ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំ​ស្មំ​ក្រពើ​ស្រុក​គងពិសី​អះ​អាង​​​ថា៖ ដី​នេះ​ជា​ដី​ទំនប់​យ៉ាង​ពិត​ប្រាកដ ​

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖​ ដោយ​មិន​អស់ចិត្ត​និង​ចង់បាន​ទំនប់​យក​មក​ប្រើប្រាស់​អាស្រ័យ​ផលវិញ នោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ស្មំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​អោយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បញ្ជាក់​អោយ​បាន​ច្បាស់ អំពី​ភាព​ចម្រូង​ចម្រាសដែល​ថា ដី​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៤១…

ខេត្តកំពង់ស្ពឺ ៖​ ដោយ​មិន​អស់ចិត្ត​និង​ចង់បាន​ទំនប់​យក​មក​ប្រើប្រាស់​អាស្រ័យ​ផលវិញ នោះ ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ឃុំ​ស្មំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ដើម្បី​អោយ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បញ្ជាក់​អោយ​បាន​ច្បាស់ អំពី​ភាព​ចម្រូង​ចម្រាសដែល​ថា ដី​នៅ​ចំណុច​លើ​ផ្លូវ​លេខ​៤១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២៦-២៧ មិនមែន​ជា​ដី​ទំនប់នោះ​ទេ ។

ប៉ុន្តែ​ឥឡូវនេះច្បាស់​ការណ៍ហើយ គឺ លោក ឃឹម ងួ​ន មេឃុំ​ស្មំ​ក្រពើ បាន​ធ្វើ​លិខិត​ផ្លូវ​ការណ៍ជម្រាប​មក​លោក​អភិបាលស្រុក​គងពិសីថា «​ទីតាំង​ខាងលើ ពិតជា​មាន​ទំនប់ តាំងពី​របបប៉ុ​ល​ពតពិតប្រាកដ​មែន​»​។

លោក ឃឹម ងួ​ន មេឃុំ​ស្មំ​ក្រពើ កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ថ្មី​ៗ​នេះ បាន​ថ្លែង​ថា កន្លង​មក ប្រជាពលរដ្ឋភូមិ​អណ្តូង​ច្រុះ បាន​អាស្រ័យ​ផល​លើ​ទំនប់នេះ ជា​យូរយារ​មក​ហើយពោល​គឺតាំងពី​ជំនាន់ ប៉ុ​ល​ពត មក​ម្ល៉េះ តែ​ដោយ​ពុំ​មាន​ស្តារ​ទំនប់បាន​រាក់​ដូច​ជា​ដីស្រែ ។

លោក​មេឃុំសង្កត់ធ្ងន់​ថា «​ទីតាំង​ខាងលើ ពិតជា​មាន​ទំនប់ តាំងពី​របប​ប៉ុ​ល​ពត ពិត​ប្រាកដ​មែន​»​។ ដោយឡែក ប្រជាពលរដ្ឋ វិញ អះអាង​ថា ពេល​នេះ ដី​ទំនប់​កំពុង​ត្រូវ​បាន​ឈ្មួញ​មាន​លុយ មាន​អំណាច រំលោភ​យក ដោយ​រៀប​ឥដ្ឋ និង ធ្វើ​របង​ថ្ម​ព័ទ្ធ ធ្វើ​ជា​កម្មសិទ្ធិតែ​ម្តង ។

ប្រជាពលរដ្ឋ បាន​សំណូមពរ​យ៉ាង​ទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុងស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ ជា​ពិសេស សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​សូម​មេត្តា​ជួយ​អន្តរាគមន៍​បញ្ហា​នេះ​ផង ដើម្បី​អោយ​ប្រជាពលរដ្ឋ មាន​ទំនប់ និង មានទឹក ដើម្បី​អាស្រ័យ​ផល ធ្វើស្រែ​ចំការចិញ្ចឹមជីវិត ។

អត្ថបទសរសេរ ដោយ