ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី ឌី​ណែ​ត ដាក់​ការ​សង្ឃឹម​ជា​ថ្មី ​ក្រោយ​យក​សំណាក​ពិនិត្យជា​លើក​ទី​២

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង វី ឌី​ណែ​ត ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ហើយផ្តាច់ខ្លួន​ដើម្បី​ព្យាបាល ត្រូវ​បានអោយ​ដឹង​ថា នឹង​យក​សំណាក​ធ្វើតេស្ត​ជា​លើក​ទី​២​។ ឌី​ណែ​ត មាន​ក្តី​ជឿជាក់​ថា…

រាជធានីភ្នំពេញ ៖ តារាចម្រៀង វី ឌី​ណែ​ត ដែល​មាន​វិជ្ជមាន​កូ​វី​ដ​១៩​ហើយផ្តាច់ខ្លួន​ដើម្បី​ព្យាបាល ត្រូវ​បានអោយ​ដឹង​ថា នឹង​យក​សំណាក​ធ្វើតេស្ត​ជា​លើក​ទី​២​។ ឌី​ណែ​ត មាន​ក្តី​ជឿជាក់​ថា និង​អវិជ្ជមាន ​ហើយ​មាន​ភាពល្អ​ប្រសើរ​ឡើង នៅ​ពេល​ចេញ​ល​ទ្ឋ​ផល​។ អ្នកគាំទ្រ​ដែល​ឃើញ នាង​បង្ហោះ​ពាក្យពេចន៍ អម​ដោយ​រូបភាព​ដែរ​អាណិត​នាង ហើយ​បែរបន់​អស់​វត្ថុ​សាក​សិ​ទ្ឋ​លើ លោក​នៃ កម្ពុជា​ជួយ​អោយ​នាង​ជា​សះស្បើយ និង​ម្តាយ ក៏​ដូច​ជា​អ្នកជំងឺ​ទាំងអស់​ដែល​សម្រាក​ព្យាបាល​ឆាប់​ប្រសើរ​ឡើង​ល្អជា​និច្ច​។

កូនស្រី​លោក ហួរ ឡា​វី វី ឌី​ណែ​ត កាលពី​រសៀល​ថ្ងៃ​ទី​១៤ មីនា ឆ្នាំ​២០២១​មុន​នេះ បាន​បង្ហោះ​ខ្លឹមសារ​ថា « នៅ​ថ្ងៃនេះ ​ខាង​បង​បង​ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​មក​យក​សំណាក​របស់​នាង​ខ្ញុំ​ជា​លើក​ទី​ពីរ​ហើយ😊 នាង​ខ្ញុំ​សង្ឃឹមថា​គ្រប់យ៉ាង​នឹង​ប្រ​សើរ​ឡើង​🙏🏼🥺​គ្រាន់តែ​មាន​អារម្មណ៍​ថា​នៅ​ពេល​នេះ​គឺ​នឹក​ផ្ទះ​នឹក​បងប្អូន​នឹក​fans នឹក​គ្រប់យ៉ាង​ដែល​តែងតែ​ធ្វើរាល់ថ្ងៃ​😔 ដឹង​អត់ថា​ក្នុង​រូប​ខ្ញុំ​កំពុង​ធ្វើ​អ្វី0x017d7 គឺ​កំពុង​អង្គុយ​មើល​បងស្រី​ដែល​បាន​យក​សំភា​រះ​ប្រើ​ប្រាស់​នឹង​អាហារ​បន្តិចបន្តួច​មក​អោយ​នាង​ខ្ញុំ​😓​ពួក​យើ​ង​បាន​ត្រឹម​ឃើញ​គ្នា​ពី​ចំងាយ​😓​លើកដៃ​បក់​ហៅ​គ្នា​តែ​ប៉ុណ្ណោះ​😓 ចំណែក​បងប្អូន​ផ្សេង​ទៀត​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​14 ថ្ងៃ​ទាំងអស់​»៕

គិត​មក​ទល់​ពេល​នេះ តារា​ល្បី​ៗ​នៅ​កម្ពុជា ជា​ច្រើន​រក​ឃើញ​កូ​វី​ដ​១៩ ធ្វើ​អោយ​ខែ មិ​នា ឆ្នាំ​២០២១​នេះ ក្លាយជា​ខែ​សាង​ព្រឹត្តិការណ៍​សំខាន់​មិន​ធ្លាប់​ជួប និង​ជា​ប្រវត្តិសាស្ត្រ​។ សូម​បងប្អូន គោរព​បទបញ្ជា​តាម​ក្រុម​គ្រូពេទ្យ​បង្ហាញ អោយ​បាន​ល្អ រក្សា​អនាម័យ និង​គម្លាត​អោយ​បាន​គ្រប់ពេល ពាក់​ម៉ាស់ និង​មាន​ជែ​ល ឬ​អាល់កុល​ដាក់​តាម​ខ្លួន​ជា​និច្ច​។