ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋី​ម្នាក់​ទិញ​ស្រា​ជប៉ុន​មាន​តម្លៃ​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ

8 ឆ្នាំ មុន

មហាសេដ្ឋី​ក្នុង​តំបន់​អាស៊ា​ន​មួយ​រូប​ចំណាយ​ប្រាក់​ជាង​៦០០.០០០​ដុល្លារ​ទិញ​ស្រា​វី​ស្គី ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​ដាក់​ដេញថ្លៃ​នៅ​ហុងកុង និង​ចាត់​ទុក​ថា​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន​ដេញថ្លៃ Bonhams

មហាសេដ្ឋី​ក្នុង​តំបន់​អាស៊ា​ន​មួយ​រូប​ចំណាយ​ប្រាក់​ជាង​៦០០.០០០​ដុល្លារ​ទិញ​ស្រា​វី​ស្គី ផលិត​នៅ​ប្រទេស​ជប៉ុន​ដែល​ដាក់​ដេញថ្លៃ​នៅ​ហុងកុង និង​ចាត់​ទុក​ថា​ជា​តម្លៃ​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ក្រុមហ៊ុន​ដេញថ្លៃ Bonhams មាន​ស្នាក់​ការ​ធំ​នៅ​ហុងកុង ឱ្យ​ដឹង​ថា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​បាន​យក​ស្រា​វី​ស្គី​ពី​ជប៉ុន​ដាក់​ដេញថ្លៃ និង​មាន​សេដ្ឋី​ក្នុង​តំបន់​អាស៊ាន​ម្នាក់ ចំណាយ​ប្រាក់​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ។ មហាសេដ្ឋី​រូប​នោះ​បាន​ទិញ​ស្រា​វី​ស្គី​របស់​ជប៉ុន ដែល​មាន​ស្លាក​បិទ​ជា​រូប​សន្លឹក​បៀ ចំនួន​៥៤​ដប មាន​តម្លៃ​៤៨៩.៩៦៨​ដុល្លារ ។

ក្រុមហ៊ុន​មិន​បាន​បង្ហាញ​ឈ្មោះ និង​ជនជាតិ​របស់​មហាសេដ្ឋី​រូប​នោះ​ទេ បញ្ជាក់​ត្រឹម​ថា ជា​ករណី​ពិសេស​ដែល​បាន​ទិញ​ក្នុង​តម្លៃ​ខ្ពស់ បំបែក​ឯតទគ្គ​កម្ម​ពិភពលោក ក្នុងអំឡុងពេល​ដែល​សេដ្ឋកិច្ច​កំពុង​ធ្លាក់​ចុះ ។

វី​ស្គី  Karuijawa នេះ គឺជា​ស្រា​ដ៏​កម្រ​ដាក់​ឱ្យ​ដេញថ្លៃ​តែ​មួយ​ដប​ពី​ចំនួន​សរុប​៤១​ដប ក្រោយ​ពី​បាន​ផ្អប់​រយៈពេល​យូរ​ដល់​ទៅ​៥៥​ឆ្នាំ​។ វី​ស្គី​នេះ​បាន​ផលិត​នៅ​ក្នុង​រោង​ស្រា Karuijawa នៅ​ខេត្ត​ណា​ហ្គា​ណូ ភាគ​កណ្តាល​ប្រទេស​ជប៉ុន​។ លើស​ពី​នេះ​ក្រុមហ៊ុន​ផ្តល់​ព័ត៌មាន​លំអិត​របស់​ស្រា​ថា ជា​វិ​ស្គី​ជប៉ុន​ដ៏​ចំណាស់​បំផុត​នៅ​លើ​លោក មាន​ចំណុះ​៧០០​មី​ល្លី​លី​ត្រ ។ លក្ខណៈ​ពិសេស​ក្រៅពី​ស្រា​មាន​អាយុ​យូរ​ឆ្នាំ​ក៏​មាន​ភាព​ស្រស់​ស្អាត​នៃ​ស្លាក​យីហោ​ធ្វើ​ពី​ក្រដាស​ច្នៃ​ដោយ​ដៃ​តាម​បែប​ជប៉ុន ឬ​ហៅ​ថា «​វ៉ាស៊ី​» និង​ឈ្មោះ​ស្លាក​យីហោ​ស្រា​សរសេរ​ដោយ​ជក់ ៕