ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥស្សរជន​ដឹកនាំស្ថាប័ន​អញ្ជើញ​ប្រារព្ធ​ពិធីគោរព​វិញ្ញា​ណក្ខន្ធ​-កាន់ទុក្ខ ​​ដល់អ្នក​​ស្លា.ប់ និង​រង​របួសក្នុង​មហាសោក​នាដ​កម្ម​​ប្រវត្តិសាស្ត្រ

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ព្រឹក​​នេះ (ថ្ងៃទី​២៥ វិច្ឆិកា ២០១០) សម្តេច​អគ្គ​​មហាពញាចក្រី​ហេង​សំរិន ប្រធានរដ្ឋ​សភា លោក​ងួន ញ៉ិល អនុ​ប្រធាន​ទី​១រដ្ឋសភា លោក​សាយ ឈុំ អនុ​ប្រធាន​​ទី​២​រដ្ឋសភា លោកទេព ងន អនុ​ប្រធាន​ទី​២​ព្រឹទ្ធ​សភា សម្តេច​​អគ្គមហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី និង​លោកជំទាវ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាក​បាទ​ក្រហម​​កម្ពុជា ​បានអញ្ជើញ​​ដឹកនាំ​ស្ថាប័ន​-​ក្រុម​មន្ត្រី​​ប្រារព្ធពិធី​គោរព​វិញ្ញា​ ណក្ខន្ធ​ និង​ថ្លែង​មរណ​ទុក្ខ

រាជធានីភ្នំពេញ ៖ ព្រឹក​​នេះ (ថ្ងៃទី​២៥ វិច្ឆិកា ២០១០) សម្តេច​អគ្គ​​មហាពញាចក្រី​ហេង​សំរិន ប្រធានរដ្ឋ​សភា លោក​ងួន ញ៉ិល អនុ​ប្រធាន​ទី​១រដ្ឋសភា លោក​សាយ ឈុំ អនុ​ប្រធាន​​ទី​២​រដ្ឋសភា លោកទេព ងន អនុ​ប្រធាន​ទី​២​ព្រឹទ្ធ​សភា សម្តេច​​អគ្គមហា​សេនាបតីតេជោ​ហ៊ុន សែន នាយករដ្ឋ​មន្ត្រី និង​លោកជំទាវ​បណ្ឌិត​​ប៊ុន រ៉ានី ហ៊ុន សែន ​ប្រធានកាក​បាទ​ក្រហម​​កម្ពុជា ​បានអញ្ជើញ​​ដឹកនាំ​ស្ថាប័ន​-​ក្រុម​មន្ត្រី​​ប្រារព្ធពិធី​គោរព​វិញ្ញា​ណក្ខន្ធ​ និង​ថ្លែង​មរណ​ទុក្ខ​ក្រៀមក្រំ​​ចំពោះ​អ្នកស្លាប់​​ និងរង​របួស​ក្នុង​អន្លង់​មហា​សោកនាដ​កម្ម​នៅលើ​ស្ពានពេជ្រនៃ​ទីក្រុង​កោះពេជ្រ ។

ក្រៅពីនេះ​គេសង្កេត​ឃើញ​​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​​ទៀ​ បាញ់ រដ្ឋ​មន្ត្រី​​ក្រសួងការពារជាតិ លោក​ឧបនាយករដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​​ក្រសួង​ការបរទេស លោកទេស​រដ្ឋ​មន្ត្រី ​ស្ថាប័ន​រាជ​រដ្ឋាភិបាល ស្ថាប័ន​រដ្ឋ​សភា ស្ថាប័ន​ព្រឹទ្ធ​សភា ស្ថាប័នកាក​បាទ​ក្រហម ​ស្ថាប័ន​គណបក្ស​​ប្រជា​ជនកម្ពុជា ស្ថាប័ន​រាជ​ធានី​ភ្នំពេញ ស្ថាប័ន​ខណ្ឌ​ទាំង​៧ និង​ស្ថាប័ន​ផ្សេងៗ​ជា​ច្រើន​ទៀត មន្ត្រី​រាជ​ការ​​ ប្រជា​ពលរដ្ឋ ចូលរួម​អុជធូប​​កាន់ទុក្ខ​​ដល់​អ្នក​ស្លាប់​ និងអ្នក​​រងរបួស​​​​ដោយក្តី​​អាណិត​អាសូរ ​ក្រៀម​ក្រំ​​ក្រៃ​លែង​ ។ ចំណែក​ទៅ​តាមអង្គ​ភាព​ស្ថាប័ន​​រដ្ឋ​ក៏ត្រូវ​បាន​បង្ហូត​ទង់ជាតិ​ពាក់​កណ្តាល​ផងដែរ ដើម្បី​ជាការកាន់ទុក្ខ​​ និងគោរព​វិញ្ញាណ​ក្ខន្ធ ។

នៅ​ក្នុង​ឱកាស​អុជ​ធូប​ថ្លែង​សុន្ទរកថា​​ដែល​ពោរពេញ​ទៅដោយ​ក្តី​​វិយោគ​​សម្តេច​​អគ្គ​មហា​សេនាបតីតេជោ​ហ៊ុន សែន ​និង​លោកជំទាវ​បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ​បានហូរ​ទឹក​ភ្នែក​ជ្រែក​​ថ្ពាល់​ដោយមិនដឹង​ខ្លួនពោរពេញ​ទៅដោយ​​ភាពសង្វេគ​ជ្រែក​ដួង​ចិត្ត ដ្បិត​អី​ភាព​ក្តុក​ក្តួល​រន្ធត់​នៅតែ​ដក់ជាប់​អារម្មណ៍​ជានិច្ច ។

សូម​រំលឹក​ថា យ៉ាងហោច​ណាស់​​មនុស្សជាង​​៤០០នាក់​បានស្លាប់​បាត់បង់​ជីវិត​​យ៉ាងអាណោច​អាធ័ម​​ និងតក់ស្លុត​បំផុត ហើយ​​ជាង​៧០០នាក់​​ទៀត​​បានរង​របួស ត្រូវបានបញ្ជូន​​ទៅសង្គ្រោះ​នៅ​តាមបណ្តា​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុង​ភ្នំពេញ ខណៈ​កើត​មាន​កោលាហល​ជ្រួល​ច្របល់​ដ៏ធំ​មួយនៅ​ឯ​មណ្ឌល​កំសាន្ត​​ទីក្រុង​កោះ​ពេជ្រ កាលពីរាត្រី​ម៉ោង​ជាង​៩​ថ្ងៃទី​២២ វិច្ឆិកា ​២០១០ ជា​ថ្ងៃ​​ចុងក្រោយនៃ​ការ​ប្រារព្ធ​​ព្រះ​រាជ​ពិធី​​បុណ្យ​អុំ​ទូក បណ្តែត​ប្រទីប អកអំបុក និង​សំពះ​ព្រះខែ ។