ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ដ្រ​ជួយ​ធ្វើ​ឱ្យ​ដុះ​សក់​ឡើង​វិញ​សម្រាប់​បុរស​ដែល​មាន​បញ្ហា​ជ្រុះ​សក់

9 ឆ្នាំ មុន

ការ​ជ្រុះ​សក់​មិនយូរ​ប៉ុន្មាន​ច្បាស់​ជា​ត្រូវ​ទំពែក​បើ​សាមីខ្លួន​មិន​រក​វិធីសាស្ត្រ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​ក៏​អាច​រាប់​ថា​ជា​រឿង​គួរ​ឱ្យ​ខកចិត្ត​មួយ​សម្រាប់​ទាំង​បុរស​និង​ស្ត្រី ។ ជម្រើស​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ

ការ​ជ្រុះ​សក់​មិនយូរ​ប៉ុន្មាន​ច្បាស់​ជា​ត្រូវ​ទំពែក​បើ​សាមីខ្លួន​មិន​រក​វិធីសាស្ត្រ​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេលវេលា​ទេ​នោះ​ក៏​អាច​រាប់​ថា​ជា​រឿង​គួរ​ឱ្យ​ខកចិត្ត​មួយ​សម្រាប់​ទាំង​បុរស​និង​ស្ត្រី ។ ជម្រើស​នៃ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ដូច​ជា​វិធីសាស្ត្រ​ក្នុង​ការ​ជួយ​ឱ្យ​ដុះ​សក់ គឺជា​ឱសថ​បំបាត់​កង្វល់​មួយ​ដែរ​។

ខាងក្រោម​នេះ​សូម​លើកយក​ពី​វិធី​គួរ​អនុវត្ត​ដើម្បី​ធ្វើ​ឲ្យ​ដុះ​សក់​ឡើង​វិញ​ដូច​តទៅ​៖

១-​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឬ​វេជ្ជបណ្ឌិត ។ ហេតុផល​ចំពោះ​ការ​ជ្រុះ​សក់​គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​អាច​ផ្លាស់​ប្តូរ​ឬ​ព្យាបាល​បាន ។ ចំណែក​បញ្ហា​បុរាណ​មួយ​នៃ​គំរូ​បុរស​ក្បាលទំពែក គឺ​ដោយសារ​តែ​បញ្ហា​នៅ​លើ​ឫស​សក់​តែ​ម្តង ។ ភាព​ទំពែក​មួយ​ករណី​ទៀត គឺ​ដោយសារ​ភាព​គ្មាន​សក់​ដែល​មក​ពី​ប្រព័ន្ធ​ភាពស៊ាំ និង​រោគ​ផ្ទាល់ខ្លួន​របស់​សរីរាង្គកាយ​វាយប្រហារ​ដល់​ឫសគល់​សក់ ។ ដើម្បី​ព្យាបាល​ករណី​ជាក់លាក់​មួយ​ចំនួន​នឹង​ធ្វើ​ឱ្យ​ដុះ​សក់​ឡើង​វិញ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​វេជ្ជបណ្ឌិត​នឹង​ចាំបាច់​ត្រូវ​កំណត់​ជំហាន​ដំបូង​នៃ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជ្រុះ​សក់​បែប​នេះ ។

២-​ពិគ្រោះ​រក​ដំណោះស្រាយ​ព្យាបាល​ដោយ​ផ្ទាល់ ។ នៅ​ពេល​គ្រូពេទ្យ​បាន​ធ្វើតេស្ត​ខ្លះ​រក​ប្រភព​ដែល​នាំ​ឲ្យ​អ្នក​ជ្រុះ​សក់​នោះ ជម្រើស​នៃ​ការ​ព្យាបាល​អាច​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទប់ទល់​មិន​ឲ្យ​ជ្រុះ​តទៅ​ទៀត​ឬ​ក៏​ការ​ទទួលទាន​ថ្នាំ​គ្រាប់​តាម​វេជ្ជបញ្ជា​ដែល​អាច​បញ្ឈប់​ការ​ជ្រុះ​សក់​នេះ ។

៣-​ពិគ្រោះ​ពី​ច្រក​ផ្លូវ​នៃ​ដំណោះស្រាយ​ក្នុង​ការ​វះកាត់ ។ បច្ចេកវិទ្យា​បណ្តុះ​សក់​មាន​ជា​មធ្យោបាយ​យូរ​មក​ហើយ​គ្រូពេទ្យ​អ្នកជំនាញ​នឹង​ផ្តល់​យោបល់​ពី​ជម្រើស​មួយ​នេះ​ដល់​អ្នក​ដែល​ជា​ដំណោះស្រាយ​អចិ​ន្ត្រៃ​ដែល​មិន​ត្រូវការ​ប្រើ​ឱសថ​ជា​ប្រចាំ​ឡើយ ។

៤-​ពិភាក្សា​ពី​ការ​ប្រើប្រាស់​ក្រាស​សិតសក់​ឡាស៊ែ (​បើ​ទីផ្សារ​ក្នុងស្រុក​មាន​) ។ មាន​តែ​វិធីសាស្ត្រ​ទី​៣​នេះ​ទេ​ដែល​មិន​តម្រូវ​ឲ្យ​មានការ​វះកាត់​ហើយ​ក៏​ទទួល​បានការ​អនុម័ត​ពី (FDA)​ដែរ នោះ​គឺ​ការ​ប្រើប្រាស់​ក្រាស​សិតសក់​ឡាស៊ែ​ជា​ប្រភេទ​គ្រឿង​អេ​ឡិច​ត្រូ​និក​នឹង​ជួយ​ជំរុញ​ស្ថាន​ការ​ឱ្យ​ប្រសើរ ៕