ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ប្រុង​ប្រយ័ត្ន ក្នុង​ការ​អូស​ទាញ​វិនិយោគ លើ​រូបី​យ​ប័ណ្ណ​ឌី​ជី​ថ​ល​!

3 ឆ្នាំ មុន

បច្ចេកវិទ្យា ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ (Department of IT, Ministry of interior)…

បច្ចេកវិទ្យា ៖ យោង​តាម​នាយកដ្ឋាន​ព័ត៌មានវិទ្យា នៃ​ក្រសួងមហាផ្ទៃ (Department of IT, Ministry of interior) សង្កេត​ឃើញ​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​សង្កេត​ឃើញ​មាន​សកម្មភាព​អូស​ទាញ​វិនិយោគ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម ពិសេស​កម្មវិធី Telegram ដែល​គណនី​របស់​អ្នក​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​គ្រុប​បរទេស (Group) ឬ​មាន​ជនបរទេស​ទាក់ទង​មក​គណនី​រប​សស់​អ្នក​ផ្ទាល់ (Personal Chat) ដែល​ពិភាក្សា​អំពី​ការ​វិនិយោគ​លើ “​កាក់​ឌី​ជី​ថ​ល​” ឬ​ហៅ​ម្យ៉ាងទៀត​ថា “​រូបី​យ​ប័ណ្ណ​ឌី​ជី​ថ​ល​”​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​អ្នក​មើល​អត្ថបទ​សារ​ក្នុង​គ្រុប​ទាំងនោះ អ្នក​នឹង​ឃើញ​អំពី​ភាព​ជោគជ័យ​នៃ​ការ​វិនិយោគ​របស់​សមាជិក​ផ្សេង​ៗ ដូច​ជា​ការ​ដាក់​ប្រាក់ (Deposit) និង​ការ​ដក​ប្រាក់​ចំណេញ (Withdraw) ជាដើម​។ បើ​យោង​តាម​សេចក្តីរាយការណ៍​កន្លង​មក មាន​ជន​រង​គ្រោះជា​ច្រើន​បាន​ធ្លាក់​ក្នុង​គម្រោង​ឆបោក និង​ខាតបង់​ប្រាក់ ជា​ច្រើន​ករណី​។

ដើម្បី​ការពារ​ពី​ការ​ចាញ់បោក ខាតបង់​ប្រាក់ និង​ពេលវេលា នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ណែនាំ​បងប្អូន​ពលរដ្ឋ​ទាំងអស់​មេត្តា​ប្រុង​ប្រយ័ត្ន ធ្វើការ​ពិចារណា និង​ពិភាក្សា​ជាមួយ​អ្នកជំនាញ ឲ្យ​បាន​​ដិត​ដល់​មុន​ពេល​ចំណាយ​ប្រាក់​វិនិយោគ​លើ​ជំនួញ​ដែល​បងប្អូន​ពុំ​បាន​យល់​ដឹង​ច្បាស់​។

សួ​ម​ជម្រាប​ជូន​ថា អត្ថបទ​នេះ​ មាន​គោលបំណង​អប់រំ​បងប្អូន​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​ការ​ឆបោក​ក្រុម​ជនខិលខូច​មួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ក្រុមការងារ​សូម​បញ្ជាក់​ថា ​អត្ថន័យ​ខាងលើ​ពុំ​សំដៅ​ដល់​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ស្របច្បាប់​មួយ​ចំនួន ដែល​កំពុង​ប្រតិបត្តិ​វិនិយោគ​រូបី​យ​ប័ណ្ណ​ឌី​ជី​ថ​ល ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

ប៉ុស្តិ៍ទាក់ទង