រាជធានីភ្នំពេញ ៖ ព្រះនាងនរោត្តម ចេនណា បានចេញមកបកស្រាយអោយមហាជនបានដឹងច្បាស់ ពាក់ព័ន្ធរូបថតមួយសន្លឹកដែលបានថតជាមួយលោក កក្កដា សោភ័ណ្ឌ ដែលត្រូវបានគេរកឃើញឆ្លងជំងឺកូវីដ១៩កាលពីម្សិលមិញ។

ការចេញបកស្រាយពីព្រះនាង ចេន ណាខាងលើនេះ ធ្វើឡើងបន្ទាប់ពីរូបភាពមួយសន្លឹកនេះត្រូវបានគេចែកចាយតាមបណ្តេញអុីនធឺណេត ហើយត្រូវបានមហាជនមួយចំនួនសម្តែងក្តីបារម្ភនូវសុខភាពរបស់នាង ក្រោយលោក កក្កដា សោភណ្ឌ បានឆ្លងរោគដ៏សាហាវមួយនេះ។
តាមរយៈផេកហ្វេសប៊ុកផ្លូវការ ព្រះនាង នរោត្តម ចេន ណា បានបង្ហោះសារថា សូមជម្រាបសួរពុកម៉ែបងប្អូនជិតឆ្ងាយទាំងអស់ ដែលព្រួយបារម្ភអំពីខ្ញុំ ក្រោយពីមានការផុសផ្សាយថា លោក កក្តដា សោភ័ណ បានជួបខ្ញុំ។ ព្រះនាងបញ្ជាក់ថា ខ្ញុំចង់ជម្រាបថា រូបនេះ ថតតាំងពីជាង៧ខែមកហេីយ ដែលកាលនោះរូបគាត់បានមកលេងខ្ញុំនៅព្រះដំណាក់មែន តែរយះពេលជាង៧ខែមកនេះខ្ញុំពុំដែលបានជួបគាត់ទៀតនោះទេ។

ខ្ញុំសូមអរគុណណាស់ដែលពុកម៉ែបងប្អូនព្រួយបារម្ភអំពី សុខភាពខ្ញុំ ខ្ញុំនិងក្រុមគ្រួសារពុំបានចេញពីព្រះដំណាក់បេីគ្មានការចាំបាច់នោះទេ ទោះបីជាចេញទៅណាមកណាក៏ពាក់ម៉ាស និងលាងដៃដោយអាល់កុលការពារជាប្រចាំដែរ។
ខ្ញុំ និងក្រុមគ្រួសារសូមជូនពរដល់បងប្អូនដែលកំពុងមានជំងឺកូវីដទាំងអស់ទាំងសិល្បករ ក៏ដូចជាប្រជាជនដទៃទៀតឆាប់ជាសះស្បើយឡើងវិញ ហើយបងប្អូនទាំងសូមមេត្តារួមគ្នាគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណ៍របស់រាជរដ្ឋាភិបាលនៃយើង។ជាមួយគ្នាខ្ញុំ និងក្រុមគ្រួសារក៏សូមបួងសួងទេវតាថែរក្សាប្រទេសកម្ពុជា សូមជួយថែរក្សាការពារប្រជាជនខ្មែរ ក៏ដូចជាប្រទសកម្ពុជាទាំងមូលបានជៀសផុតពីជំងឺកូវីដ១៩នេះ អោយបានឆាប់ៗបំផុត៕


ចែករំលែកព័តមាននេះ