ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គីម ស៊ីវឡាម បដិសេធការយល់ច្រឡំ ក្រោយនាង​បង្ហោះរូបកំពុងសម្រាកព្យាបាល​ក្នុង​មន្ទីរពេទ្យ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ តារា​សិច​ស៊ី​គឹ​ម ស៊ីវ​ឡា​ម បដិសេធ​ចំពោះ​ការ​យល់​ឃើញ​ពី​បុគ្គល​មួយ​ចំនួន​ថា នាងរង​ការ​វាយ​ដុំ បន្ទាប់​ពី​ឃើញ​រូបថត​មួយ​សន្លឹក​របស់​នាង​ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​កំពុង​ស្ថិត​ក្នុង​មន្ទីរពេទ្យ និង​មាន​ស្នាម​ជាំ​ពេញដៃ ។

កាលពី​ថ្ងៃ​ទី​២៨ តុលា ២០២៦ តារា​សម្តែង​ស្រី​រូប​នេះ​បញ្ជាក់​ថា «​អរគុណ​ដល់​ពុក​ម៉ែ បងប្អូន​ក្នុង​សិល្បៈ​ដែល​បារម្ភ និង​សួរសុខទុក្ខ​ខ្ញុំ ហើយ​ក៏​សុំ​ការ​អា​ធ្យា​ស្រ័យ​ដែរ​chat មក​ខ្ញុំ​មិន​បាន​តប ។

ខ្ញុំ​គេង​ស​ង្គ្រោះ​បន្ទាន់​៤​ថ្ងៃ​ហើយ ស្ថានភាព​ជំងឺ​ខ្ញុំ គឺ​បេះដូង​តាំងពី​ដើម ហើយ​ពេល​នេះ​ផ្លូវដង្ហើម​ខ្ញុំ​ក៏​មិន​ទាន់​ស្រួល​ដែរ ព្រោះ​ទាក់ទង​នឹង​សួត ។

សូម បង​ៗ​កុំ​យល់​ច្រឡំ​ថា​ជាំ​ដៃ ត្រូវ​គេ​វ៉ៃ​ខ្ញុំ គ្មាន​អាណា​មក​ហ៊ាន​ប៉ះ​ខ្ញុំ​ទេ ហើយ​បើ​ប៉ះ​មែន​ទាល់តែ​ងាប់​រៀងខ្លួន ព្រោះ​ខ្ញុំ​មិនមែន​ស្រី​សុភាព​ត្រឹមត្រូវ​មក​ឈរ​ឱ្យ​គេ​វ៉ៃ​ទេ !

មួយ​រយៈ​នេះ​សុខភាព​ខ្ញុំ​ខ្សោយ​ខ្លាំង គេង​មិន​គ្រប់ ញ៉ាំ​របស់​អត់​ប្រយោជន៍ គ្មាន​កម្លាំង​ការងារ​ឆាប់​ហត់ ធ្វើទុក្ខ​ខ្ញុំ​សន្លប់ បាន​បង​ៗ​ការងារ​ជួយ​ធ្វើ​ម៉េច​ឱ្យ​ខ្ញុំ​ដឹងខ្លួន ។

បើ​និយាយ​ទៅ​រឿង​សន្លប់​វិញ​ពី​មុន​២​ខែ​ចូល​កាល​ម៉ែ​ត​៣-៤​ដង បើ​ខឹង​ច្រើន​ដួល​ដាក់​អុក​ស៊ី​សែន ។

សង្ឃឹម បង​ៗ​កុំ​ប្រកាន់​ដែលឆាត​ មិន​តប បើ​ចង់​ដឹង​ច្បាស់​មក​មើល​នៅ​មន្ទីរពេទ្យ​បាន កំពុង​តាមដាន​បេះដូង និង​សួត ។
ណាមួយ​ឆ្នាំ​នេះ​ខ្ញុំ​គត់​ឆ្នាំ​ផង ខែ​៤​ក្រឡាប់​ឡាន​៥​ជុំ ឥឡូវ​​ឈឺ​ជិត​ងាប់​ជិត​រស់​ដល់​ថ្ងៃ​ខួប​ចូល​៣០​ឆ្នាំ​គត់ ឆ្ងល់​ខ្លួនឯង​ម៉េច​ជីវិត​ថ្លៃ​ម្ល៉េះ​» ។

ក្រោយ​ឃើញ​ការ​បញ្ជាក់​ពី​គី​ម ស៊ីវ​ឡា​ម បែប​នេះ​មហាជន ជា​ពិសេស​បណ្តា​អ្នកគាំទ្រ​រូប​នាង​ជា​ច្រើន​បាន​ជូនពរ​នាង​ឲ្យ​ឆាប់​បានជា​សះស្បើយ និង​មាន​សុខភាព​ល្អ​ប្រសើរ​ឡើង​វិញ ។

តារា​សម្តែង​សាច់​សខ្ចី រាង​ខ្ពស់ស្រឡះ ទឹកមុខ​ទាក់ទាញ មាន​មន្ត​ស្នេហ៍ កញ្ញា​គី​ម ស៊ីវ​ឡា​ម បច្ចុប្បន្ន​ការងារ​សិល្បៈ​ហក់​ឡើង​ខ្លាំង ជា​ពិសេស​នោះ​គឺ​មាន​វត្តមាន​ច្រើន ក្នុង​MV ចម្រៀង​របស់​ផលិតកម្ម ល្បី​ៗ ។

តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ការងារ​សិល្បៈ​នាង​ទទួល​បាន​ទាំងអស់ គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង តស៊ូ​របស់​នាង​ផ្ទាល់ ដោយ​គ្មាន​ខ្សែ ឬ​បក្ខពួក​អ្វី​ឡើយ ពោល​គឺ​ដោយសារ​សមត្ថភាព និង​ការ​ខិតខំ​ប្រឹងប្រែង ៕