ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ​បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​ទៅ​និង​ថ្ងៃ​ម្សិលមិញ ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​ប្រៀប​ជាង​ប្រាក់​បាត​ថៃ​បន្តិច​នៅ​ថ្ងៃនេះ បើ​ធៀប​ទៅ​និង​ថ្ងៃ​ម្សិលមិញ ។ ធានា​គារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ២៥​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១៣០ រៀល​ប៉ុណ្ណោះ និង​លក់​ចេញ ១៣២ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​រហូត​ដល់ ១៣១ រៀល​ឯណោះ និង​លក់​ចេញ ១៣២ រៀល ។

ថ្ងៃនេះ​ផង​ដែរ សូម​មក​តាមដាន​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំ ខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៤៥ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៧៧៩ រៀល លក់​ចេញ ៤៨២៧ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣០៧៣ រៀល ហើយ​លក់​ចេញ ៣១០៤ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​យន់​ចិន​ថ្ងៃនេះ​ដែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២០ រៀល លក់​ចេញ ៦២៦ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧១៦ រៀល លក់​ចេញ ៣៧៥៣ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៥៧ រៀល លក់​ចេញ ៣៦០​ រៀល ។ ដោយឡែក ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០០៤ រៀល លក់​ចេញ ៣០៣៤ រៀល ខណៈ ១០០០​ដុ​ង​វៀត ណា​ម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ