ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ណែនាំ​ឱ្យ​កសិករ​ដាំ​ដំណាំ​ចន្ទី ព្រោះ​ងាយស្រួល​ដាំ​មិន​រើស​ដី

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​មើល​ការ​ប្រមូល​ផលដំណាំ​ស្វាយចន្ទី​របស់​កសិករ​មួយ​គ្រួសារ…

ខេត្ត​ប៉ៃលិន ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២១ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ចុះ​ត្រួតពិនិត្យ​មើល​ការ​ប្រមូល​ផលដំណាំ​ស្វាយចន្ទី​របស់​កសិករ​មួយ​គ្រួសារ ឈ្មោះ អ៊ឹ​ង វែង ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ ដែល​បាន​ដាំ​ដំណាំ​ស្វាយចន្ទី​នេះ​ប្រមាណ​ជាង​៤០​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណ​៖​តម្លៃ​ទីផ្សារ​ដំណាំ​មួយ​នេះ​នៅ​ឋេ​រ​ដដែល បើ​ទោះបីជា​ដំណាំ​កសិផល​ផ្សេង​ៗ មានការ​ធ្លាក់​ចុះ​គួរ​ឱ្យ​កត់សម្គាល់​ក៏​ដោយ ។

ម្យ៉ាងវិញទៀត ដំណាំ​ស្វាយចន្ទី មិន​ត្រូវការ​ស្រោច​ទឹក​ច្រើន ទោះបីជា​គេ​ដាំ​នៅ​លើ​ដី​មាន​ល្បាយ​ក្រួស​ខ្សាច់​ថ្ម ក៏​អាច ដុះ​លូតលាស់​យ៉ាង​ល្អ ត្រឹមតែ​៣​ឆ្នាំ​អាច​ប្រមូល​ផល​គ្រប់​លក់​ផង​ដែរ ។

ក្នុង​ការ​ចុះ​ពិនិត្យ​ចម្ការ​ស្វាយចន្ទី​របស់​កសិករ​ខាងលើ លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ជា​ទូទៅ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ដាំ​ដំណាំ​ស្វាយចន្ទី​ប្រមាណ​៥៥០​ហិ​កតា ហើយ​ការ​ដាំ​ដំណាំ​នេះ​កន្លង​មក មិន​មាន​ទ្រង់ទ្រាយ​ធំ​នៅឡើយ ដោយ​មានការ​ដាំ​សាកល្បង​ខ្លះ​ៗ ក៏​មាន​អ្នក​ដាំ​ដំណាំ​មួយ​នេះ នៅ​លើ​ដីចម្ការ​ធំ​ៗ មួយ​ចំនួន​ដែរ ខណៈ​ប្រជាពលរដ្ឋ​ដាំ​ដុះ​ជា​បណ្តើរ​ៗ ដោយ​ខាង​មន្ទីរ​ក៏​បាន​ស្រង់​ទិន្នន័យ​ប្រចាំឆ្នាំ ។

លោក​បន្ត​ទៀត​ថា ដំណាំ​មួយ​នេះ មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ដាំ និង​ការ​ថែទាំ ដោយ​ប្រជាពលរដ្ឋ​ទទួល​បាន​លក្ខណៈ​បច្ចេកទេស ការ​ជ្រើសរើស​ពូជ និង​របៀប​ថែទាំ​ពី​មន្ទីរ ដើម្បី​ឱ្យ​ទទួល​បាន​នូវ​ទិន្នផល​ខ្ពស់ ដូច​ជា​ពូជ ដែល​ទើប​បង្កាត់​ថ្មី គឺ​ពូជ​២៣​ជាដើម ដែល​កសិករ​យក​ទៅ​ដាំ ឆាប់​បាន​ទទួលផល​ក្នុង​រយៈពេល​៣​ទៅ​៤​ឆ្នាំ ហើយ​មាន​គ្រាប់​ធំ​ៗ ថ្លោស​ល្អ ។

ចំពោះ​ការ​ដាំ​វិញ មិន​ត្រូវ​ឱ្យ​កសិករ​រើស​យក​ដី​ដែល​ជីជាតិ​ល្អ​ពេក​នោះ​ទេ គឺ​អាច​ដាំ​នៅ​លើ​ដី​ថ្ម ក្រួស ឬ​ល្បាយខ្សាច់​ក៏​ដំណាំ​នេះ​អាច​ដុះ​លូតលាស់​បាន​ដែរ ដោយ​ទុក​ដី​ដែល​ល្អ មាន​ជីវជាតិ​ខ្ពស់ ទុក​សម្រាប់​ដាំ​ដំណាំ ឬ​បន្លែ​ផ្សេង​ៗ វិញ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​តម្លៃ​ទីផ្សារ ដោយសារ​ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំដែន​កម្ពុជា​ថៃ ដោយ​កសិផល​មួយ​នេះ មិន​ទាន់​បាន​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ​មាន​ទំហំ​ធំធេង​នៅឡើយ​ទេ ដោយសារ​តែ​ភាគច្រើន​គឺ​គេ​ដាំ​ដំណាំ​មួយ​នេះ​ច្រើន​នៅ​ខេត្តកំពង់ចាម ហើយ​មាន​ទីផ្សារ​នាំ​ចេញ​ទៅ​លក់ដូរ​នៅ​ប្រទេស​វៀតណាម ដោយ​បច្ចុប្បន្ន ១​គីឡូក្រាម តម្លៃ​ប្រហែល​៥៥០០​រៀល ទៅ​៦០០០​រៀល ។

ចំណែក​ម្ចាស់​ចម្ការ ឈ្មោះ អ៊ឹ​ង វែង ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា គាត់​បាន​ដាំ​ដំណាំ​ស្វាយចន្ទី​អស់​រយ​:​ពេល​១០​ឆ្នាំ​មក​ហើយ មាន​ចំនួន​ជាង​៤០​ហិ​កតា ហើយ​ទទួល​បាន​ផល​លក់​ក្នុង​១​ឆ្នាំ​ៗ ប្រហែល​១០ ទៅ​១២​តោន ហើយ​ក្នុង​១​គីឡូក្រាម គាត់​លក់​ក្នុង​តម្លៃ​៥៥០០​រៀល​ទៅ​៨០០០​រៀល ។

គាត់​បញ្ជាក់​ថា ពី​មុន​គាត់​យក​ពូជ​មក​ពី​ខេត្តកំពង់ចាម ជា​ស្រុក​កំណើត​របស់​ខ្លួន ដែល​ផ្លែ​មាន​គ្រាប់​តូច​ៗ ហើយ​គាត់​ក៏​កាប់​ចោល​អស់​ជា​ច្រើន ដោយ​ដាំ​ពូជ​២៣​ជំនួស​វិញ គឺ​មាន​គ្រាប់​ធំ​ៗ​ល្អ ដោយ​គាត់​ដាំ​បាន​រយ​:​ពេល​៣​ឆ្នាំ​មក​ហើយ ក៏​ជួល ឱ្យ​កម្មករ​ដើរ​រើស​ជា​បណ្តើរ​ៗ ។ ចំពោះ​ថ្លៃ​ឈ្នួល​កម្មករ​វិញ ១​គីឡូក្រាម គិត​ឱ្យ​គេ​៥០០​រៀល ទៅ​១០០០​រៀល ដោយ​ក្នុង​១​ថ្ងៃ អ្នកខ្លះ​អាច​ដើរ​រើស​គ្រាប់ស្វាយចន្ទីរ​បាន​រហូត​ដល់​៧០​ទៅ​១០០​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ