គ្រូ Leicester ទទួលកំហុសទាំងអស់ក្រោយក្រុមធ្លាក់ពី Europa League
អង់គ្លេស ៖ លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City ទទួលយកការស្តីបន្ទោសទាំងអស់ បន្ទាប់ពីត្រូវក្រុម…
អង់គ្លេស ៖ លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City ទទួលយកការស្តីបន្ទោសទាំងអស់ បន្ទាប់ពីត្រូវក្រុម…
អង់គ្លេស ៖ លោក Brendan Rodgers អ្នកចាត់ការក្រុម Leicester City ទទួលយកការស្តីបន្ទោសទាំងអស់ បន្ទាប់ពីត្រូវក្រុម Slavia Prague ទម្លាក់ចេញពីក្របខណ្ឌ Europa League ត្រឹមវគ្គ៣២ក្រុមចុងក្រោយ។
កាលពីជើងទី១ដែលធ្វើឡើងនៅប្រទេសអ៊ីតាលី ក្រុមទាំង២បញ្ចប់ទៅដោយគ្មានគ្រាប់ស៊ុតបញ្ចូលទីគ្នា។ ប៉ុន្តែសម្រាប់ការប្រកួតជើងទី២ ដែលធ្វើឡើងនៅឯកីឡដ្ឋាន King Power ចក្រភពអង់គ្លេស ក្រុមភ្ញៀវ Slavia Prague បានយកឈ្នះដោយលទ្ធផល ២-០ ធ្វើសម្រេចបានដោយកីឡាករ Lukáš Provod និង Abdallah Sima។
លោក Brendan Rodgers បានថ្លែងក្រោយចប់ការប្រកួតថា «វាជាទំនួលខុសត្រូវរបស់ខ្ញុំ ដែលជ្រើសរើសកីឡាករសម្រាប់ការប្រកួតនេះ។ យើងបានផ្លាស់ប្តូរសមាសភាពក្រុមញឹកញាប់រដូវកាលនេះ ដោយសារតែបញ្ហារបួស។ និយាយជារួមពួកគេពូកែជាងយើង នឹងសមឆ្លងទៅវគ្គបន្ត។ វាជាការខកចិត្តបំផុត ប៉ុន្តែយើងត្រូវតែរៀនសូត្រពីអ្វីដែលបានកើតឡើងក្នុងថ្ងៃនេះ»។
សូមបញ្ជាក់ថា ការប្រកួតវគ្គ៣២ក្រុមចុងក្រោយពានរង្វាន់ខាងលើ បានចប់សព្វគ្រប់ ដោយក្នុងនោះរកឃើញសមាសភាពឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ខណៈដែលការចាប់ឆ្នោតវគ្គនេះ នឹងត្រូវធ្វើឡើងនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ខាងមុខ៕ ដកស្រង់ចេញពី (Dailymail)
លទ្ធផលសរុបវគ្គ៣២ក្រុមចុងក្រោយ ៖
សមាសភាពក្រុមឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ៖
ចែករំលែកព័តមាននេះ