ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​គប់​គ្រាប់បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក​ ដើម្បី​បំបែក​ក្រុម​​បាតុករ

3 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​សាក្សី​និយាយ​ថា ប៉ូលិស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២​មីនា បាន​ប្រើ​គ្រាប់​បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក ដើម្បី​បំបែកពួក​បាតុករ​ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​។ ភាគច្រើន​ពាក់មួក​កាស់​ការពារ​និង​មាន​ខែល ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​ត្រង់​បា​រ៉ា​ស់នា​នា…

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បណ្ដា​សាក្សី​និយាយ​ថា ប៉ូលិស​មី​យ៉ា​ន់​ម៉ា​កាលពី​ថ្ងៃ​ទី​២​មីនា បាន​ប្រើ​គ្រាប់​បែក​ធ្វើ​ឲ្យ​ហឹ​ង​ត្រចៀក ដើម្បី​បំបែកពួក​បាតុករ​ដែល​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី នៅ​ទីក្រុង​រ៉​ង់​ហ្គូ​ន​ជាទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស ដើម្បី​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​យោធា​កាលពី​ថ្ងៃ​ទី​១​កុម្ភៈ​។

ភាគច្រើន​ពាក់មួក​កាស់​ការពារ​និង​មាន​ខែល ពួក​បាតុករ​បាន​ប្រមូលផ្ដុំ​គ្នា​ត្រង់​បា​រ៉ា​ស់នា​នា នៅ​តាម​ចំណុច​ជា​ច្រើន​នៃ​ក្រុង​រ៉​ង់​ហ្គូ​ន ដើម្បី​ស្រែក​ប្រឆាំង​របប​យោធា ដែល​បណ្ដេញ​ចេញពី​អំណាច ​និង​ឃុំឃាំង​មេដឹកនាំ​ប្រទេស​លោកស្រី​អ៊ូង​សាន់​ស៊ូ​ជី​។

តាម​សារព័ត៌មាន​ក្នុងស្រុក​ថា ពួក​បាតុករ​ក៏​ប្រមូលផ្ដុំ​គ្នា​ដែរ ក្នុង​តំបន់​ដទៃ​ៗ​ទៀត​របស់​ប្រទេស​។ ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ឡើយ​សម្រាប់​ពេល​នេះ ក្នុង​ថ្ងៃ​ថ្មី​នៃ​បាតុកម្ម ខណៈ​មនុស្ស​យ៉ាងតិច​២១​នាក់​បាន​ត្រូវ​​​បាត់​បង់​ជីវិត តាំងពី​ចាប់ផ្ដើម​ចលនា​តវ៉ា​មក​។

រដ្ឋមន្ត្រី​ការ​បរទេស​បណ្ដា​ប្រទេស​អាស៊ាន ត្រូវ​ពិភាក្សា​គ្នា នា​ថ្ងៃ​ទី​២​មីនា​ជាមួយ​កងទ័ព​មី​យ៉ា​ន់​ម៉ា ក្នុង​ក្ដី​សង្ឃឹម​បញ្ឈប់​ការ​បង្ក្រាប​បង្ហូរឈាម ២​ថ្ងៃក្រោយ​កងកម្លាំង​សន្តិសុខ​ផ្តាច់​ជីវិត​​បាតុករ​យ៉ាង​តិច​១៨​នាក់​។

តាម​ទូរទស្សន៍ កាលពី​យប់​ថ្ងៃ​ទី​១​មីនា ប្រមុខ​ការទូត​សិង្ហ​បុរី​ថ្លែង​ថា បណ្ដា​សម​ភាគី​អាស៊ាន​និង​រូប​លោក​ផ្ទាល់ បង្ហាញ​ពី​ជំហរ​នៃ​ការ​ពិភាក្សា​គ្នា​តាម​វី​ដេ​អូ​ខេន​ហ្វេ​រេ​ន ជាមួយ​តំណាង​មួយ​រូប​របស់​យោធា​មី​យ៉ា​ន់​ម៉ា​។

រដ្ឋមន្ត្រី​រូប​នោះ​លោក​VIVIAN BALAKRISHNAN និយាយ​ទៀត​ថា អាស៊ាន​នឹង​លើកទឹកចិត្ត ដល់​ការ​ចរចា រវាង​របប​យោធា ​និង​លោកស្រី​អ៊ួ​ង​សាន់​ស៊ូ​ជី​។ ដំណើរការ​នោះ​របស់​បណ្ដា​ប្រទេស​​ក្នុង​តំបន់ បណ្ដាល​ឲ្យ​មានកា​រិះគន់​នានា ដោយ​អ្នក​រិះគន់​មួយ​ចំនួន​និយាយ​ថា នោះ​ជា​វិធី​ធ្វើ​ឲ្យ​ស្របច្បាប់​ដល់​របប​យោធា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ