ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីផ្សារ​មាន់​ជល់​កំពុង​ពេញ​និយម តែ​អ្នក​ចិញ្ចឹម​មិន​បាន​លក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។ យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា…

រាជធានី​ភ្នំពេញ ៖ ពូជ​មាន់​ជល់ ឬ​មាន់​ប្រជល់​ដែល​អ្នក​និយម​លេង​មាន់ តែងតែ​ទៅ​ជល់​ភ្នាល់​គ្នា នៅ​តាម​ទីកន្លែង​ផ្សេង​ៗ​បាន​កំពុង​តែ​មាន​ទីផ្សារ​ខ្ពស់ តែ​មិន​ងាយ​ចិញ្ចឹម​បាន​លក់​នោះ​ទេ ។

យ៉ាងណាមិញ​មាន់​ជល់​ត្រូវ​បាន​អ្នក​ចិញ្ចឹម​ត្អូញត្អែរ​ថា ចិញ្ចឹម​បាន​សូវ​បាន​ដូច​មាន់​ស្រែ​ធម្មតា និង​មាន់​ផ្សេង​ៗ​ទៀត​នោះ​ទេ ដោយសារ​វា​ត្រូវការ​អាកាសធាតុ និង​ថ្នាំ​វ៉ាក់សាំង​ការ​ជំងឺ​ជា​ហូរហែរ ។

លោកប្រុស​ដែល​ជា​អ្នក​ចិញ្ចឹម​មាន់​ជល់​មួយ​កន្លែង ស្ថិត​ក្នុង​ខេត្តស្វាយរៀង​បាន​ឲ្យ​ដឹង​ថា​ការ​ចិញ្ចឹម​មាន់​ជល់​មានការ​ពិបាក​ណាស់ ដោយ​ត្រូវការ​ថែម​ទាំ ហើយ​ការ​ចិញ្ចឹម​មិន​ទាន់​មាន​អ្នក​ដែល​មក​ទិញ​យក​ទៅ​ជល់​នោះ​ទេ ។ ដោយសារ​មាន់​ជល់​ជា​ប្រភេទ​មាន់​ដែល​មិនសូវ​ធន់​នឹង​អាកាសា​ធាតុ ហើយ​ត្រូវការ​មើលថែ និង​ចាក់​ថ្នាំ​ការពារ​ជំងឺ​ផ្សេង​ៗ​ជា​ច្រើ ន​មុខ ហើយ​វា​ត្រូវការ​ចាក់​វ៉ាក់សាំង និង​មើលថែ​ឲ្យ​បាន​ល្អ ។

ទាក់ទិន​នឹង​ការ​ចិញ្ចឹម​មាន់​ដែល​មានគុណ​ភាព ឬ​ល្អ​ៗ​នោះ ត្រូវ​បាន​លោកប្រុស​បាន​លើក​ឡើង​ថា ត្រូវ​ចំណាយ​ដើមទន់​៥​ពាន់​ដុល្លារ ដើម្បី​ទិញ​មេ និង​បា​ដែល​ពូជ​ល្អ ដើម្បី​មក​បង្កាត់កូន ។ លោក​បញ្ជាក់​ថា «​បើ​យើង​ចង់បាន​មាន់​ល្អ យើង​ប្រើ​ដើមទន់​៥​ពាន់​ដុល្លារ​ឡើង ។ បើ​មាន់​ល្មម ទិញ​២​ពាន់​បាន​ហើយ ។ ចំណី​ខ្ញុំ​ទិញ​២​ឬ​៣​ប៉ាវ បើ​ស្រូវ​វិញ​ខ្ញុំ​សំបូរ​» ។

លោក​បាន​លើក​ឡើង​ទៀត​ថា មាន់​ដែល​អាច​លក់​មាន គឺ​ពី​កូន​ៗ​មួយ​ខែ​ឡើង​ទៅ ប៉ុន្តែ​មិនសូវ​បាន​ថ្លៃ​នោះ​ទេ ។ ប៉ុន្តែ​បើ​ចាប់ពី​អាយុ​៧​ខែ​ឡើង​ទៅ​ទើបបាន​ថ្លៃ ។ លោក​ថា មាន់​ដែល​លោក​ចិញ្ចឹម​បាន​យក​មក​ពី​ប្រទេស​ខាងក្រៅ​ដូច​ជា សហរដ្ឋអាមេរិក​ថៃ​ជាដើម ។

លោក​បន្ថែម​ថា ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​មាន់​ជល់​អាស្រ័យ​លើ​ការ​ចិញ្ចឹម​មាន់​តិច​ឬ​ច្រើន ។ បើ​ត្រឹម​មេ​១០ បា​៥ ឬ​មេ​៣០ និង​បា​១០ ឬ​២០​ក្បាល អស់​ចំណី​មួយ​ខែ​មួយ​បេ និង​ស្រូវ​៤០​គីឡូក្រាម ដោយ​លាយ​ជាមួយ​អង្ករសំរូប​ពី​២០​ទី​៣០ គីឡូ​ផង​ដែរ ។ ការ​ឲ្យ​ចំណី​មាន់​ជល់​ត្រូវ​ឲ្យ​ស៊ី​ជា​ប្រចាំ​ថ្ងៃ​តែ​ម្តង ។

លោក​បាន​គូសបញ្ជាក់​ថា ៖«​ទីផ្សារ​មាន់​ជល់ បើ​និយាយ​ជា​រួម​ទៅ បើ​យើង​ចិញ្ចឹម​បាន​មិន​ខ្វះ​ទេ អ្នកទិញ​នោះ ប៉ុន្តែ​បើ​បទ​ពិសោធន៍​ខ្ញុំ​មាន់​ជល់​នេះ មិនមែន​ងាយ​ចិញ្ចឹម​បាន​ទេ ។ វា​មិន​ធន់​នឹង​អាកាសធាតុ​ប៉ុន្មាន​នោះ​ទេ អី​ញ្ចឹ​ង​មិន​ដូច​មាន់​សំល (​មាន់​ធម្មតា​) រស់​នោះ​ទេ ។ មាន់​ជល់​បើ​ប្រលែង​ចោល​មាន​១០០​ក្បាល​ងាប់​ទាំង​១០០​ក្បាល​តែ​ម្តង​» ។

លោក​បាន​លើក​ឡើង​ថា ជា​ទូទៅ​លោក​ចិញ្ចឹម​មាន់​ជល់​ដោយ​បង្កាត់​មេ​ចំនួន​៤​ក្បាល និង​មាន​១​ក្បាល​ក្នុង​ទ្រុង​ដែល​មាន​ទំហំ​១.៥​គុណ​២​ម៉ែត្រ ។ ការ​ដាក់​មេ​ច្រើន​ពេក​ពេ ល​ខ្លះ វា​ចឹក​ពង​ចោល​ក៏​មាន​ដែរ ។ លោក​បន្ថែម​ការ​បង្កាត់​មាន់​ជល់​នេះ​ដែរ បើ​មាន​កន្លែង​ទូលាយ​ធំ​កាន់តែ​ល្អ ពីព្រោះ​ធ្វើ​ឲ្យ​វា​ដើរ​បាន​ច្រើន ។ ពងមាន់​ទោះបីជា​យក​ទៅ​ភ្ញាស់​នឹង​ទូ​ភ្ញាស់​អគ្គិសនី​ក៏​នៅ តែ​មិន​ងាយ​ចិញ្ចឹម​ផង​ដែរ ។

សម្រាប់​ការ​ចិញ្ចឹម​ដំបូង​លោកប្រុស​ថា លោក​មិន​ហ៊ាន​ទិញ​មេមាន់ និង​បា​មាន់​ថ្លៃ​នោះ​ទេ គឺ​ទិញ​កូន​មាន់​ដែល​គេ​បង្កាត់​តម្លៃ​១០០​ដុល្លារ ឬ​៣៥​ម៉ឺន​រៀល ។ ប៉ុន្តែ​នៅ​ពេល​ដឹង​ពី​របៀប​ចិញ្ចឹម​បាន​គង់ ទើប​លោក​ហ៊ាន​ទិញ​មេមាន់ និង​បា​មាន​តម្លៃ​រហូត​ដល់ ៤០០​ទៅ ៥០០​ដុល្លារ​ក្នុង​១​ក្បាល​មក​ចិញ្ចឹម ។

លោក​គូសបញ្ជាក់​ថា ៖«​ខ្ញុំ​ដំបូង​មិន​ហាន​ទិញ​មេ និង​បា​មាន់​ថ្លៃ​មក​ចិញ្ចឹម​ទេ គឺ​ទិញ​តែ​តម្លៃ​៣៥​ម៉ឺន​រៀល ឬ​១០០​ដុល្លារ​មក​ចិញ្ចឹម តែ​នៅ​ពេល​ខ្ញុំ​រៀន​ពី​បទ​ពិសោធន៍​ខ្ញុំ​ហាន ទិញ​មេ និង​បារ​ហូត​ចាប់ពី​៥០០​ដុល្លារ​ដល់​១​ពាន់​ដុល្លារ​ក៏​មាន​ដែរ ។ មាន់​ជល់​មិន​ងាយស្រួល​ចិញ្ចឹម​ទេ បើ​យើង​យក​ថ្លៃ​ៗ​វា​ចូល​ជំងឺ​នោះ​យើង​ខាត​ហើយ គឺ​វា​ងាប់​មួយ គឺ​ឆ្លង​ងាប់​ទាំងអស់​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ក៏​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុងស្រុក​ខ្មែរ​មាន​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជល់​ធំ​ៗ​ជា​ច្រើន​កន្លែង ដូច​ជា ដែន​កោះ មាន់​ជ័យ បក្ស​កំពុងឆ្នាំង ជាដើម ។ គេ​សុទ្ធតែ​បង្កាត់ មាន់​ដែល​យក​មេបា​ពី​សហរដ្ឋអាមេរិក​តែ​ម្តង ។ ចំពោះ​តម្លៃ​មាន់​ក្នុង​ទីផ្សារ​វិញ​លោកប្រុស​បញ្ជាក់​ថា ៖«​យើង​មិន​អាច​កំណត់​ជាក់លាក់​ក្នុង​ការ​លក់​ប៉ុ​ន្នេះ ប៉ុណ្ណោះ​នោះ​ទេ ពីព្រោះ​មាន់​ខ្លះ​បង្កាត់​មេ​តម្លៃ​៤០០​ដុល្លារ ហើយ​បា​តម្លៃ​១​ពាន់​ដុល្លារ ដល់​កូន​ល្មម​ជល់​តម្លៃ​៥០​ដុល្លារ មិន​អាច​លក់​បាន​ទេ គឺ​យើង​លក់​ទាល់តែ​សមាមាត្រ​នឹង​មេ​ហើយ​បា ដែល​យើង​មក​មក​បង្កាត់​» ។

លោក​ក៏​បាន​លើក​ឡើង​ថា មាន់​មួយ​ក្បា​ល្មម​ជល់​តម្លៃ​ទីផ្សារ​សម្រាប់​អ្នក​យក​ទៅ​ជល់ គឺ​ពី​៧០​ដុល្លារ ដល់​១០០​ដុល្លារ ។ ប៉ុន្តែ​បើ​តម្លៃ​មួយ​ក្បាល​៥០​ដុល្លារ​វិញ មិន​ខ្វះ​ទេ អ្នកទិញ រក​មាន់​អត់​បាន​នោះ​ទេ ។ លោកប្រុស​ក៏​បាន​លើក​ឡើង​ថា មាន់​ដែល​ចេះ​ជល់​មាន​អាយុ​៧​ខែ ប៉ុន្តែ​មាន់​តែ​ពេញ​ជល់​តែ​ម្តង គឺ​អាយុ​មួយ​ឆ្នាំ ។

យ៉ាងណាមិញ​លោកប្រុស​ក៏​បាន​ឲ្យ​ដឹង​ថា សម្រាប់​ការ​លក់​មាន់​វិញ លោក​មិនដឹង​ថា​ទទួល​បាន​ប្រាក់​ប៉ុន្មាន​ច្បាស់លាស់​នោះ​ទេ ដោយសារ​ចំណាយ​លើ​ចំណី​និង​ថ្នាំ​ផ្សេង​ៗ ជា​បន្តបន្ទាប់ ។

លោក​វាសនា អ្នកលេង​មាន់​ជល់ និង​អ្នក​ចិញ្ចឹម​មាន់​ផង​បាន​ឲ្យ​ដឹង​ថា លោក​ពិបាក​ក្នុង ការ​បង្កាត់​មេ​ដែល​ជា​មេ និង​បា​ល្អ​នោះ​ណាស់ ។ លោក​ថា លោក​បាន​ទិញ​មេមាន់​តម្លៃ​២០០​ដុល្លារ​ពី​អា​មេ​រិ​កមក​បង្កាត់​ជាមួយ​បា​ល្អ ក្នុងស្រុក​ដែល​មាន​ប្រវត្តិ​ជល់​ឈ្នះ​ជា​ច្រើន​លើក ប៉ុន្តែ​មិន​ញាស់​នោះ​ទេ ដោយសារ​មាន់​មិន​ទាន់​ធន​នឹង​អាកាសធាតុ​នៅ​កន្លែង​ថ្មី ។

លោក​ថា មាន់​ជល់​មាន​ទីផ្សារ​ច្រើន ប៉ុន្តែ​ក៏​អាស្រ័យ​លើ​មេបា​ដែល​មាន​ប្រវត្តិ​ជល់​ល្អ​ទើប​អ្នកលេង​មាន់​គេ​មក​ទិញ និង​ហ៊ាន​តម្លៃ​ខ្ពស់ ។

សូម​ជម្រាប​ថា កីឡា​បក្សី​គេ​សង្កេត​ឃើញ​ថា កំពុង​ពេញ​និយម​សម្រាប់​បងប្អូន​មួយ​ចំនួន​ន​តាម​ជនបទ​ក៏​ដូច​នៅ​តាម​កន្លែង​កាស៊ីណូ​ផង​ដែរ ។ យ៉ាងណាមិញ​ការ​ជល់​មាន់ ទោះបី ជា​ក្នុង​ប្រវត្តិ​មាន​ចែង​ជា​ប្រភេទ​កីឡា​ក្តី​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​លេង​ជល់​នៅ​ក្នុងភូមិ​ដោយ​ភ្នាល់​ដាក់​ថវិកា​នោះ​ទេ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​លេង​នៅ​កន្លែង​កាស៊ីណូ​ដែល​សុំ​ច្បាប់​ត្រឹមត្រូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ