ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រៀនបង្កើត​ក្តី​ស្រមៃឱ្យហើយ​ ! ក្រោយចប់កូវីដ-១៩ មិនពិបាករកនឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ជា​ច្រើន​ជា​ពិសេស​យុវជន​កម្ពុជា កំពុង​តែ​វិល​វ៉ុល​និង​មិនសូវ​ជា​ច្បាស់លាស់​នៃ​គោលដៅ​ជីវិត​របស់​ខ្លួន រីឯ​អ្នកខ្លះ​ទៀត​សូ​ម្បី​តែ​មុខ​វិជ្ជា​ដែល​ត្រូវ​បន្ត​នៅ​មហាវិទ្យាល័យ​ក៏​មិន​ទាន់​ដឹងផង ​។ ដូចនេះ​ហើយ​បានជា​ជីវិត​របស់​អ្នក​មិន​មាន​គោលដៅ តែងតែ​តែលតោល​ ។ អ្នកជំនាញ​ម្នាក់​បាន​ចែ​ល​រំលែក​ថា…

រាជធានី​ភ្នំពេញ ៖ មាន​មនុស្ស​ជា​ច្រើន​ជា​ពិសេស​យុវជន​កម្ពុជា កំពុង​តែ​វិល​វ៉ុល​និង​មិនសូវ​ជា​ច្បាស់លាស់​នៃ​គោលដៅ​ជីវិត​របស់​ខ្លួន រីឯ​អ្នកខ្លះ​ទៀត​សូ​ម្បី​តែ​មុខ​វិជ្ជា​ដែល​ត្រូវ​បន្ត​នៅ​មហាវិទ្យាល័យ​ក៏​មិន​ទាន់​ដឹងផង ​។ ដូចនេះ​ហើយ​បានជា​ជីវិត​របស់​អ្នក​មិន​មាន​គោលដៅ តែងតែ​តែលតោល​ ។ អ្នកជំនាញ​ម្នាក់​បាន​ចែ​ល​រំលែក​ថា យុវជន​គួរ​ចាប់ផ្តើម​បង្កើត​ក្តី​ស្រមៃ​ឱ្យ​ហើយ ព្រោះ​នៅ​ពេល​យើង​មាន​គោលដៅមាន​ក្តី​ស្រមៃ នោះ​យើង​ប្រាកដ​ណាស់​ថា នឹង​ដើរ​តាម​ផ្លូវ​នៃ​ក្តី​ស្រមៃ​នោះ ​។

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ។ រូបភាព ៖ ក្រុមការងារ Mengly J. Quach Education

លោក​ឧកញ៉ា​វេជ្ជបណ្ឌិត គួ​ច ម៉េ​ង​លី ដែល​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Mengly J. Quach Education បាន​ថ្លែង​ថា ​៖ «​ប្អូន​ៗ​ត្រូវ​មាន​ក្តី​ស្រមៃ​ដែល​ពិតប្រាកដ ក្តី​ស្រមៃ​ទៅ​លើ​អ្វី​ដែល​ពឹង​លើ​ទិដ្ឋភាព​ជាក់ស្តែង ហើយ​យើង​ត្រូវ​គិត​ហើយ​សួរ​ខ្លួនឯង​ថា អ្វី​ដែល​ខ្លួនឯង​ចូល​ចិត្ ត​។ ហើយ​ប្រសិនជា​បច្ចុប្បន្នភាព​មិន​ទាន់​រក​ឃើញ​ទេ នោះ​កុំ​អាល​ទាន់​ទៅ​ណា​ឬ​ចង់​ចាប់ផ្តើម​អ្វី ហើយ​បើ​ជំនះ​ទៅ​នោះ​គឺ​ដូច​ជា​បោះចោល​ចឹ​ង ពីព្រោះ​ពេល​ដើរ​ជ្រុល​ហើយ​ពិបាក​ត្រឡប់​មក​វិញ​ណាស់ និង​ធ្វើ​ឱ្យ​ខាត​ពេល​ខាត​វេលា និង​ខាត​កំលាំង និង​ខក​ទាំង​ទឹកចិត្ត​ទៀត​ផង ​។ ដូចនេះ​ហើយ​បានជា​គេ​ឱ្យធ្វើ​គម្រោង និង​គោលដៅ​នឹង​» ​។

ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​សួរ​ខ្លួនឯង​ហើយ​សួរ​ទៀត «តើ​ខ្ញុំ​ចង់​ធ្វើ​អ្វី ខ្ញុំ​ចង់បាន​អ្វី ថ្ងៃក្រោយ​ខ្ញុំ​ចង់​ក្លាយទៅជា​អ្វី» ប្រសិនជា​សួរ​ខ្លួនឯង​មិន​ចេញ​ទេ នោះ​យើង​អាច​ទៅ​រក​អ្នក​ប្រឹក្សារ ឬ​ក៏​រៀមច្បង​យើង ហើយ​គួរ​រក​អ្នក​ដែល​មានចំណេះ​ដឹង​ទូលំទូលាយ សួរ​អ្នក​គេ​ដែល​ចង់ឱ្យ​យើង​លូតលាស់ សួរ​អ្នក​គេ​ដែល​ជា​អ្នក​ស្នេហា​ជាតិ ចង់ឱ្យ​ប្រទេស​ជាតិ​ជឿន​លឿង​និង​រីក​ចម្រើន ចង់ឱ្យ​ប្រជាជន​ចេះ​ដឹង ​។

ឧកញ៉ា​វេជ្ជបណ្ឌិត​ដែល​តែងតែ​ចែករំលែក​បទ​ពិសោធន៍ មិន​ចេះ​រីងស្ងួត​រូប​នេះ​បាន​បន្ត​ថា សួរ​ខ្លួនឯង​នូវ​អ្វី​ដែល​យើង​ចង់បាន​ចង់​ធ្វើ ហើយ​សំលៀង​វាឱ្យ​មុត​ហើយ​ដាក់​កាយ​ចិត្ត​ធ្វើ​វា មិនមែន​លំ​ៗ ចាប់​នេះ​ផង​ចាប់​នោះ​ផង​ទេ ​។ លោក​ឧកញ៉ា​បាន​បន្ត​ថា ៖ «​មាន​ប្អូន​ខ្លះ​ប្រាប់​ខ្ញុំ​ថា គាត់​ធ្វើ​ហើយ ប៉ុន្តែ​គាត់​មិន​ច្បាស់ ដូចនេះ​បានជា​គាត់​ត្រូវ​សំលៀង ៣ ទៅ ៤ ទុក​ឱ្យ​ហើយ​ ។ អ​ញ្ចឹ​ង​បាន​គេ​ថា ធ្វើ​អ្វី​ក៏​ដោយ​ត្រូវ​តែ​កំណត់​គោលដៅ​ខ្លួនឯង​ឱ្យ​ច្បាស់លាស់ ហើយ​នៅ​ពេល​ដែល​ដើរទៅ​លើ​គោលដៅ​នោះ គឺ​ត្រូវ​តែ​ទទូច​គ្រា​ញ​ននៀល បើ​មិន​បាន​ជោគជ័យ​គឺ​មិន​ព្រម​ឈប់ ហើយ​នៅ​ពេល​ដែល​មាន​គេ​ពេបជ្រាយ​ឬ​តិច​ទៀន​អ្វី ក៏​មិន​គួរ​ខ្វល់​ដែរ​ ។ ម្យ៉ាងវិញទៀត ប្អូន​ត្រូវ​ចាំ​ថា កុំ​មើល​ស្រាល​ខ្លួ​ឯង​ឱ្យ​សោះ កុំឱ្យ​តម្លៃ​ខ្លួនឯង​អន់ បុគ្គល​នីមួយ​ៗ​តែង​មាន​ចំណុចខ្លាំង​និង​ភាព​អស្ចារ្យ​រៀងខ្លួន​ៗ ហើយ​អ្នក​នឹង​ឃើញ​ប្រសិនជា​អ្នក​មិន​បោះបង់​ចោល​ក្តី​ស្រមៃ​នោះ ​។


លោក​ឧកញ៉ា​បាន​បន្ថែម​ថា ធ្វើ​អ្វី​ក៏​ដោយ​កុំ​ស្រមៃ​តូច ស្រមៃ​ឱ្យ​ធំ ស្រមៃ​ឱ្យ​អស្ចារ្យ ហើយ​ព្យាយាម​តោង​វា​ឱ្យ​ជាប់​ ។ សួរ​ថា ​អ​ញ្ចឹ​ង​ធ្វើ​ដូច​ម្តេច​ទើប​ទទួល​បាន​ជោគជ័យ យើង​ត្រូវ​ថា​បុគ្គល​មិន​ដែល​ធ្វើការ មិន​ដែល​ហាត់​ការ មិន​ធ្លាប់​ឆ្លងកាត់​ការ​លំបាក មិន​ចេះ​តស៊ូ យើង​ឆាប់​បោះបង់​នោះ​យើង​មិន​អាច​ធ្វើ​ជា​អ្នក​ដឹក ឬ​អាច​ក្លាយជា​បុគ្គល​ជោគជ័យ​បាន​ទេ​។ គួរ​ចាំ​ថា បទ​ពិសោធន៍​បរាជ័យ ជា​ផ្លូវ​នាំ​ទៅ​រក​ភាព​ជោគជ័យ មិន​មាន​អ្នក​ជោគ ជ័យ​ណា​មិន​ដែល​ធ្លាប់​បរាជ័យ​នោះ​ទេ​ ៕

អត្ថបទសរសេរ ដោយ