ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google កំពុង​ធ្ងន់.​ក ក្រោយ​អ្នក​ប្រើ​ប្រាស់​មុខងារ Incognito ប្តឹង​ថា​ក្រុម​ហ៊ុន​នេះ​បាន​លួច​តាមដាន​!

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោកស្រី​ចៅក្រម Lucy Koh នៅ​ក្រុង San Jose នៃ​រដ្ឋ…

បច្ចេកវិទ្យា ៖ កាលពី​ពេល​ថ្មី​ៗ​នេះ លោកស្រី​ចៅក្រម Lucy Koh នៅ​ក្រុង San Jose នៃ​រដ្ឋ California បាន​បដិសេធ​ការ​ស្នើ​សុំ​របស់​ក្រុមហ៊ុន Google ឱ្យ​ច្រានចោល​ពាក្យបណ្ដឹង ហើយ​លោកស្រី​បាន​សម្រេច​ឱ្យ​ក្រុម​មេធាវី​តំណាង​ឱ្យ​អ្នក​ប្រើប្រាស់ នៅ​សហរដ្ឋអាមេរិក​អាច​បន្ត​ប្ដឹង​ក្រុមហ៊ុន Google ទាក់ទង​ទៅ​នឹង​ការ​តាមដាន​អ្នក​ប្រើប្រាស់​ទោះបីជា​ពួក​គេ​កំពុង​ប្រើ​កម្មវិធី Chrome ជាមួយនឹង​មុខងារ Incognito ក៏​ដោយ​។

ទាក់ទង​នឹង​ពាក្យបណ្ដឹង​នេះ ​ក្រុម​អ្នក​ប្រើប្រាស់​បាន​ចោទប្រកាន់​ក្រុមហ៊ុន Google ថា​ បាន​បន្ត​តាមដាន ​និង​ប្រមូល​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​នៅ​ពេល​ដែល​ពួក​គេ​ប្រើ​មុខងារ Incognito ដោយ​​ពុំ​មានការ​អនុញ្ញាត​។ ពួក​គេ​បាន​អះអាង​ថា នៅ​ពេល​ដែល​ពួក​គេ​ប្រើ​មុខងារ​នេះ គេ​គិត​ថា​ទិន្នន័យ​ទាំងអស់​គឺ​មិន​ត្រូវ​បាន​តាមដាន​ពី​ក្រុមហ៊ុន Google នោះ​ទេ​ប៉ុន្តែ​ក្រុមហ៊ុន នៅ​តែ​តាម​ដាន ​និង​ទាញ​យក​ទិន្នន័យ​គ្រប់យ៉ាង ពី​អ្នក​ប្រើប្រាស់​ដដែល​។

គួរ​រំឭក​ផង​ដែរ​ថា កាលពី​ចុងខែ​កុម្ភៈ​កន្លង​ទៅ នាយកដ្ឋាន​បាន​ធ្វើការ​ផ្សព្វផ្សាយ ទាក់ទង​នឹង​ការ​ប្រើ​​មុខងារ Incognito Tab ឬ Private Tab ប្រសិនបើ​លោក​អ្នក​មិន​ចង់ឱ្យ​មានការ​រក្សា​ទុក ទិន្នន័យ​របស់​វេ​ប​សាយ​ដែល​លោក​អ្នក​បាន​ចូល​ទៅ​មើល​នៅ​ក្នុង​កុំព្យូទ័រ ឬ​ទូរស័ព្ទ​។

ទន្ទឹម​នឹង​គ្នា​នោះ នាយកដ្ឋាន​ក៏​បានឱ្យ​លោក​អ្នក​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​មុខងារ Incognito Tab ព្រោះ​វា​គ្រាន់តែ​មិន​បាន​រក្សា​ទុក​ទិន្នន័យ នៅ​ក្នុង​ទូរ​សព្ទ​តែ​ប៉ុណ្ណោះ ហើយ​នេះ​មិន​មាន​ន័យ​ថា​ គ្មាន​នរណា​ម្នាក់ អាច​ដឹង​ពី​ការ​ចូល​ទៅ​ប្រើប្រាស់​វេ​ប​សាយ​របស់​លោក​អ្នក​នោះ​ទេ ព្រោះ​អ្នកគ្រប់គ្រង​ប្រព័ន្ធ network និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ។ អ៊ី​ន​ធឺ​ណិ​ត​អាច​ដឹង​ពី​ការ​ចូល​ទៅ​ក្នុង​វេ​ប​សាយ​ទាំង​អស់នោះ​បាន​៕ ប្រភព ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង