ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្វេងយល់​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​នៅ​ក្នុង​ចក្កវាឡ

8 ឆ្នាំ មុន

ប្រព័ន្ធ​ព្រះអាទិត្យ (Solar System) រួម​មាន​ព្រះអាទិត្យ និង​វត្ថុ​ដែល​វិល​ជុំវិញ​វា ។ វត្ថុ​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​គឺ​ភព​ទាំង​៩ ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ជា​ប្រព័ន្ធ​ភព (Planetary System) ។

ប្រព័ន្ធ​ព្រះអាទិត្យ (Solar System) រួម​មាន​ព្រះអាទិត្យ និង​វត្ថុ​ដែល​វិល​ជុំវិញ​វា ។ វត្ថុ​ដែល​វិល​ជុំវិញ​ព្រះអាទិត្យ​គឺ​ភព​ទាំង​៩ ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​ដែល​ជា​ប្រព័ន្ធ​ភព (Planetary System) ។      

ប្រព័ន្ធ​ព្រះអាទិត្យ​បានក​កើតឡើង​តាំងពី ៤,៦​ពាន់​លាន​ឆ្នាំ​មុន ដោយសារ​ដែន​ទំនាញ​ដ៏​ខ្លាំងក្លា​រវាង​ដួងតារា និង​វត្ថុ​ក្នុង​លំហ​ជា​ច្រើន​ទៀត ។ ភព​ដែល​ស្ថិត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​រួម​មាន ៖ ភព​ពុធ សុក្រ ផែនដី និង​ភព​អង្គារ ។ ចំណែកឯ​ភព​ស្ថិត​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​រួម​មាន​៖ ភព​ព្រហស្បតិ៍ (​ភព​ធំ​ជាងគេ​) ភព​សៅរ៍ អ៊ុយ​រ៉ា​ណុ​ស ណិ​ប​ទូ​ន និង​ភព​ព្លុ​យ​តុង ។

ខាងក្រោម​នេះ​គឺជា​ភព​ទាំង​៩​ក្នុង​ចក្កវាឡ និង​ព្រះអាទិត្យ​ដែល​មាន​អង្កត់ផ្ចិត និង​លក្ខណៈ​ពិសេស​មួយ​ចំនួន​ទៀត​របស់​ភព នីមួយ​ៗ ៖

ព្រះអាទិត្យ
ព្រះអាទិត្យ​គឺជា​ដុំ​បាល់​ភ្លើង​យក្ស​ឆេះ​យ៉ាង​សន្ធោសន្ធៅ​មួយ​ស្ថិត​នៅ​ចំ​កណ្តាល​ប្រព័ន្ធ​ព្រះអាទិត្យ ហើយ​វា​គឺជា​ប្រភព​ថាមពល​ដ៏​មាន​សារសំខាន់​សម្រាប់​ភាវៈរស់​លើ​ផែនដី ។ ព្រះអាទិត្យ​មាន​អាយុកាល​ប្រហែល​៤,៦​ពាន់​លាន​ឆ្នាំ​មុន ។

ព្រះអាទិត្យ ៖
-​កកើត​ឡើង​តាំងពី​៤.៥៦៧​ពាន់​លាន​ឆ្នាំ​មុន ។
-​មាន​ចម្ងាយ​ពី​ផែនដី ៖ ១៤៩.៦០០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៖ ១.៩៨៩ E30 គីឡូក្រាម ។
-​សីតុណ្ហភាព​ផ្ទៃ​ខាងក្រៅ ៖ ៥.៧៧៨​កែវ  វិ​ន ។
១​អង្សា​កែវ​វិ​ន​ស្មើ -២៧២,១៥​អង្សា​សេ ។

ភព​ពុធ
ភព​ពុធ​គឺជា​ភព​ទី​១ តូច​ជាងគេ និង​ជិត​ជាងគេ​ទៅ​នឹង​ព្រះអាទិត្យ​ក្នុង​ចំណោម​ភព​ចំនួន ៨​ផ្សេង​ទៀត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។

ភព​ពុធ ៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ៥៧.៩១០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៣២៨.៥E២១​គីឡូក្រាម ។
-​ដំណើរ​គន្លង​៨៨​ថ្ងៃ ។

ភព​សុក្រ
ភព​សុក្រ​គឺជា​ភព​ទី​២ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​បន្ទាប់​ពី​ភព​ពុធ ហើយ​វា​ត្រូវ​មនុស្ស​បុរាណ​រ៉ូ​មាំ​ង​ដាក់​ឈ្មោះ​ថា​ជា​ភព​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់ និង​ស្រស់​ស្អាត ។ ភព​សុក្រ​មាន​ទំហំ និង​ម៉ាស់​ស្រ​ដៀង​ទៅ​នឹង​ភព​ផែនដី​ដែរ​ទើប​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ហៅ​ភព​សុក្រ​ថា​ជា​ភពកូនភ្លោះ​នឹង​ភព​ផែនដី ។

ភព​សុក្រ​៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ​១០៨.២០០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៖ ៤.៨៦៧E២៤​គីឡូក្រាម ។
-​ដំណើរ​គន្លង​២២៥​ថ្ងៃ ។

ភព​ផែនដី
ភព​ផែនដី​គឺជា​ភព​ទី​៣ និង​ជា​ភព​ស្រស់​ត្រកាល​សម្រាប់​ភាវៈរស់​មានជីវិត​រស់នៅ ។

ភព​ផែនដី​៖
-​មាន​ភព​ណ​ប​ចំនួន​១​គឺ​ភព​ព្រះ​ចន្ទ ។
-​បានក​កើតឡើង​តាំងពី​៤,៥៤​ពាន់​លាន​ឆ្នាំ​មុន ។
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ១៤៩.៦០០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៖ ៥.៩៧២E២៤​គីឡូក្រាម ។
-​ចំនួន​ប្រជាជន ៧.១២៥​ពាន់​លាន​នាក់ ។ តួលេខ​ពី​ឆ្នាំ​២០១៣ ។
-​ការ​រស់រាន​មានជីវិត​អាយុ ៧០.៧៨​ឆ្នាំ ។ តួរ​លេខ​ឆ្នាំ​២០១២ ។

ភព​អង្គារ
ភព​អង្គារ​គឺជា​ភព​ទី​៤ និង​តូច​ជាងគេ​បន្ទាប់​ពី​ភព​ពុធ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។ ភព​អង្គារ​ជា​ទូទៅ​តែងតែ​ត្រូវ​បាន​គេ​ហៅ​ថា​ជា «​ភព​ក្រហម​» ព្រោះ​វា​មាន​អុកស៊ីត​ដែក​នៅ​លើ​ផ្ទៃ​របស់​វា​ទើប​បណ្តាល​ឱ្យ​មាន​ពណ៌​ក្រហម​ដូច្នេះ​។ ភព​អង្គារ​គឺជា​បេសកកម្ម​របស់​អ្នក​វិទ្យាសាស្ត្រ​ដែល​ត្រៀម​នឹង​បញ្ជូន​មនុស្ស​ទៅ​រស់នៅ​ទីនោះ​នៅ​ឆ្នាំ​២០២៥ ។

ភព​អង្គារ​៖
-​មាន​ចម្ងាយ​ពី​ផែនដី ២២៥.៣០០០.០០០​គីឡូម៉ែត្រ ។
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ២២៧.៩០០.០០០​គីឡូម៉ែត្រ ។ 
-​ម៉ាស់ ៖ ៦៣៩E២១​គីឡូក្រាម ។
-​មាន​ភព​រណប​ចំនួន​ពីរ​គឺ​ភព Phobos​និង​ភព Deimos ។

ភព​ព្រ​ស្ប​តិ៍
ភព​ព្រ​ហ​ស្ប​ត្តិ៍​គឺជា​ភព​ទី​៥ និង​ជា​ភព​ធំ​ជាងគេ​បង្អស់​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។ វា​មាន​ម៉ាស់​ធំ​ជាង​ព្រះអាទិត្យ​ដល់​ទៅ​១​ពាន់​ដង​ឯណោះ ។

ភព​ព្រហស្បតិ៍​៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ៧៧៨.៥០០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៖ ១.៨៩៨E២៧​គីឡូក្រាម ។
-​ដំណើរ​គន្លង​១២​ឆ្នាំ ។
-​មាន​ភព​រណប​ចំនួន​៦៧ ។

ភព​សៅរ៍
ភព​សៅរ៍​គឺជា​ភព​ទី​៦ និង​ជា​ភព​ធំ​ជាងគេ​ទី ២ បន្ទាប់​ពី​ភព​ព្រហស្បតិ៍ ។

ភព​សៅរ៍​៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ១.៤៣៣.០០០.០០០​គីឡូម៉ែត្រ ។
-​ម៉ា​ស់ ៖ ៥៦៨.៣E២៤​គីឡូក្រាម ។
-​ដំណើរ​គន្លង​២៩​ឆ្នាំ ។
-​ភព​រណប​មាន​ចំនួន​៦២ ដែល​ក្នុង​នោះ​មាន​តែ​ភព​រណប​ចំនួន​៥៣​តែ​ប៉ុណ្ណោះ​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​ផ្លូវការ ។
-​មាន​ប្រព័ន្ធ​ខ្សែ​ក្រ​វ៉ា​ត់​ចំនួន​៦ គឺ​ខ្សែ​ក្រ​វ៉ា​ត់ A,B,C,D,E និង​ខ្សែ​ក្រ​វ៉ា​ត់ F ។

ភព​អ៊ុយ​រ៉ា​ណុ​ស
ភព​អ៊ុយ​រ៉ា​ណុ​ស​គឺជា​ភព​ទី​៧ និង​ជា​ភព​ដែល​មាន​ម៉ាស់​ធំ​ជាង​គែ​ទី​៤ ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ។ ភព​អ៊ុយ​រ៉ា​ណុ​សមាន​សមាសភាព​ដូច​ទៅ​នឹង​ភព​ណិ​ប​ទូ​ន​ដែល​អ្នក​វិទ្យា​សាស្ត្រ​​បាន​កំណត់​ថា​ជាភព​ទឹកកក​យក្ស (Ice Giant) ។

ភព​អ៊ុយ​រ៉ា​ណុ​ស​៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ២.៨៧៧.០០០.០០០​គីឡូម៉ែត្រ ។
-​ម៉ាស់ ៖ ៨៦.៨១E២៤​គីឡូក្រាម ។
-​ដំណើរ​គន្លង​៨៤​ឆ្នាំ ។
-​ភព​រណប​ចំនួន​២៧ ។

ភព​ណិ​ប​ទូ​ន
ភព​ណិ​ប​ទូ​ន​គឺជា​ភព​ទី​៨ និង​ជា​ភព​ឆ្ងាយ​ជាងគេ​បំផុត​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​។ ភព​ណិ​ប​ទូ​ន​៖
-​មាន​ចម្ងាយ​ពី​ព្រះអាទិត្យ ៤.៥០៣.០០០.០០០​គីឡូម៉ែត្រ ។
-​ម៉ា​ស់ ៖ ១០២.៤E២៤​គីឡូក្រាម ។
-​ដំណើរ​គន្លង​១៦៥​ឆ្នាំ ។
-​ភព​រណប​ចំនួន​១៤ ។

ភព​ព្លុ​យ​តុង
ភព​ព្លុ​យ​តុង​គឺជា​ភព​ស្ថិត​ក្នុង​រយៈ​ចម្ងាយ​ចន្លោះ​ពី​៤.៤​ទៅ​៧.៣​ពាន់​លាន​គីឡូម៉ែត្រ​ពី​ព្រះអាទិត្យ ។
-​ម៉ាស់​របស់​ភព​ព្លុ​យ​តុង ៖ ១.៣១​គុណ​នឹង ១០២២ គីឡូក្រាម​តិច​ជាង​០៩.២៤​ភាគរយ​របស់​ម៉ាស​ភព​ផែនដី ។
-​អង្កត់ផ្ចិត ៖ ២៣៧០​គីឡូម៉ែត្រ ។
-​បិ​រិ​យា​កាស ៖ ភព​ព្លុ​យ​តុង​មាន​បរិយាកាស​ស្តើង​រួម​មាន​នី​ត្រូ​ហ្សែ​ន (N2), មេតាន (CH4) និង​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO) ។
-​ស្នូល​ខាងក្នុង​របស់​ភព​ព្លុ​យ​តុង​បែងចែក​ជា ៣​ផ្នែក​រួម​មាន ៖

១-​នី​ត្រូ​ហ្សែ​នក​ក (Frozen Nitrogen)
២-​ទឹកកក (Water Ice)
៣-​ថ្ម (Rock)

-​ភព​រណប​ព្រះ​ចន្ទ​ចំនួន​៥ គឺ Charon ដែល​មានអង្កត់ផ្ចិត​ពាក់កណ្តាល​ភព​ព្លុ​យ​តុង និង​ជា​ភព​រណប​ធំ​ជាងគេ​ក្នុង​ចំណោម​៤​ទៀត​ដូច​ជា Styx, Nix, Kerberos និង​ភព​រណប Hydra ៕