ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំ​អែ​ភ្នំភ្លើង​មាន​សណ្ឋាន​ស្រ​ដៀង​កែវភ្នែក​មនុស្ស

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មួយ​កើត​ពី​កំ​អែ​ភ្នំភ្លើង​នៅ​រុ​ស្សី មាន​លក្ខណៈ​ស្រ​ដៀង​កែវភ្នែក​មនុស្ស បើ​គេ​មើល​ពី​ទី​ខ្ពស់ ។ កំអែល​ភ្នំភ្លើង​នោះ​កើត​ចេញពី​ភ្នំភ្លើង «​ពូ​កា​កេស​ស្គី​វ​»

សារព័ត៌មាន​បរទេស កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បាតុភូត​ធម្មជាតិ​ដ៏​កម្រ​មួយ​កើត​ពី​កំ​អែ​ភ្នំភ្លើង​នៅ​រុ​ស្សី  មាន​លក្ខណៈ​ស្រ​ដៀង​កែវភ្នែក​មនុស្ស បើ​គេ​មើល​ពី​ទី​ខ្ពស់ ។ កំអែល​ភ្នំភ្លើង​នោះ​កើត​ចេញពី​ភ្នំភ្លើង «​ពូ​កា​កេស​ស្គី​វ​» ស្ថិត​នៅ​លើ​កោះ «​ឆាក​ការី​ន​» ភាគ​ខាងកើត​ប្រទេស​រុ​ស្សី ថត​ដោយ​ជាង​ថតរូប​ចំណាន​ម្នាក់ គឺ​លោក​មី​កា​អុ​ី​ល មី​កៃ​ឡូ​វ អាយុ​៤០​ឆ្នាំ​។ លោក​មី​ការ​អី​ុ​ល មី​កៃ​ឡូ​វ និយាយ​ថា បាតុភូត​ដ៏​កម្រ​នោះ​លោក​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​ទេ ។

កន្លង​មក​មានកំ​អែ​ភ្នំភ្លើង​កើតឡើង​នៅ​លើ​ពិភពលោក​លក្ខណៈ ផ្សេង​ៗ​គ្នា ។ កំ​អែ​ភ្នំភ្លើង​កើតឡើង​ដោយសារ​ការ​ផ្ទុះ​របស់​ភ្នំភ្លើង​ក្នុង​កម្លាំង​ដ៏​ខ្លាំង បង្ក​ជា​កំ​អែ ធំ​ៗ​ចេញពី​ក្នុង​ដី និង​បែក​ខ្ចាយ​ជា​រង្វង់​ធំ ធ្វើ​អោយ​ពុំនូក​កំ​អែ​មាន​សណ្ឋាន​ស្រស់​ស្អាត ។ ពិសេស​កំ​អែ​ភ្នំភ្លើង​ពូ​កា​កេស​ស្គី​វ បើ​ពិនិត្យ​ពីលើ​ឧ​ទ្ធ​ម្គា​គ​ចក្រ ឃើញ​មាន​រាង​ដូច​កែវភ្នែក​របស់​មនុស្ស​គួរ​ឱ្យ​ចង់​គយគន់ ៕