ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក់កណ្តាល​ព្រៃ​អា​ម៉ា​ហ្សូ​ន​ត្រូវ​បំផ្លាញ​នៅ​ឆ្នាំ​2050

8 ឆ្នាំ មុន

ដោយ​ខ្វះ​ការ​ពង្រឹង​ការ​ការពារ តំបន់​ធម្មជាតិ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នា​ពេល​អនាគត​នឹង​ទទួល​រង​គ្រោះ​មហន្តរាយ ពោល​គឺ​នៅ​ឆ្នាំ​២០៥០ ស្ទើ​តែ​ពាក់កណ្តាល​នៃ​ព្រៃ​នេះ​ត្រូវ​កា.ប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ ។

ដោយ​ខ្វះ​ការ​ពង្រឹង​ការ​ការពារ តំបន់​ធម្មជាតិ​ព្រៃ​អា​ម៉ា​ហ្សូ​ន​នា​ពេល​អនាគត​នឹង​ទទួល​រង​គ្រោះ​មហន្តរាយ ពោល​គឺ​នៅ​ឆ្នាំ​២០៥០ ស្ទើ​តែ​ពាក់កណ្តាល​នៃ​ព្រៃ​នេះ​ត្រូវ​កាប់​បំផ្លាញ​ជា​ទ្រង់ទ្រាយ​ធំ ។

ក្នុង​ឆ្នាំ​២០៥០​នោះ​២,៧​លាន​គីឡូ​ម៉ែត្រការ៉េ​នៃ​ព្រៃ​អា​ម៉ា​ហ្សូ​ន​ត្រូវ​បាន​បំផ្លាញ​។ មូលហេតុ​ចម្បង​នៃ​ការ​បំផ្លាញ​សម្បត្តិ​ធម្មជាតិ​នេះ​គឺ​កត្តា​គ្រោះ​រាំង​ស្ងួត​បង្ក​មក​ពី​ការ​កើនឡើង​កម្តៅ​ពិភពលោក និង​កត្តា​មនុស្ស​ដូច​ជា​ការ​ទន្ទ្រាន​យក​ដី​រស់នៅ​ក្នុង​លក្ខណៈ​អនាធិបតេយ្យ​។

ការ​ព្យាករ​របស់ BAU ឱ្យ​ដឹង​ថា ព្រៃ​នៅ​សល់​តែ​៣.៣២០.៤០៩​គីឡូ​ម៉ែត្រការ៉េ ចំណែកឯ​តំបន់​គ្នា​ព្រៃ គឺ​១.៤៩៧.៦៨៥​គីឡូ​ម៉ែត្រការ៉េ និង​តំបន់​ដែល​បំផ្លាញ​ព្រៃឈើ គឺ ២.៦៩៨.៧៣៥​គីឡូ​ម៉ែត្រការ៉េ ។ ដោយសារ​តែ​គ្មាន​ព្រៃឈើ​នោះ​កា​បោ​ន​ច្រើន​ជាង​ពាន់​លាន​តោន​នឹង​ចូល​ទៅ​ក្នុង​បរិយាកាស​ទោះបីជា​ប្រភព​ថាមពល​ព្យាយាម​សម្អាត​វា​ចេញ​យ៉ាងណា​ក៏​ដោយ​ក៏​មិន​អស់​ដែរ ។ ជាមួយ​គ្នា​នេះ​ដែរ​ការ​បាត់​ជម្រក​សត្វព្រៃ​នៅ​តំបន់​អា​ម៉ា​ហ្សូ​ន​នឹង​ធ្វើ​ឱ្យ​សត្វ​ផុត​ពូជ​បណ្តើរ​ៗ​ផង​ដែរ ។

ព្រៃ​អា​ម៉ា​ហ្សូ​ន​បាន​គ្របដណ្តប់​ខ្លាំង​ជាងគេ​បំផុត​គឺ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ប្រេ​ស៊ី​ល​លាតសន្ធឹង​ចូល​ក្នុង​ប្រទេស​ប៉េ​រូ កូ​ឡុំ​ប៊ី និង​ប្រទេស​ស្ថិត​ក្នុង​អា​មេ​រិ​ក​ខាងត្បូង​។ វា​គឺជា​ព្រៃ​តំបន់​ត្រូ​ពិ​ក​ធំ​ជាងគេ​បង្អស់​លើ​លោក និង​ល្បីឈ្មោះ​ដោយសារ​ជីវៈចម្រុះ​គ្រប់​ប្រភេទ​រស់នៅ ។ ផ្ទៃដី​សរុប​នៃ​តំបន់​នេះ​គឺ ៥.៥០០.០០០​គីឡូ​ម៉ែត្រការ៉េ ៕