ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បើក​រោងចក្រ​ដាំ​សាលាដ​ស្វ័យប្រវត្តិ​នៅ​ឆ្នាំ​2017

8 ឆ្នាំ មុន

ក្រុមហ៊ុន​ជប៉ុន SPREAD Co. បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​រោងចក្រ​ផលិត​បន្លែ​សាលាដ​ខ្នាត​ធំ​របស់​ពិភពលោក ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​តាំងពី​ដាក់​គ្រាប់ពូជ និង​រហូត​ការ​កាត់​លក់​លើ​ទីផ្សារ ហើយ​វា​មាន​លទ្ធភាព​

ក្រុមហ៊ុន​ជប៉ុន SPREAD Co. បាន​ប្រកាស​ថា ខ្លួន​នឹង​បើក​រោងចក្រ​ផលិត​បន្លែ​សាលាដ​ខ្នាត​ធំ​របស់​ពិភពលោក ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​តាំងពី​ដាក់​គ្រាប់ពូជ និង​រហូត​ការ​កាត់​លក់​លើ​ទីផ្សារ ហើយ​វា​មាន​លទ្ធភាព​បណ្តុះ​បាន​៣០.០០០​ដើម​ក្នុង​១​ថ្ងៃ ។

រោងចក្រ​បន្លែ​នេះ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជា​៤.៤០០​ម៉ែត្រការ៉េ ដែល​គម្រោង​នេះ​នឹង​ចាយ​លុយ​ចំនួន​១៦,៧​លាន​ដុល្លារ ។ ចំណែក​ការ​សាងសង់​រោងចក្រ​នឹង​ដំណើរការ​នៅ​ឆ្នាំ​២០១៦ ហើយ​ក្រុមហ៊ុន SPREAD Co. នឹង​ចាប់ផ្តើម​ប្រ​តិ​ប​តិ្ត​ការ​ពាណិជ្ជកម្ម​នៅឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន​សង្ឃឹម​នឹង​អាច​រក​ចំណូល​ពី​ការ​លក់​ប្រចាំឆ្នាំ​ប្រមាណ​ជា​៨,៤​លាន​ដុល្លារ​។ ការ​ដាំ​នេះ​មាន​លក្ខណៈ​ពិសេស ពោល​គឺ​វា​មិន​ចាំបាច់​ដាំ​លើ​ដី​ទេ តែ​ត្រូវ​ជំនួស​នូវ​វិទ្យាសាស្ត្រ​បៃតង​មិន​ប៉ះពាល់​ដល់​បរិស្ថាន ។

ក្រុមហ៊ុន SPREAD Co. បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៦ និង​បាន​ដំណើរការ​រោងចក្រ​បន្លែ ធំ​ៗ​ជាងគេ​របស់​ពិភពលោក​ដោយ​ប្រើប្រាស់​ពន្លឺ​សិប្បនិមិត្ត​ដូច​ជា​នៅ​ក្នុង​ទីក្រុង Kameoka ខេត្ត​ក្យូ​តូ ។ បច្ចុប្បន្ន​សាលាដ​ទាំង​៤​ប្រភេទ​ផលិត​ក្នុង​ចំនួន​សរុប​២១.០០០​ដើម​ក្នុង​១​ថ្ងៃ និង​បាន​នាំ​ចេញ​ទៅ​កាន់​ហាង​លក់​បន​ជា​ច្រើន​នៅ​ក្រៅប្រទេស ។
ក្រុមហ៊ុន​មាន​គម្រោង​ផែនការ​ធំ​របស់​ខ្លួន ពោល​គឺ​បង្កើន​ការ​ផលិត​ឱ្យ​បាន​ច្រើន​ជាង​មុន​អាច​ផលិត​បន្លែ​សាលាដ​ចំនួន​៥០០.០០០​ដើម​ក្នុង​១​ថ្ងៃ នា​រយៈពេល​៥​ឆ្នាំ​ខាង​មុខ​ទៀត ដើម្បី​ពង្រីក​ទីផ្សារ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ៕