ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​៤​ពួក​រមែង​ឋិត​នៅ​ក្នុង​លោក​នេះ​ប្រាកដ

3 ឆ្នាំ មុន

សុត្តន្តបិដក​ភាគ​៤២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៤​ពួក​នេះ​រមែ​ង​មាននៅ​ក្នុង​លោក ។ បុគ្គល​៤​ពួក​តើ​ដូច​ម្តេច​ខ្លះ ? គឺ​បុគ្គល​មានដំណើរ​ទៅ​បណ្តោយ​តាម​ខ្សែទឹក ១ បុគ្គល​មានដំណើរ​ទៅ​ច្រាស​ខ្សែទឹក​១…

សុត្តន្តបិដក​ភាគ​៤២ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​៤​ពួក​នេះ​រមែ​ង​មាននៅ​ក្នុង​លោក ។ បុគ្គល​៤​ពួក​តើ​ដូច​ម្តេច​ខ្លះ ? គឺ​បុគ្គល​មានដំណើរ​ទៅ​បណ្តោយ​តាម​ខ្សែទឹក ១ បុគ្គល​មានដំណើរ​ទៅ​ច្រាស​ខ្សែទឹក​១ បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ​១ និង​បុគ្គល​បាន​ឆ្លង​ទៅ​ដល់ត្រើយ​នាយ​ហើយ ជា​ញ្រ​ហ្ម​ណ៍​ឋិត​នៅ​លើគោក​១ ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​បុគ្គល​មាន ដំណើរ ទៅ បណ្តោយ​តាម​ខ្សែទឹក តើ​ដូច​ម្តេច ? ម្នាល​ភិ​ក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ តែង​សេពកាម​ផង តែង​ធ្វើអំពើ​អា​​ក្រក់​ផង ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មានដំណើរ​ទៅ​បណ្តោយ​តាម​ខ្សែទឹក ​។

ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​មានដំណើរ​ទៅ​ច្រាស​ខ្សែទឹក តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ មិន​សេពកាម​ទាំងឡាយ​ផង មិន​ធ្វើអំពើ​អាក្រក់​ផង តែ​ជា​អ្នក​ប្រកបដោយ​ទុក្ខ និង​ទោមនស្ស មានមុខ​ទទឹក​ដោយ​ទឹកភ្នែក ទួញ​យំ ខំ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យ​បរិបូណ៌ បរិសុទ្ធ ។ ម្នាល​ភិក្ខុ​ទាំងឡាយ​នេះ​ហៅ​ថា បុគ្គល​មានដំណើរ​ទៅ​ច្រាស​ខ្សែទឹក ។

ម្នាល​ភិក្ខុ​ទាំងឡាយ ចុះ​បុគ្គល​មាន​សភាព​ជា​អ្នក​ឈរ​នៅ តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំង​ឡាយ បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ​ជា​អ្នកមាន​ព្រះ​និ​ញ្វ​ន​ជាទី​បំផុត​ហើយ មិន​បាន​ត្រឡប់​មក​កាន់​លោក​នេះ​វិញ​ទេ ព្រោះ​អស់​ទៅ​នៃ​កិលេស​តណ្ហា​ជា​សាមញ្ញ​ជន​ហើយ ។ ម្នាល​ភិក្ខុ​ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​មាន​សភាព​ជា​អ្នក​ឋិត​នៅ ។

ម្នាល​ភិក្ខុ ទាំង ឡាយ ចុះ​បុគ្គល​បាន​ឆ្លង​ទៅ​ដល់ត្រើយ​នាយ ជា​ញ្រ​ហ្ម​ណ៍ ឋិត​នៅ​លើគោក តើ​ដូច​ម្តេច ? ម្នាល​ភិក្ខុ​ទាំងឡាយ​បុគ្គល​ពួក​ខ្លះ​ក្នុង​លោក​នេះ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់​នូវ​ព្រះធម៌ ជា​អ្នក​អស់​ទៅ​នៃ​អាសវកិលេស មាន​ប្រាជ្ញា​ដ៏​ឧត្តម​ហើយ ។ ម្នាល ភិក្ខុ ទាំងឡាយ នេះ​ហៅ​ថា បុគ្គល​បាន​ឆ្លង​ទៅ​ដល់ត្រើយ​នាយ ជា​ញ្រ​ហ្ម​ណ៍​ឋិត​នៅ​លើគោក ។

ម្នាល​ភិក្ខុ​ទាំងឡាយ បុគ្គល​ទាំង​៤​ពួក​នេះឯង​រមែង​មាននៅ​ក្នុង​លោក​នេះ​ប្រាកដ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ