ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ធ្វើ​បាន​កំណត់​ត្រា​ពិសេស​មួយ​ក្រោយ​ជ័យជម្នះ Man City យប់មិញ

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Pep Guardiola បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដែល​ឈ្នះ ២០០​ប្រកួត​លឿន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បន្ទាប់​ពី…

អង់គ្លេស ៖ លោក Pep Guardiola បាន​ក្លាយជា​អ្នកចាត់ការ​ទូទៅ​ដែល​ឈ្នះ ២០០​ប្រកួត​លឿន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ក្រប​ខណ្ឌ​កំពូល​អង់គ្លេស Premier League បន្ទាប់​ពី Manchester City បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ West Ham ដោយ​លទ្ធផល ២-១ កាល​យប់មិញ​។

ខ្សែការពារ​ទាំង​២ Rúben Dias និង John Stones ជា​អ្នករក​គ្រាប់​ជ័យជម្នះ​សម្រាប់​ជំនួប​កាលពី​យប់មិញ​នេះ​។ ជ័យជម្នះ​នេះ​បាន​ធ្វើ​ឱ្យ Man City បន្ត​ឈ្នះ​២០​ប្រកួត​ជាប់​ៗ​គ្នា​នៅ​គ្រប់​កម្មវិធី​ទាំងអស់​។

Man City កំពុង​បន្តកាន់កាប់​តំណែង​កំពូល​តារាង Premier League គិត​ត្រឹម​ស​ប្តា​ហ៍​ទី​២៦ ដោយ​មាន​៦២​ពិន្ទុ​ មាន​គម្លាត​១៣​ពិន្ទុ​ពី​ក្រុម Man United​។

លោក Pep Guardiola កំពុង​បន្ត​ស្ថិតិ​ល្អ​របស់​ខ្លួន ​ដោយ​ដឹកនាំ Man City ចំនួន ២៧៣​ប្រកួត ឈ្នះ ២០០​ប្រកួត ស្មើ ៣៦ប្រកួត ចាញ់ ៣៧ប្រកួត និង​ក្លាយជា​អ្នកចាត់ការ​ដែល​រក​ជ័យជម្នះ ២០០​ប្រកួត​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ Premier League៕ (​ប្រភព​ពី B/R Football)