុវត្តការងារ​ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់ពីប្រទេសថៃ នៅតាមមណ្ឌល និងការពារទប់ស្កាត់តាមបន្ទាត់ព្រំដែន។

លោកវេជ្ជបណ្ឌិត រឿន សុធី បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំង (SINOVAC) នឹង​បន្តចាក់ជូនប្រជាពលរដ្ឋ ចាប់ពីអាយុ ១៨ឆ្នាំឡើង ចំនួន ១៣ទីតាំង លើ ៩ស្រុក/ក្រុង ដែលមានក្រុមគ្រូពេទ្យ ១៣ក្រុម ដោយមាននៅ​ក្រុងសិរីសោភ័ណ ២ទីតាំង ក្រុងប៉ោយប៉ែត២ក្រុម ស្រុកព្រះនេត្រព្រះ ២ក្រុម ស្រុកមង្គលបូរី ២ក្រុម និងស្រុកផ្សេងៗទៀត មានចំនួន១ក្រុម ដែលចាប់ផ្តើមចាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ