ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តុកក្តួល​! ចៅស្រី​​លោក​ស៊ី​ន ស៊ី​សា​មុត បញ្ចេញ​អារម្មណ៍​ក្រោយ​​បាត់បង់​ឪពុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​បទ​ច្រៀង​មួយ​បទ ចៅស្រី​អធិរាជ​សម្លេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត និង​ជា​កូនស្រី​តែ​មួយ​គត់​របស់​លោក ស៊ី​ន ច័ន្ទ​ឆៃ​យ៉ា នាង…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​បទ​ច្រៀង​មួយ​បទ ចៅស្រី​អធិរាជ​សម្លេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត និង​ជា​កូនស្រី​តែ​មួយ​គត់​របស់​លោក ស៊ី​ន ច័ន្ទ​ឆៃ​យ៉ា នាង ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា បាន​បង្ហាញ​អារម្មណ៍​​នៃ​ការ​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​ជាមួយ​ឪពុក​របស់​ខ្លួន​តាម​រយៈ​ការ​តាក់តែង​នូវ​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​ទទួល​ការ​ពិត​»​។

ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា ត្រូវ​បាន​គេ​ដឹង​ថា នាង​គឺជា​កូនស្រី​តែ​ម្នាក់​គត់​ដែល​បាន​ស្នង​តំណែង​ពី​ឪពុក​របស់​ខ្លួន គឺ​លោក ស៊ី​ន ច័ន្ទ​ឆៃ​យ៉ា នៅ​ក្នុង​អាជីព​ចម្រៀង ខណៈ​ពេល​នាង​បាន​ចូលរួម​នៅ​ក្នុង​ផលិតកម្ម​មួយ ។ នៅ​ក្នុង​ផលិតកម្ម​នេះ ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា បាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ជា​បន្តបន្ទាប់ ដោយនៅ​ក្នុង​នោះ​មាន​បទ​ចម្រៀង​មួយ​បទ​ដែល​នាង​បាន​តាក់តែង​ឡើង ដោយ​បង្ហាញ​អារម្មណ៍​នៃ​ការ​ស្រឡាញ់ និង​នឹករលឹក​យ៉ាង​ខ្លាំង​ទៅ​កាន់​ឪពុក​របស់​នាង​ដែល​បាន​ទទួលមរណភាព​ទៅ​ហើយ​នោះ​។

ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា បាន​បង្ហោះ​សារ​តាម​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា «​រឿងរ៉ាវ​ស្នេហា​ដែល​បាន​សរសេរ​ក្នុង​បទ «​ទទួល​ការ​ពិត​» ជា​រឿង​ពិត​រវាង​ខ្ញុំ និង​មនុស្ស​ដែល​ខ្ញុំ​ស្រឡាញ់​បំផុត គឺ​លោកប៉ា​»​។

នាង​បញ្ជាក់​ថា ជា​ស្នេហា​ដំបូង​ដែល​មិន​ធ្លាប់​គិត​សោះ​ថា អាច​នឹង​មាន​ថ្ងៃ​បែក ដោយ​ការ​បែក​បាក់​នេះ ជា​ការ​បែកបាក់​គ្មាន​ថ្ងៃ​ជួប​វិញ​។ នាង​ថា ១​ឆ្នាំ​ដំបូង ពិតជា​ពិបាក​ខ្លាំង​បំផុត ក៏​ព្រោះតែ​មិន​បាន​ត្រៀម​ចិត្ត ហើយ​ក៏​ចេះ​តែ​សួរ​សំណួរ​ថា «​ហេតុ​អ្វី?​» តែ​គ្មាន​ចម្លើយ​។

ចំណាយពេល​២​ឆ្នាំ ទើប​អាច​ធ្វើ​ចិត្តបាន ព្រម​ទទួលយក​ការ​ពិត​ថា ប៉ា​ពិតជា​លាចាក​លោក​មិន​អាច​ត្រឡប់​វិញ​។ ការ​បាត់បង់​មួយ​នេះ ជា​ការ​បាត់បង់​ដែល​ពិបាក​ទទួលយក​ជាទី​បំផុត តែ​យ៉ាង​ណា​ក៏​យើង​មិន​អាច​ប្រកែក​នឹង​ការ​ពិត​បាន​ដែរ​។ អ្វី​ដែល​អាច​ធ្វើ​បាន​មាន​តែ​មួយ​គត់ គឺ «​ទទួល​ការ​ពិត​» ។ ទទួល​ទៅ​ថា​វា​ឈឺចាប់ ទទួល​ទៅ​ថា​កែប្រែ​វា​មិន​បាន តែ​ក៏​ទទួល​ដែរ ទៅ​ថា​វា​គង់​នឹង​ប្រសើរ​វិញ​។

ប៉ា​! ៦ ឆ្នាំ​មកនេះ កូន​ផ្លាស់​ប្ដូរ​ច្រើន​ណាស់ កូន​លែង​ជា​ក្មេង​តូច​ម្នាក់​នោះ​ទៀត​ហើយ កូន​រៀន​យល់​ពី​ជីវិត កូន​ស្វែងរក​ខ្លួនឯង​ឃើញ កូន​ក៏​កំពុង​តែ​ធ្វើ​អ្វី​ដែល​កូន​ស្រឡាញ់ ដូចដែល​ប៉ា​បាន​ធ្វើ​ពី​មុន​មក​ដែរ​។ អរគុណ​ប៉ា ដែល​តែងតែ​អោយ​កូន​នូវ​កំលាំងចិត្ត​ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត​។ កូន​ស្រឡាញ់​ប៉ា ហើយ​នឹក​ប៉ា​ខ្លាំង​បំផុត​។

គួ​បញ្ជាក់​ថា តំណក់ឈាម​កូនប្រុស​របស់​អធិរាជ​សម្លេង​មាស​លោក ស៊ី​ន ស៊ី​សា​មុត គឺ​លោក ស៊ី​ន ច័ន្ទ​ឆៃ​យ៉ា គឺ​មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​បាន​ស្នង​តំណែង​អាជីព​ចម្រៀង​ពី​លោក​គឺ​មាន​លោក ស៊ី​ន សេដ្ឋ​កុ​ល និង​កូនស្រី​នាង ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា ។ តែ​ជា​អ​កុ​លស​ប្រឡូក​ក្នុង​សិល្បៈ​មិន​បាន​ប៉ុន្មាន​ផង លោក ស៊ី​ន សេដ្ឋ​កុ​ល ក៏​បាន​ទទួលមរណភាព​ទាំង​វ័យក្មេង​ដោយសារ​តែ​ជំងឺ។

យ៉ាងណា​គេ​រំពឹង​ថា ស៊ី​ន សេដ្ឋ​សុ​ជ្ឈ​តា នឹង​សាង​កេរ្តិ៍ឈ្មោះ​ក្នុង​នាម​ជា​ពូជពង្សវង្សត្រកូល​អ្នកសិល្បៈ​ចម្រៀង​ល្បីល្បាញ​ដូច​ឪពុក និង​ជីតា​របស់​នាង​នា​ពេល​អនាគត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ