ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​​៖ ហ្វេ​ស​ប៊ុ​ក និង ធ្វី​ត​ធ័​រ ធ្វើការបានតិចតួចក្នុងការ​បញ្ឈប់​ការផ្សាយព័ត៌មានមិនពិតរឿងវ៉ាក់សាំងកូវីដ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២១…

សហរដ្ឋអាមេរិក ៖ យោង​តាម​សារព័ត៌មាន រ៉​យ​ទ័​រ ចេញផ្សាយ​ថ្ងៃ​ទី ២៥ ខែ មីនា ឆ្នាំ ២០២១ បានឱ្យ​ដឹង​ថា មេធាវី​មកពីរដ្ឋទាំង ១២ ​ក្នុង​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ ពុធ​ បាន​ចោទប្រកាន់ ក្រុមហ៊ុន Facebook Inc និង Twitter Inc ថា​បាន​ធ្វើ​សកម្មភាព​តិចតួច​ណាស់ នៅ​លើ​បណ្តាញ​សង្គម​របស់​ពួក​គេ ក្នុង​ការ​បញ្ឈប់​អ្នក​ប្រើប្រាស់​មួយ​ចំនួន ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ប្រើប្រាស់​បាន​ផ្សព្វផ្សាយ​ថា​ការ​ចាក់​វ៉ា​ក់​សុំា​ង គឺ​មិន​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ចាក់​នោះ​ទេ​ ។

មេធាវី​ប្រជាធិបតេយ្យ​ទាំងនោះ បាន​ផ្ញើ​លិខិត​ទៅ នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក គឺ​លោក Mark Zuckerberg និង​លោក Jack Dorsey នាយក​ប្រតិបត្តិ Twitter ដូចនេះ​ថា ៖ «​ក្រុម​អ្នកប្រឆាំង (anti-vaxxers) បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ខាង​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ខ្វះ​ជំនាញ​នៅឡើយ ហើយ​ជា​រឿយ​ៗ​អ្នកប្រឆាំង​ទាំងនេះ​បាន​ជម្រុញ ដើម្បី​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ការ​ប្រើ​វេទិការ​របស់​ពួក​គេ ដែល​មើលទៅ​ពួកគេ​ហាក់បីដូចជា​ព្យាយាម​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​កូ​វី​ដ​១៩​អ៉ី​ចឹ​ង និង​បាន​និយាយ​បំផ្លើស​ពី​ហានិភ័យ នៃ​ការ​ទទួល​ថ្នាំ​បង្ការ​នេះ​ទៀត​ផង​» ។

មេធាវី​ប្រជាធិបតេយ្យ​ទាំងនោះ​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ទាំង​ពីរ ពង្រឹង​គោលការណ៍​ណែនាំ​សហគមន៍​ផ្ទាល់​របស់​ពួក​គេ ដោយដកហូត​នូវ​ព័ត៌មាន​មិន​ពិត​ឬ​មិន​ត្រឹមត្រូវ អំពី​ការ​វ៉ា​ក់​សុំា​ង​។

លិខិត​នោះ​បាន​បន្ត​ថា ក្រុម​អ្នកប្រឆាំង vaxxers បាន​គ្រប់គ្រង​វេទិការ​សាធារណៈ​ស្តី​អំពី​វ៉ាក់សាំង ចំនួន ៦៥ ភាគរយ នៅ​លើ ហ្វេ​ស​ប៊ុ​ក Instagram និង Twitter ដែល​មាន​អ្នក​តាមដាន (followers) ជាង ៥៩ លាន​នាក់​នៅ​លើ​មា​តិ​ិ​ការ​ទាំងនោះ និង​មាននៅ​ក្នុង គេហទំព័រ YouTube របស់ Google ផង​ដែរ​។

ព័ត៌មាន​មិន​ពិត​ទាំងនោះ បាន​កំពុង​លាប​ពណ៌​ក្នុង​សហគមន៍ ជា​ពិសេស​ពួក​គេ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ជន​ជាត់​ស្បែក​ខ្មៅ ដែល​វា​កំពុង​ធ្វើ​ឱ្យ​អត្រា​នៃ​អ្នក​ចាក់​វ៉ា​ក់​សុំា​ង​មានការ​ថយ​ចុះ​។

នៅ​ក្នុង​លិខិត​បាន​បន្ត​ថា ៖ «​នៅ​ពេល​ដែល​អ្នក​មិន​អើពើរ ហើយ​បានឱ្យ​ក្រុម​អ្នកប្រឆាំង​ប្រើ​វេទិកា​រលើ​បណ្តាញ​សង្គម​របស់​អ្នក​យ៉ាង​ងាយស្រួល​បែប​នេះ គឺ​មាន​ន័យ​ថា​អ្នក​គ្មាន​សមត្ថភាព​ដើម្បី​បង្ការ​ឬ​ទប់ស្កាត់​នូវ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​អំពី​វ៉ាក់សាំង ដែល​វា​បាន​បង្ក​ឱ្យ​មានការ​គំរាមកំហែង ដោយ​ផ្ទាល់​ដល់​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាជន​អា​មេ​រិ​ករាប់​លាន​នាក់ នៅ​ក្នុង​រដ្ឋ​របស់​ពួក​យើង និង​បាន​គំរាមកំហែង​នូវ​ផ្លូវ​របស់​យើង ដែល​សង្ឃឹមថានឹង​មានការ​ជា​សះស្បើយ​ឡើង​វិញ​ពី​ជំងឺ​នេះ​។

លោក Mark Zuckerberg នាយក​ប្រតិបត្តិ​ហ្វេ​ស​ប៊ុ​ក

អ្នកនាំពាក្យ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក លោក Dani Lever បាន​និយាយ​ថា ក្រុមហ៊ុន​បាន​ដកហូត​បំណែក​រាប់​លាន រាប់​ពាន់​អំពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ការ​ចែកចាយ​ព័ត៌មាន​មិន​ត្រឹមត្រូវ​ពី​វ៉ា​ក់​សុំា​ង​នោះ ហើយ​ក្រុមហ៊ុន​បាន​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ស្ទាក់ស្ទើរ​នៃ​ការ​វ៉ា​ក់​សុំា​ង​របស់​មនុស្ស ដោយ​ក្រុមហ៊ុន​បាន​ណែនាំ​អ្នក​ប្រើប្រាស់​ទាំងអស់ នូវ​ព័ត៌មាន​ដែល​អាច​ទុកចិត្ត​បាន ពី​អាជ្ញាធរ​សុខាភិបាល​។

​លោក Jack Dorsey នាយក​ប្រតិបត្តិ Twitter

Twitter ឯនោះ​វិញ ក៏​បាន​បកស្រាយ ថា​ខ្លួន​បាន​លុប​ចោល​ជាង ២២.៤០០ គណនេយ្យ ដែល​ទាក់ទង​ទៅ​នឹង​គោលនយោបាយ​របស់​ខ្លួន ចំពោះ​ការ​ផ្សព្វផ្សាយ​អំពី​ដំណឹង​ដែល​ទាក់ទង​កូ​វី​ដ​១៩ ហើយ​ផ្តល់​អាទិភាព​ដល់​ការ​ដក​មាតិការ ដែល​អាច​បង្ក​អន្តរាយ​ដល់​ពិភពលោក​ផង​ដែរ​។
សូម​ជម្រាប​ជូន​ផង​ដែរ​ថា លិខិត​កាលពី​ថ្ងៃ ពុធ ត្រូវ​បាន​ចុះហត្ថលេខា ដោយ​មេធាវី​ទូទៅ​នៃ​រដ្ឋ​ទាំង​១២​នោះ ដែល​មាន​ដូច Connecticut, Delaware, Iowa, Massachusetts, Michigan, Minnesota, ញូ​វ​យ៉​ក​, North Carolina, Oregon, Pennsylvania, Rhode Island និង​រដ្ឋ Virginia ។

យ៉ាងណាមិញ លោក Zuckerman លោក Dorsey និង​លោក Sundar Pichai នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Google Alphabet Inc ដែល​ជា​ឪពុក​ម្តាយ​របស់ Google គ្រោង​នឹង​ផ្តល់​សក្ខីកម្ម នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ចំពោះ​មុខ​អនុ​គណៈកម្មការ ចំនួន​ពីរ នៃ​សភា​អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​អ៊ីនធឺណិត​នេះ​ផង​ដែរ​។
គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​កូ​វី​ដ ១៩ ជា​ជំងឺ​កំពុង​រាតត្បាត និង​ឆ្លង​រាលដាល​ទូ​ទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ជាង ១២៤ លាន​នាក់ លើ​ពិភពលោក ឈឺ និង ស្លាប់​មនុស្ស​ជាង ២,៧ លាន​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង