ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ទឹក​​ស្រកអស់ស្រាប់តែបង្ហាញខ្លួន

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រាប់ទម្លាក់ពីលើយន្តហោះបន្សល់ទុកក្នុងសម័យ​សង្រ្គាមកប់នៅក្នុងដីស្រែ ត្រូវបានកម្លាំង​សមត្ថ​កិច្ចសហ​ការជាមួយជំនាញស៊ីម៉ាក់ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ មីនា ២០២១ ដោយមកទទួលយកត្រង់ចំណុចស្ពានត្រស់ ភូមិបាធាយឃុំ​បា​ធាយ…

ខេត្តកំពង់ចាម ៖ គ្រាប់ទម្លាក់ពីលើយន្តហោះបន្សល់ទុកក្នុងសម័យ​សង្រ្គាមកប់នៅក្នុងដីស្រែ ត្រូវបានកម្លាំង​សមត្ថ​កិច្ចសហ​ការជាមួយជំនាញស៊ីម៉ាក់ នាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ មីនា ២០២១ ដោយមកទទួលយកត្រង់ចំណុចស្ពានត្រស់ ភូមិបាធាយ
ឃុំ​បា​ធាយ ស្រុកបាធាយ ជាមួយនោះបានធ្វើឲ្យប្រជាកសិករសប្បាយរីករាយផងដែរ។

លោកវរសេនីយ៍ឯក សំ ណាល អធិការនគរបាលស្រុកបាធាយប្រាប់ឲ្យដឹងថា ប្រជាកសិករដែលមានដីស្រែនៅម្ដុំស្ពានត្រស់ បានបូមទឹកដាក់ស្រែប្រាំង កាលពីថ្ងៃទី២៤ មីនា លុះពេលដែលទឹកស្រកដល់បាទក៏ប្រទះឃើញគ្រាប់មួយធំ និង​មិន​ហ៊ាន​ទៅ​ក្បែរនោះទេព្រោះខ្លាចផ្ទុះបង្កគ្រោះថ្នាក់ដល់អាយុជីវិត ។ ភ្លាមៗនោះ បានរាយការណ៍​មកកម្លាំងនគរ​បាលឲ្យបាន​ដឹង​និងបាន​ចុះទៅហ៊ុម​ព័ទ្ធដោយមិនឲ្យអ្នកណាម្នាក់ចូលទៅក្បែរនោះទេ ។

អធិការនគរបាលស្រុកបាធាយប្រាប់បន្តថា រូបលោកបានរាយការណ៍ទៅឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តឱ្យបានដឹង ហ្នឹងរាយការណ៍បន្តទៅអង្គការស៊ីម៉ាក់ ដែលមានស្នាក់ការប្រចាំនៅឃុំជប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំឲ្យបានដឹង រហូត​មក​ដល់ព្រឹកថ្ងៃទី២៥ មីនា អង្គការសុីម៉ាក់ បានមកយកគ្រាប់MK.82 ចំនួន១គ្រាប់ មានប្រវែង 1,50mទំងន់210Kg ជាប្រភេទ​គ្រាប់ទំលាក់ពីលើយន្តហោះកប់ក្នុងដីជំរៅ2m នៅចំណុចខាងលិចស្ពានត្រោះចំងាយ៤០ម៉ែត្រ ក្នុងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ។

ចំណែកមន្ត្រីអង្គការស៊ីម៉ាកវិញប្រាប់ឲ្យដឹងដែរថា គ្រាប់ទម្លាក់ពីលើយន្តហោះនេះនៅក្នុងអំឡុងសម័យសង្គ្រាម ១៩៧០-១៩៧៣ ទំលាក់ចុះមកក្រោមដោយមិនទាន់ផ្ទុះហើយតាមការចុះពិនិត្យដោយផ្ទាល់គ្រាប់នេះនៅមានគុណភាពនៅឡើយ​ ត្រូវបាន​ដឹក​តាមរថយន្តយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅខេត្តកំពង់ឆ្នាំង ដើម្បីនឹងត្រៀមកំទេចចោល ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២១កន្លងទៅអង្គការស៊ីម៉ាក់បានចុះជាប់គ្រាប់​ដែលបន្សល់ទុកពីសម័យសង្គ្រាមទាំង​លើដី​ និង​ក្រោមដីបានជាច្រើនមួយវិញទៀត ប្រសិនបើប្រជាពលរដ្ឋឃើញគ្រាប់មិនទាន់ផ្ទុះនៅកន្លែងណាមួយគឺមិនត្រូវយក​ដៃទៅប៉ះ​ពាល់នោះទេ ប្រញាប់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យអង្គការស៊ីបានទៅទទួលយក មកកំទេចចោល៕​

អត្ថបទសរសេរ ដោយ