ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី J&C មានផ្ទះ​ល្វែង និង​វីឡា​កូនកាត់​លក់​ក្នុង​តម្លៃ​ចាប់ពី​ជិត​៩​ម៉ឺន​ដល់​ជាង​១៣​ម៉ឺន​ដុល្លារ

8 ឆ្នាំ មុន

បុរី J&C មានផ្ទះ​ល្វែង និង​វី​ទ្បា​កូនកាត់​លក់ ដែល​មា​នទី​តាំងនៅ​ក្រោយ​ផ្សារ​ឈូក​មាស ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង​។

បុរី J&C មានផ្ទះ​ល្វែង និង​វី​ទ្បា​កូនកាត់​លក់ ដែល​មា​នទី​តាំងនៅ​ក្រោយ​ផ្សារ​ឈូក​មាស ស្ថិត​នៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ឧកញ៉ា​ទ្រី​ហេង​។

បុរី​នេះ គឺជា​ការ​អភិវឌ្ឍន៍​រួម​គ្នា​រវាង​អ្នក​វិនិយោគ​ជប៉ុន និង​អ្នក​វិនិយោគ​ក្នុងស្រុក​របស់​យើង ។ ក្នុង​បរិបទ​នៃ​ការ​រស់នៅ​បែប​ថ្មី​ក្នុង​បិ​រេ​វេ​ណ​ដី​ដែល​មាន​ទំហំ​ប្រមាណ​២​ហិ​កតា (​មិនធំ​ពេក មិនតូច​ពេក​) ផ្ទះ​ទាំង​ពីរ​ប្រភេទ​នេះ មាន​ចំនួន​សរុប​១៣៦​ផ្ទះ (​លក់​បាន​មួយ​ចំនួន​ហើយ​) និង​មាន​អគារ​កម្ពស់​បី​ជាន់ ដែល​មាន​អាង​ទឹក​នៅ​ជាន់​ដំបូល បន្ទប់​ហាត់​កី​ទ្បា និង​ផ្សារ​លក់ទំនិញ រួម​មាន​សួនច្បារ​នៅ​ចំ​កណ្តាល​ផង នោះ​បាន​ធ្វើ​ឱ្យ​ការ​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​សុខដុមរមនា​ដល់​គ្រប់​បណ្តា​អ្នក​រស់នៅ​ទាំងអស់​។

ជា​បុរី​ដែល​បាន​ចុះបញ្ជី​អាជីវកម្ម និង​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​គ្រប់​ក្រសួង និង​ស្ថាប័ន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ការ​សាងសង់​គំរោង​នេះ ព្រមទាំង​មាន​បំបែក​ប្លង់​ក្បាលដី​ជូន​ដល់​អតិថិជន​ទាំងអស់​។

១-​ទំហំ​ផ្ទះល្វែង​មាន​ទទឹង ៤.៣៣​ម X ១៧​ម ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ​១.៥​ម មាន​កម្ពស់​២​ជាន់​កន្លះ មាន​ឡៅតឿ​ខ្ពស់ស្រឡះ មាន​បន្ទប់​គេង​៤ បន្ទប់ទឹក​៤ ចង្ក្រាន​បាយ​ម៉ូ​ដ​ទំនើប មាន​កន្លែង​ចត​ទ្បាន​០១​គ្រឿង ជា​ពិសេស​មាន​ពន្លឺ​ចាំង​ចូល​ដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​តែ​ម្តង​។

២-​ទំហំ​ផ្ទះ​វីឡា​កូនកាត់​មាន​ទទឹង ៥​ម X ១0​ម ទំហំ​ដី​មាន​សល់​ខាង​មុខ​ផ្ទះ​៥.៥​ម សម្រាប់​ចត​ឡាន ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ​១.៥​ម មាន​កម្ពស់​២​ជាន់​កន្លះ មាន​បន្ទប់​គេង​៣ បន្ទប់ទឹក​៣ ចង្ក្រាន​បាយ​ម៉ូ​ដ​ទំនើប មាន​កន្លែង​ចត​ទ្បាន​០១​គ្រឿង ជា​ពិសេស​មាន​ពន្លឺ​ចាំង​ចូល​ដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​ដូច​គ្នា​។

លោក​អ្នក​អាច​ជាវ​ដោយ​បង់ប្រាក់​ផ្តាច់​ក៏​បាន បង់​រំលស់​ពី​ក្រុមហ៊ុន​សម្រាប់​រយៈពេល​១០​ឆ្នាំ​ក៏​បាន​។ តម្លៃ​លក់​របស់​ផ្ទះ​ទាំង​ពីរ​ប្រភេទ​មាន​ចន្លោះ​ចាប់ពី​89,681.00​ដុល្លារ រហូត​ដល់​131,241.00​ដុល្លារ​អា​មេ​រិ​ក​។

សូម​លោក​អ្នក​មក​ពិនិត្យ​ផ្ទះ​គំរូ​នៅ​ទីតាំង​បុរី​នេះ​ដោយ​ផ្ទាល់ ឬ​សាកសួរ​ព័ត៌មាន​លំអិត​បន្ថែម​តាម​រយៈ​ទូរស័ព្ទ​លេខ 078 400 400​។