ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2040​ថ្នាំជក់​នឹង​កាត់​បន្ថយ​មួយ​ផ្នែក​ធំ

8 ឆ្នាំ មុន

ការ​ប្រើប្រាស់​ថ្នាំជក់​មាន​សន្ទុះ​ខ្លាំង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​ដើម​ទសវត្សរ៍​ទី​៦០ គឺ​ស្ទើរតែ៤៥​ភាគរយ​នៃ​ការ​ជក់​របស់​មនុស្ស​ពេញវ័យ​ជា​រឿង​ធម្មតា ។ រដ្ឋាភិបាល​ប្រទេស​នានា​តែងតែ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់​សុខភាព

ការ​ប្រើប្រាស់​ថ្នាំជក់​មាន​សន្ទុះ​ខ្លាំង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​ដើម​ទសវត្សរ៍​ទី​៦០ គឺ​ស្ទើរតែ៤៥​ភាគរយ​នៃ​ការ​ជក់​របស់​មនុស្ស​ពេញវ័យ​ជា​រឿង​ធម្មតា ។ រដ្ឋាភិបាល​ប្រទេស​នានា​តែងតែ​អប់រំ​ប្រជាពលរដ្ឋ​ពី​ផល​ប៉ះពាល់​សុខភាព ដោយសារ​ការ​ប្រើប្រាស់​ថ្នាំជក់ ដូច្នេះ​ហើយ​ការ​ប្រើប្រាស់​ថ្នាំជក់​បាន​ធ្លាក់​ចុះ​ជា​លំដាប់ ។

នៅ​ដើម​ទសវត្សរ៍​ទី​៩០ ចំនួន​អ្នក​ប្រើប្រាស់​ថ្នាំជក់​ជា​មនុស្ស​ពេញវ័យ​របស់​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​មក​២៥​ភាគរយ ហើយ​នៅ​ឆ្នាំ​២០១០ តួលេខ​នេះ​បាន​បន្ត​ធ្លាក់​មក​ត្រឹម​២០​ភាគរយ ។ នៅ​ឆ្នាំ​២០២០ ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​តាម​ទី​សាធារណៈ​នឹង​ត្រូវ​បាន​ហាមឃាត់​នៅ​រដ្ឋ​នានា​ក្នុង​សហរដ្ឋអាមេរិក ។ មិន​ត្រឹមតែ​នៅ​អា​មេ​រិ​ក​ទេ ពោល​គឺ​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​លើ​សាកលលោក​ក៏​ចាត់វិធានការ​ស្រ​ដៀង​គ្នា​នេះ​ដែរ​ដើម្បី​ឱ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​សុខភាព​ល្អ ។ អត្រា​នៃ​ការ​ប្រើប្រាស់​ថ្នាំជក់​រំពឹង​នឹង​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត ។ នៅ​ឆ្នាំ​២០៤០ ចំនួន​អ្នក​ប្រើប្រាស់​ថ្នាំជក់​លើ​ពិភពលោក​នឹង​មាន​ចំនួន​តិច​ជាង​៥​ភាគរយ ។

ថ្នាំជក់​គឺជា​សារធាតុ​ញៀន​មួយ​ប្រភេទ ហើយ​មាន​ច្រើន​ជាង​៧០​ប្រភេទ​ឯណោះ ។ ថ្នាំជក់​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​សហរដ្ឋអាមេរិក​អស់​រយៈពេល​យូរ​មក​ហើយ ។ វា​ប៉​៉ះ​ពាល់​ដល់​សុខភាព​របស់​មនុស្ស​ដូច​ជា បេះដូង ថ្លើម សួត និង​ជំងឺមហារីក​មួយ​ចំនួន​ទៀត ។ នៅ​ឆ្នាំ ២០០៨ អង្គការ​សុខភាព​ពិភពលោក WHO  បាន​ដាក់​ឈ្មោះ​ថ្នាំជក់​ថា​ជា «​បុព្វហេតុ​ធំ​បំផុត​នៃ​ការ​បំផ្លាញ​ជីវិត​មនុស្ស​លើ​លោក​» ៕