ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់ការងារធ្វើ! បុគ្គលិកម្នាក់ នៅរោងចក្រ ស៊ីវ៉ាយថប់ ក្រុងបាវិត បង្ហោះព័ត៌មាន​ក្លែងក្លាយ រឿងឆ្លងកូវីដ១៩

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ មានករណីម្ចាស់គណនី​ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយ​បានបង្ហោះព័ត៌មានមិនពិត​ថា នៅក្រុងបាវិត មានមនុស្ស ២ ឬ ៣នាក់ ឆ្លងជំងឺ​កូវីដ១៩ហើយធ្វើឲ្យមានការភ្ញាក់ផ្អើល…

ខេត្តស្វាយរៀង៖ មានករណីម្ចាស់គណនី​ Wechat និងគណនីហ្វេសប៊ុកគ្រុបមួយ​បានបង្ហោះព័ត៌មានមិនពិត​ថា នៅក្រុងបាវិត មានមនុស្ស ២ ឬ ៣នាក់ ឆ្លងជំងឺ​កូវីដ១៩ហើយធ្វើឲ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីលោកអភិបាលខេត្តស្វាយរៀង ចាត់កម្លាំងចុះស្រាវជ្រាវភ្លាមៗ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

សមត្ថកិច្ច បានឲ្យដឹងថា ជនបង្ហោះព័ត៌មានក្លែងក្លាយនោះ ឈ្មោះ លី ចាន់នី ភេទប្រុសអាយុ ៣១ឆ្នាំ ជាបុគ្គលិករោងចក្រ ស៊ី វ៉ាយ ថប់ ខេមបូឌា ឯ.ក មានទីលំនៅភូមិដើមពោធិ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

​​អាជ្ញាធរចម្រុះខេត្តស្វាយរៀង ​សហការជាមួយតំបន់សេដ្ឋកិច្ចពិសេសហ្គីហ្កា នៅរោងចក្រ ស៊ី.វ៉ាយ.ថប់ (ខេមបូឌា) ឯ.ក ចុះស្រាវជ្រាវ និងបាននាំម្ចាស់​​គណនី Wechat និងគណនីហ្វេកប៊ុកគ្រុប ដែលផ្សាយព័ត៌មានមិនពិតនោះ។ ជនដែលជាម្ចាស់គណណី Wechat នោះ បានធ្វើកិច្ចសន្យា និងសារភាព សុំទោសមហាជនជាសាធារណៈហើយ។

អាជ្ញាធរខេត្តស្វាយរៀង បានបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តក្រុងបាវិត មិនមានការឆ្លងជំងឺកូវីដ​១៩ ទេ គឺមានសភាពស្ងប់ស្ងាត់ធម្មតា មិនដូចដែលបុគ្គលខាងលើ បានលើកឡើងនោះទេ។ ដូចច្នេះហើយ រដ្ឋបាលខេត្តស្វាយរៀង​ សូមបដិសេធ ចំពោះ​ព័ត៌មាន​ក្លែងក្លាយ ដែលជាការ​ផ្សព្វផ្សាយបំពុលសង្គមតែប៉ុណ្ណោះ៕ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ