ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

99% នៃ​ផ្កាយព្រះគ្រោះ​នៅ​ក្បែរ​ផែនដី​នឹងត្រូវ​រៀបចំ​ជាប​ញ្ចី​តាម​លំដាប់លំដោយ

10 ឆ្នាំ មុន

«Sentinel» គឺជា​បេសកកម្ម​លំហ​អាកាស​មួយ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារ​អវកាស​អា​មេ​រិ​ក Ball Aerospace ក្រោម​មូលនិធិ​មិន​រក​ប្រាក់​ចំណេញ​ឈ្មោះ​ថា
B612 Foundation ដែល​ជា​បេសកកម្ម​ក្នុង​គោល

«Sentinel» គឺជា​បេសកកម្ម​លំហ​អាកាស​មួយ​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ផលិត​សម្ភារ​អវកាស​អា​មេ​រិ​ក Ball Aerospace ក្រោម​មូលនិធិ​មិន​រក​ប្រាក់​ចំណេញ​ឈ្មោះ​ថា
B612 Foundation ដែល​ជា​បេសកកម្ម​ក្នុង​គោលបំណង​ដើម្បី​កំណត់​អត្តសញ្ញាណ​ផ្កាយព្រះគ្រោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ស្ថិត​ក្បែរភព​ផែនដី ហើយ​ពួក​វា​នឹង​ត្រូវ​រៀបចំ​ក្នុង
បញ្ជី​ស្រាវជ្រាវ​មួយ​របស់​វិទ្យាសាស្ត្រ​ងាយ​ស្រួល​ក្នុង​ការ​ហៅ និង​ដាក់​ឈ្មោះ​អាស្រ័យ​ទៅ​តាម​ទំហំ​របស់​វា ។

តេ​ឡេ​ស្កុប​អវកាស Sentinel នឹង​ត្រូវ​បង្កើត​ក្នុង​ឆ្នាំ​២០១៨ ហើយ​ស្ថិត​ក្នុង​រយៈពេល​ប្រតិបត្តិការ​ចំនួន​៦​ឆ្នាំ​កន្លះ ។ វា​នឹង​ក្លាយជា​បេស​កម្ម​មូលនិធិ​ឯកជន​ដំបូង​គេ​បង្អស់​ដែល​ចូល​ទៅ​កាន់​ប្រព័ន្ធ​ព្រះអាទិត្យ​ខាងក្នុង ។ យានអវកាស​នឹង​បំពាក់​តេ​ឡេ​ស្កុប​ប្រភេទ​អាំង​ប្រា​ទំហំ​០,៥​ម៉ែត្រ ដែល​មាន​លក្ខណៈ​ស្រ​ដៀង​ទៅ​នឹង​ដំណើរ​គន្លង​ភព​សុក្រ​ដែរ ស្ថិត​នៅ​ឆ្ងាយ​ពី​ព្រះអាទិត្យ ។ វា​នឹង​មាន​លទ្ធភាព​បង្ហាញ​ផ្ទៃមេឃ​នា​វេលា​ពាក់កណ្តាល​យប់​រៀង​រាល់​២០​ថ្ងៃ​ម្តង ។ ក្នុង​រយៈពេល​១​ខែ​ពេញ​វា​នឹង​ស្វែងរក​វត្ថុ​លើ​លំហ​អាកាស​ចំនួន​២០.០០០​ប្រភេទ ដែល​ច្រើន​ជាង​យាន​ជំនាន់​មុន​រកបាន​ត្រឹមតែ ១០០០០​ប៉ុណ្ណោះ​កាលពី​៣០​ឆ្នាំ​មុន ។ រាល់​ទិន្នន័យ​របស់​វា​នឹង​ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​មាន
លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​រុករក​ផ្កាយព្រះគ្រោះ​នា​ពេល​អនាគត​យ៉ាង​ងាយស្រួល ។

ផ្កាយព្រះគ្រោះ គឺជា​ដុំ​ថ្ម​យក្ស​ដែល​អណ្តែត​ក្នុង​លំហ​អាកាស ហើយ​ក្នុង​ដុំ​ថ្ម​នោះ​មាន​សមាសធាតុ ផ្សេង​ៗ​នៅ​លាយឡំ​គ្នា ។ វា​មាន​ប្រវែង​ទទឹង​ច្រើន​ជាង​៩០០​គីឡូម៉ែត្រ ឬ​តិច​ជាង​១​គីឡូម៉ែត្រ ។ ពួក​វា​ស្ថិត​នៅ​ជុំវិញ​ព្រះអាទិត្យ​ក្នុង​រាង​ជា​រង្វង់ ៕