រាជធានីភ្នំពេញ ៖ យោងតាមប្រភពដែលស្និតស្នាលបំផុតរបស់អតីតតារាសម្តែងនាទស្សវត្សរ៍ឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី បានបញ្ជាក់ថា គម្រោងវិលមកស្រុកខ្មែរ ដើម្បីថតកុនជាថ្មីពីអតីតតារាសម្តែងដ៏ល្បីល្បាញរូបនេះ គឺមិនមានឡើយ។
ការបញ្ជាក់ពីប្រភពខាងលើនេះ បានធ្វើឡើង បន្ទាប់ពីមានពាក្យលេចលឺចេញពីចង្កោមអ្នកសិល្បៈនៅក្នុងស្រុកថា អ្នកនាង អម្ពរទេវី នឹងចុះមកថតកុននៅស្រុកជាថ្មីម្តង ត្បិតអ្វីៗបានរៀបចំទុកសម្រាប់អ្នកនាងរួចហើយ។
![Picture]()
យ៉ាងណា ពាក់ព័ន្ធបញ្ហាខាងលើនេះ ប្រភពស្និតជាមួយអ្នកនាង អម្ពរ ទេវី មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចកាលពីពេលថ្មីៗនេះថា រហូតមកទល់នាពេលនេះ អ្នកនាង អម្ពរ ទេវី នៅមិនទាន់មានគម្រោងណាមួយចុះមកស្រុកខ្មែរនោះឡើយ។
ប្រភពដដែលបានបញ្ជាក់ថា អ្នកនាង អម្ពរ ទេវី មិនអាចចុះទៅស្រុកខ្មែរនាពេលនេះឡើយ ដោយសារតែរីករាលដាលជំងឺកូវីដ ដែលបានរីករាលដាលជាសកល។ ប្រភពថា ចុះទៅយ៉ាងមេច បើកកំពុងផ្ទុះជំងឺកូវីដចឹង បើទៅការឃាំងទុក១៤ថ្ងៃនឹងការធ្វើដំណើរមាណថ្ងៃទៀតវាចង់អស់ពេលហើយ។ ជាទូទៅការសុំច្បាប់ទៅលេងស្រុកខ្មែរ អាចបានតែយ៉ាងយូរមួយខែ អញ្ចឹងបើគិតការធ្វើដំណើរ ការធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត គឺអស់ពេលសប្បាយបានយូរនៅស្រុកទៅហើយ។
![Picture]()
ទោះជាយ៉ាងណា បើតាមប្រភពខាងលើ អ្នកនាង អម្ពរ ទេវី នឹងមិនមានគម្រោងចុះមកស្រុកខ្មែរអំឡុងពេលនេះឡើយ ហើយរឿងថតកុននោះក៏មិនមានលឺអ្វីដែរ។
គួរបញ្ជាក់ថា អតីតារាសម្តែងដ៏ល្បីល្បាញបំផុតកាលពីអំឡុងទស្សវត្សរ៍ឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី ធ្លាប់បានចុះមកស្រុកខ្មែរ ហើយបានចូលរួមថតភាពយន្តជាថ្មីឡើងវិញកាលពីអំឡុងឆ្នាំ២០១៨ តាមការស្នើសុំពីអ្នកដឹកនាំរឿង គឺអ្នកស្រី ពាន់ ភួងបុប្ផា ។ ភាពយន្តដែលអ្នកនាង បានថតនោះ គឺរឿង «អ្នកម្តាយសម័យថ្មី» និងរឿង «ឆន្ទា~ ដែលរឿងទាំងពីរខាងលើនេះបានចាក់បញ្ចាំងរួចហើយ។
![Picture]()
គួរបញ្ជាក់ថា អ្នកនាង អម្ពរទេវី ក៏តែងតែចុះមកស្រុកកំណើតជាបន្តបន្ទាប់ផងដែរ ក្នុងដំណើរមកលេងសាច់ញាតិ និងមិត្តភក្តិសម្តែងរួមជំនាន់នៅស្រុកខ្មែរ ដោយបានស្នាក់ផ្ទះអតីតស្វាមីលោក ពេជ្រ ភារុណ។ អ្នកនាង អម្ពរ ទេវី បានចាកចេញពីប្រទេសកម្ពុជា ដើម្បីកសាងជីវភាពថ្មីជាមួយស្វាមីនៅលើទឹកដីអាមេរិក ក្រោយការលែងលះជាមួយលោក ពេជ្រ ភារុណ។ ហើយនៅលើទឹកដីមហាអំណាចនេះអ្នកនាង បានរស់នៅយ៉ាងមានសុភមង្គលជាមួយគ្រួសារ ជាមួយចំណងដៃកូនស្រីមួយរូប រួមនឹងតំណក់ឈាមកូនប្រុសរួមគ្នាជាមួយអតីតស្វាមីម្នាក់ផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ