ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេ​ម៉ា​ហ្វ៊ី​យ៉ា​អីុតា​លី​លាក់បាំង​ប្រវត្តិ​ជាមួយ​ប្រពន្ធ​ពេញ​20​ឆ្នាំ

8 ឆ្នាំ មុន

ក្រោយ​៣១​ឆ្នាំ រត់គេច​ខ្លួន​គ្រប់កន្លែង ទីបំផុត​មេ​ម៉ា​ហ្វ៊ី​យ៉ា​អីុ​តា​លី​ដ៏​សាហា.វ Pasquale Scotti ត្រូវ​ប៉ូលិស​ប្រេ​ស៊ី​ល​ចាប់​បាន​កាលពី​ចុងខែ​ឧសភា​២០១៥ ។ ប្រការ​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ ក្នុង​បណ្តា​ខែ​ឆ្នាំ​គេចខ្លួន​នោះ Pasquale Scotti

ក្រោយ​៣១​ឆ្នាំ រត់គេច​ខ្លួន​គ្រប់កន្លែង ទីបំផុត​មេ​ម៉ា​ហ្វ៊ី​យ៉ា​អីុ​តា​លី​ដ៏​សាហាវ Pasquale Scotti ត្រូវ​ប៉ូលិស​ប្រេ​ស៊ី​ល​ចាប់​បាន​កាលពី​ចុងខែ​ឧសភា​២០១៥ ។ ប្រការ​គួរ​ឱ្យ​ចាប់អារម្មណ៍​គឺ ក្នុង​បណ្តា​ខែ​ឆ្នាំ​គេចខ្លួន​នោះ Pasquale Scotti ទ​ទទួល​បាន​ផល​ល្អជា​និច្ច​ក្នុង​ការ​វះកាត់​ប្តូរ​ទម្រង់​មុខ អត់​អ្នក​ណា​ចំណាំ​គេ​បាន​ឡើយ ។

ភស្តុ​តាង​ស្នាម​ខ្ចៅដៃ
ការ​ចាប់ខ្លួន​អាជីវករ Franceisco de Castro Visconti ដែល​មានឈ្មោះ​ដើម​ពិតប្រាកដ​ថា Pasquale Scotti បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញទី​ប្រជុំជន Recife ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ។ គ្មាន​អ្នក​ណា​ស្មាន​ដល់​ទាល់តែ​សោះ​ថា បុរស​ដ៏​ស្លូតបូត ឧស្សាហ៍​ព្យាយាម និង​ស្រឡាញ់​ប្រពន្ធ​កូន​ម្នាក់​នេះ តាម​ពិតជា​មេ​ម៉ា​ហ្វ៊ី​យ៉ាដ៏​កាច​សាហាវ ត្រូវ​ប៉ូលិស​អីុតា​លី និង​ប៉ូលិស​អាំង​ទែ​រ​ប៉ូ​លតា​មរ​ក​ចាប់ខ្លួន​៣១​ឆ្នាំ​មក​ហើយ​ឡើយ ។ រហូត​មក​ទល់​សព្វថ្ងៃ មហាជន​នៅ​តែ​និយាយ​រំលឹក​ទិដ្ឋភាព​រថយន្ត​ប៉ូលិស​មួយ​ជួរ​វែង​បើក​យ៉ា​ង​លឿន​ក្នុង​ក្រុង Recife ស្រាប់តែ​បត់​ក្បាល​កាត់​ទទឹង​ពីមុខ​រថយន្ត​មួយ​គ្រឿង ហើយ​ប៉ូលិស​លោត​ព្រោងព្រាត​ចេញពី​រថយន្ត រត់​ចូល​ដាក់​ខ្នោះដៃ Francisco de castro Visconti ដែល​កំពុង​ដឹក​ប្រពន្ធ និង​កូន​ពីរ​នាក់ (​ម្នាក់​អាយុ​១០​ឆ្នាំ ម្នាក់​ទៀត​អាយុ​១៥​ឆ្នាំ​) ទៅ​សាលា ។

នាយ​ប៉ូលិស​ប្រេ​ស៊ី​ល​ម្នាក់​ប្រាប់​ថា ការ​ដឹង Francisco de Castro Visconti ជា​មេ​ម៉ា​ហ្វ៊ី​យ៉ា​អីុតា​លី​ឈ្មោះ Pasquale Scotti គឺ​ដឹង​ដោយ​ចៃដន្យ​បំផុត ។ កាល​ណោះ​ប៉ូលិស​ប្រេ​ស៊ី​ល​កំពុង​សហការ ជាមួយ​កម្លាំង​ប្រឆាំង​ម៉ា​ហ្វ៊ី​យ៉ា​អីុ​តា​លី ស៊ើ​ប​អង្កេត​សកម្មភាព​លាង​លុយ​របស់​ជនជាតិ​អីុ​តា​លី​មួយ​ក្រុម​ដែល​កំពុង​រស់នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ ក្រុមហ៊ុន​ពីរ​របស់ Francisco de Castro Visconti ជាប់​សង្ស័យ​ពាក់ព័ន្ធ​សកម្មភាព​លាង​លុយ​របស់​អង្គការ​មួយ​ចំនួន​មាន​ប្រភព​នៅ​អីុ​តា​លី ។ ពេល​កំពុង​ស៊ើប​អង្កេត​ជា​សម្ងាត់​នោះ ប៉ូលិស​រក​ឃើញ​ស្នាម​ខ្ចៅដៃ​អេ​ឡិច​ត្រូ​និករ​បស់ Franceisco de Castro Visconti ដូច​គ្នា​បេះបិទ​ស្នាម​ខ្ចៅដៃ​មេ​ម៉ា​ហ្វ៊ី​យ៉ា​អីុ​តា​លី Pasquale Scotti ។

មិន​បង្អង់​យូរ រឿង​ក្តី​របស់ Parquale Scotti ត្រូវ​បាន​សើរើ​ឡើង​វិញ ហើយ​ប៉ូលិស​ចាប់ផ្តើម​តាម​រក​ស្លាកស្នាម និង​ប្រមូល​ឯកសារ​ភស្តុ​តាង​នានា​រហូត​ដល់​អាច​កំណត់​បាន​ច្បាស់​ថា Franceisco de Castro Visconti និង Pasquale Scotti ជា​មនុស្ស​តែ​ម្នាក់ ។ ភ្លាម​នោះ ផែនការ​ចាប់ខ្លួន Pasquale Scotti ត្រូវ​បាន​លើក​ឡើង ដោយ​មានការ​សហការ​ពី​ប៉ូលិស​សម្ងាត់​អី​ុ​តា​លី និង​ប្រេ​ស៊ី​ល​។ ប៉ូលិស​សម្រេចចិត្ត​ចាប់​ជន​នេះ​តាម​ផ្លូវ​ដែល​គេ​កំពុង​ធ្វើ​ដំណើរ មិន​ហ៊ាន​ព័ទ្ធ​ផ្ទះ​ចាប់​ឡើយ ខ្លាច​គេ​រត់គេច​ខ្លួន​រួច​ទៀត ព្រោះ​មាន​ល្បិច​ច្រើន​ណាស់ ។ ក្រោយ​ចាប់ខ្លួន​បាន និង​សួរ​ចម្លើយ​យា​៉​ង​ប្រុង​ប្រយ័ត្ន Pasquale Scotti ដឹងខ្លួន​ដល់​ពេល​អស់លក្ខណ៍​មែនទែន បាន​យល់ព្រម​ឆ្លើយ​គ្រប់​យា​៉​ង​ទាំង​អស់ពី​ការ​ប្រើ​ល្បិច​រត់គេច​ខ្លួន​ក្នុង​រយៈពេល​៣១​ឆ្នាំ​កន្លង​មក ។ សព្វថ្ងៃ​មេ​ម៉ា​ហ្វ៊ី​យ៉ា ដ៏​កាច​សាហាវ​រូប​នេះ​ត្រូវ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​មួយ​ដែល​មានការ​យាមកាម​តឹង​រឹ​ុ​ង​បំផុត​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល រង់ចាំ​ថ្ងៃ​បញ្ជូន​ខ្លួន​ត្រឡប់​មក​អីុតា​លី​វិញ ។

ដំណើរ​រត់គេច​ខ្លួន
ឆ្នាំ​នេះ Pasquale Scotti អាយុ​៥៧​ឆ្នាំ ។ ជន​នេះ​ទៅ​សម្ងំ​រស់នៅ​ទីប្រជុំជន Refeife ប្រទេស​ប្រេ​ស៊ី​ល កាលពី​ពាក់កណ្តាល​ទស​វត្ស​៨០​នៃ​សតវត្ស​មុន បន្ទាប់​ពី​ដឹកនាំ​ការ​ប្រយុទ្ធ​មួយ​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​២៦​នាក់ ហើយ​លួច​រត់​ចេញពី​មន្ទីរពេទ្យ​ទី​ដែល​គេ​កំពុង​ព្យាបាល​របួស ព្រោះ​ត្រូវ​គ្រាប់​ច្រើន​កន្លែង ។ ដំបូង​គេ​ស៊ីឈ្នួល​គេ​ធ្វើ​ការងារ​ជើងដៃ​, បន្ទាប់​មក​បង្កើត​អាហារ​ដ្ឋា​ន​មួយ​ដោយ​ខ្លួនឯង លក់​អាហារ​អីុ​តា​លី ។ ក្រោយមក​ទៀត​ឈាន​ទៅ​បង្កើត​ក្រុមហ៊ុន​បាន​ពីរ​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​នាំ​អាហារ​ចូល​ពី​បរទេស ។

ប៉ូលិស​ម្នាក់​នៅ​ទីប្រជុំជន Receife ប្រាប់​កាសែត The Guadian របស់​អង់គ្លេស​ថា Pasquale Scotti ចូលសញ្ជាតិ​ប្រេ​ស៊ី​ល​ឆ្នាំ​១៩៨៦ តម​ក​៩​ឆ្នាំ​ក្រោយ​រៀប​ការ​ជាមួយ​នារី​ប្រេ​ស៊ី​ល​ម្នាក់ ។ ក្នុង​បណ្តា​ខែ​ឆ្នាំ​រស់នៅ Receife ជន​នេះ​មិន​ដែល​ធ្វើ​អ្វី​ខុសច្បាប់​ឡើយ សូ​ម្បី​ចត​រថយន្ត​ក៏​មិន​ដែល​ចត​ច្រងេងច្រងាង ធ្វើ​ឱ្យ​ខូច​សណ្តាប់ធ្នាប់​ចរាចរណ៍​ដែរ ។ គេ​តែង​បង់ពន្ធ​ជូន​រដ្ឋ ចូលរួម​បោះ​ឆ្នោត និង​ជា​និច្ចកាល​រីករាយ​រាក់ទាក់​ជាមួយ​មនុស្ស​ជុំវិញ ទោះ​មាន​ក៏​ដោយ​ក្រ​ក៏​ដោយ ធ្វើ​ឱ្យ អ្នក​ណា​ៗ​ក៏​ចូល​ចិត្ត​គេ ។ ជន​នេះ​ទទួលស្គាល់​ថា​ក្នុង​រយៈពេល​២០​ឆ្នាំ រួមរស់​ជាមួយ​គ្នា ប្រពន្ធ​របស់​គេ​អត់​ដឹង​ពី​ប្រវត្តិ​ខ្មៅ​ងងឹត​របស់​ប្តី​សូ​ម្បី​បន្តិច ។ អ្វី​ដែល​គេ​ឧស្សាហ៍​និយាយ​ប្រាប់​អ្នកផង គឺ​រូបគេ​កាលពី​តូច​ជា​ក្មេង​កំព្រា រសាត់អណ្តែត​គ្រប់​ទីកន្លែង​រក​ការងារ​ធ្វើ​ចិញ្ចឹមជីវិត ប៉ុន្តែ​ដោយសារ​សំណាងល្អ​នៅ​មាន ខ្លះ​ៗ គួប​ផ្សំ​នឹង​ការ​ខិតខំ​តស៊ូ​របស់​ខ្លួន​ផង​ទើប​ខ្លួន​សល់​ទុន​មួយ​ចំនួន​អាច​បង្កើត​មុខរបរ​នៅ Receife បាន​រហូត​ដល់​សព្វថ្ងៃ ។

គ្មាន​អ្នក​ណា​ស្មាន​ដល់​សោះ​ថា បុរស​ដែល​ពូកែ​ធ្វើ​ឱ្យ​គេ​អាណិត និង​សរសើរ​ម្នាក់​នេះ តាម​ពិតជា​មេដឹកនាំ​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា Camorra ដ៏​កាច​សាហាវ​នៅ​ក្រុង Naples ប្រទេស​អីុ​តា​លី ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៨០ ។ កាល​អាយុ​២០​ឆ្នាំ ប្រឈម​មុខ​ទោស​លាក់​ទុក​អាវុធ​ខុសច្បាប់ ទោស​ចាប់ជម្រិត​ទារប្រាក់ និង​ទោស​សម្លាប់​មនុស្ស ហើយ​ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ Cutolo នៅ​កោះ Asinara ។ ខែមករា​ឆ្នាំ​២០០៥ មេ​ម៉ា​ហ្វ៊ី​យ៉ារូប​នេះ ត្រូវ​កាត់ទោស​កំបាំង​មុខ​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ពី​បទ​ដឹកនាំ​ក្រុម​ម៉ា​ហ្វ៊ី​យ៉ា Camorra របស់​ខ្លួន​វាយប្រហារ​លើ​ក្រុម​មា​៉​ហ្វ៊ី​យា​៉​ផ្សេង​ៗ ដូច​យ៉ាង​ក្រុម NCO ក្រុម Nuova Famiglia ជាដើម​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​មនុស្ស​២៦​នាក់ ៕