ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ពិសេស​! មុខងារ​ថ្មី​មួយ អាច​ឱ្យ​អ្នក​ប្រើប្រាស់​ផ្ទេរ​ទិន្នន័យ​ទៅ Google Drive​ បាន ​!

6 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ឱ្យ​ការ​ទាញ​យក​ទិន្នន័យ​ដូច​ជា​រូបភាព​និង​វី​ដេ​អូ​ពី iCloud ទៅ Google Drive កាន់តែ​មាន​ភាព​ងាយស្រួល​នោះ ក្រុមហ៊ុន Apple…

រាជធានី​ភ្នំពេញ​ ៖ ដើម្បី​ឱ្យ​ការ​ទាញ​យក​ទិន្នន័យ​ដូច​ជា​រូបភាព​និង​វី​ដេ​អូ​ពី iCloud ទៅ Google Drive កាន់តែ​មាន​ភាព​ងាយស្រួល​នោះ ក្រុមហ៊ុន Apple បាន​បន្ថែម​មុខងារ​ដែល​អាច​ឱ្យ​លោក​អ្នក​ផ្ទេរ​ទិន្នន័យ​ដោយ​ស្វ័យប្រវត្តិ ដោយ​គ្រាន់តែ​ធ្វើការ​ជ្រើសរើស​នៅ​លើ​ប្រអប់​រូបភាព ឬ​វី​ដេ​អូ​ដែល​លោក​អ្នក​ចង់​ផ្ទេរ​ ។

Picture

ដើម្បី​ប្រើប្រាស់​សេវាកម្ម​ថ្មី​នេះ ក្រុមហ៊ុន Apple ទាមទារ​ឱ្យ​លោក​អ្នក​ត្រូវ​តែ​បើក​ប្រើ two-factor authentication ហើយ​លោក​អ្នក​ត្រូវ​មាន​ទំហំ​ទំនេរ​គ្រប់គ្រាន់​នៅ​ក្នុង Google Drive សម្រាប់​ផ្ទេរ​ទិន្នន័យ ​។ នៅ​ពេល​ដែល​លោក​អ្នក​ចង់​ផ្ទេរ​ទិន្នន័យ កម្មវិធី​ និង​បង្ហាញ​ពី​ទំហំ​របស់​ទិន្នន័យ​ដែល​នឹង​ត្រូវ​ផ្ទេរ ហើយ​វា​នឹង​ប្រាប់​លោក​អ្នក​ឱ្យ​វាយ​បញ្ចូល​លេខ​សម្ងាត់​របស់​គណនី Google Drive ដើម្បី​ធ្វើការ​ផ្ទេរ​ទិន្នន័យ​។

Picture

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​លោក​អ្នកមាន​រូបភាព​ដែល​ត្រូវ​បាន​កែ ហើយ​បាន​រក្សា​ទុកជា​ពីរ​រូបភាព​ផ្សេង​គ្នា​នោះ កម្មវិធី​នឹង​ផ្ទេរ​តែ​រូប​ដែល​បាន​កែ​ចុង​ក្រោយ​ប៉ុណ្ណោះ ហើយ​ម្យ៉ាងវិញទៀត​ទិន្នន័យ​ដែល​មាននៅ​ក្នុង​ប្រអប់​ស៊ែរ​អាល់​ប៊ុ​ម (Shared albums) គឺ​មិន​អាច​ផ្ទេរ​បាន​ទេ​។ ការ​ផ្ទេរ​ទិន្នន័យ​នេះ​ត្រូវការ​រយៈពេល​ពី ៣​ថ្ងៃ​ទៅ ៧​ថ្ងៃ​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ​និង​ផ្ទេរ​ទិន្នន័យ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ ៕ ប្រភព​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department

Picture
ប៉ុស្តិ៍ទាក់ទង